តម្លៃភាគហ៊ុននៅកម្ពុជាមានទំនោរធ្លាក់ចុះ

តម្លៃភាគហ៊ុននៅកម្ពុជាមានទំនោរធ្លាក់ចុះ តែទំហំជួញដូរមានកំណើនខ្ពស់នៅមួយរយៈចុងក្រោយនេះ


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) បានគូសបញ្ជាក់ថា តម្លៃភាគហ៊ុនដែលបានជួញដូរនៅទីផ្សារភាគហ៊ុននៅកម្ពុជាហាក់មានទំនោរធ្លាក់ចុះនៅមួយរយៈចុងក្រោយ ប៉ុន្ដែ ទំហំជួញដូរប្រចាំថ្ងៃនៅឆ្នាំនេះបានកើនឡើងគួរឲ្យកត់សម្គាល់។ តួយ៉ាង ចាប់តាំងពីចុងខែមីនា រហូតដល់ដើមខែមេសាតម្លៃភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះក្នុងរង្វង់១០% ប៉ុន្ដែ ទំនោរធ្លាក់ចុះនេះ ហាក់មានការស្ដារមកវិញជាបណ្ដើរៗហើយ គិតមកទល់ពេលនេះ។
សកម្មភាពនៃការជួញដូរភាគហ៊ុន នៅលើផ្សារមូលបត្រ​កម្ពុជា បង្ហាញតាម​អេក្រង់ទូរទស្សន៍
ដោយ

ដោយឡែក ចំពោះចំនួនក្រុមហ៊ុនមកចុះបញ្ជីថ្មីៗនៅក្នុងផ្សារមូលបត្រកម្ពុជា ក៏មានសភាពយឺតយ៉ាវ ផងដែរ ដោយគិតចាប់ពីដើមឆ្នាំមកទល់ពេលនេះទើបតែមានក្រុមហ៊ុនចំនួន១ប៉ុណ្ណោះដែលបានចុះបញ្ជី ខណៈថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា លើកឡើងថា ការចុះបញ្ជីក្រុមហ៊ុនថ្មី អាចនឹងមានតិចជាងអ្វីដែលបានរំពឹងទុកនៅឆ្នាំនេះ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា តម្លៃភាគហ៊ុនដែលបានជួញដូរក្នុងផ្សារមូលបត្រកម្ពុជា មានទំនោរធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពោលគឺតម្លៃភាគហ៊ុនបានធ្លាក់ចុះក្នុងរង្វង់១០% បើគិតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ ប៉ុន្តែចាប់ពីពេលនោះមកដល់បច្ចុប្បន្នតម្លៃភាគហ៊ុនហាក់មានស្ថិរភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ដោយបានកើនឡើងក្នុងរង្វង់៨% ឡើងវិញ។

ទោះយ៉ាងណាឯកឧត្តម ហុង សុហួរ មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ ដែលធ្វើឲ្យតម្លៃភាគហ៊ុនមានការធ្លាក់ចុះនោះទេ ដោយឯកឧត្តមគ្រាន់តែសន្និដ្ឋានថាការធ្លាក់ចុះនេះទំនងជាអាចបណ្តាលមកពីវិនិយោគិនមានតម្រូវការថវិកាច្រើននៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឬអាចមកពីការកើនឡើងតម្លៃប្រេងឥន្ធនៈ និងបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយសកលជាដើម។

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះអះអាងថាទោះបីតម្លៃភាគហ៊ុនមានទំនោរធ្លាក់ចុះក្តីតែទំហំជួញដូរប្រចាំថ្ងៃក្នុងត្រីមាសទី១ឆ្នាំ២០២២ មិនមានការធ្លាក់ចុះនោះទេ បើធៀបនឹងការជួយដូរប្រចាំថ្ងៃកាលពីត្រីមាសទី១ឆ្នាំ២០២១។

ពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុនថ្មីក្នុងផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ កត់សម្គាល់ឃើញថា ហាក់មានភាពយឺតយ៉ាវខុសពីអ្វីដែលបានរំពឹងទុក ដោយគិតត្រឹមត្រីមាសទី១ឆ្នាំ២០២២ ទើបតែមានក្រុមហ៊ុនមួយប៉ុណ្ណោះបានមកចុះបញ្ជី ខណៈផ្សារមូលបត្រកម្ពុជាធ្លាប់រំពឹថា នៅឆ្នាំនេះនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៨ឯណោះ។

សូមបញ្ជាក់ថាបច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៧ក្រុមហ៊ុន ក្នុងនោះ មាន៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៨ក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ ទំហំជួញដូរប្រចាំថ្ងៃរបស់ក្រុមហ៊ុនទាំងនេះមានរង្វង់ ៤៥ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃនិយាយថា ថៃត្រូវផ្ដោតលើការកែសម្រួលឲ្យសេដ្ឋកិច្ចប្រសើរឡើងសិន មុនបញ្ចេញថវិកាលើជំនួយសង្គ្រោះកូវីដ១៩

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom បាននិយាយ ថា ប្រទេសថៃគួរតែផ្តោតលើការកែសម្រួលឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញជាមុននឹងចាក់បញ្ចូលថវ…

ហេតុអ្វីមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានពីហានិភ័យជាប់គាំងនៃកំណើនសេដ្ឋកិច្ចនៅអាស៊ី?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ២៦ ខែមេសានេះ បានចេញមកព្រមាន ថា តំបន់អាស៊ី កំពុងប្រឈមមុខនឹងភាពជាប់គាំងសេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ