ទីផ្សារខុនដូកម្ពុជា

អ្នកជំនាញរំពឹងថា ទីផ្សារខុនដូរនៅកម្ពុជាឆ្នាំក្រោយ នឹងមានកំណើនល្អប្រសើរជាងឆ្នាំនេះ


ទីផ្សារខុនដូនៅកម្ពុជា អាចចាត់ទុកជាទីផ្សារមួយ ដែលទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងអំឡុងវិបត្តិកូវីដ-១៩ ដោយសារទីផ្សារនេះភាគច្រើនពឹងផ្អែកលើការវិនិយោគមកពីខាងក្រៅ។ តែយ៉ាងណា វិស័យនេះហាក់បង្ហាញសញ្ញាវិជ្ជមានឡើងវិញ ក្រោយស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ ហើយរាជរដ្ឋារដ្ឋាភិបាលកម្ពុជា បានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ។ ជាក់ស្តែងអ្នកជំនាញក្នុងវិស័យនេះបានវាយតម្លៃថា ទីផ្សារខុនដូរនៅកម្ពុជាក្នុងឆ្នាំ២០២៣ ហាក់មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន ក្រោយចរន្តទិញលក់ និងបើកលក់គម្រោងថ្មីៗ។
3
ដោយ

នាសន្និបាតធុរកិច្ចប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានវាយតម្លៃថា ស្ថានភាពទីផ្សារខុនដូនៅឆ្នាំ២០២៣ ហាក់ភាពមានភាពល្អប្រសើរជាងឆ្នាំ២០២០, ២០២១ និង២០២២ បើទោះបីស្ថានភាពសេដ្ឋកិច្ចសកល រួមទាំងកម្ពុជានៅឆ្នាំនេះបន្តស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាសង្គ្រាម ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកលក្តី។ លោកសង្កេតឃើញថា ចរន្តទិញលក់ និងបើកលក់គម្រោងថ្មីៗក្នុងវិស័យខុនដូនៅឆ្នាំនេះនៅតែបន្តមានសកម្មភាពជាហូរហែ បើទោះបីមិនទាន់ដូចពេលមុនមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ កត្តានេះបានជំរុញឱ្យថ្នាកដឹកនាំក្រុមហ៊ុន ERA រូបនេះមានជំនឿយ៉ាងមុតមាំថា ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា ក្នុងឆ្នាំ២០២៤ នឹងមានកំណើនល្អប្រសើរជាងឆ្នាំនេះ។

ការរំពឹងបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះមើលឃើញថា ទីផ្សារអចលនទ្រព្យកម្ពុជា ជាទីផ្សារមួយដែលមានសក្តានុពលខ្ពស់ ដ្បិតតម្លៃអចលនទ្រព្យស្ថិតក្នុងតម្លៃសមរម្យបើធៀបនឹងប្រទេសក្នុងតំបន់ និងលើពិភពលោក គួបផ្សំកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អប្រសើរ មានស្ថិរភាពសង្គម និងនយោបាយ បរិកាសវិនិយោគមានភាពទាក់ទាញ ដែលកត្តាទាំងនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ប្រកបដោយចីរភាពក្នុងរយៈពេលវែង។

លោក ខន គង្គា ជឿជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងតាមរយៈភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម វានឹងជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសវិស័យអចលនទ្រព្យ និងខុនដូតែម្តង។ សម្រាប់អ្នកជំនាញរូបនេះ ស្ថានភាពបច្ចុប្បន្ន វាជាឱកាសដ៏ល្អបំផុតក្នុងការទិញខុនដូ ព្រោះរាល់គម្រោងកំពុងតែមានប្រ៉ូមូសិន និងលក្ខខណ្ឌពិសេសៗជាច្រើន ដែលអំណោយផលដល់អតិថិជន។ យ៉ាងណាក៏ដោយ លោកលើកទឹកចិត្តឱ្យអតិថិជន និងអ្នកវិនិយោគគ្រប់រូបគួរតែទាក់ទងជាមួយនឹងអ្នកប្រឹក្សាអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជាមុនសិន មុននឹងវិនិយោគក្នុងវិស័យនេះ។

បើតាមការគូសបញ្ជាក់របស់លោក ខន គង្គា នៅក្នុងរយៈពេល៥ឆ្នាំដែលបានឈរជើងនៅកម្ពុជា ក្រុមហ៊ុន ERA Cambodia បាននិងកំពុងធ្វើការជាមួយនឹងគម្រោងជាង៥០នៅកម្ពុជា ដែលមានទុនវិនិយោគខ្ទង់ពាន់លានដុល្លារអាម៉េរិក ហើយបច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារជាង២ពាន់នាក់ និងគ្រោងពង្រីកឱ្យដល់៥ពាន់នាក់ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ។ សម្រាប់អ្នកជំនាញរូបនេះ ស្របពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងមានការរីកច្រើន គឺទាមទារឱ្យមានភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈច្រើន ដើម្បីឱ្យសមស្របនឹងទីផ្សារក្នុងស្រុក។ ជាក់ស្តែងកាលពីពេលថ្មីៗក្រុមហ៊ុននេះទើបចាប់ដៃគូជាមួយនឹងស្ថាប័នកំពូលមកពីអាម៉េរិក Residential Real Estate Council ដើម្បីសហការគ្នាជាដៃគូយុទ្ធសាស្រ្តក្នុងការលើកតម្កើងវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន និងអាចប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រី និងអ្នកជំនាញស្នើឱ្យអ្នកពាក់ព័ន្ធឱ្យចូលរួមបន្សាបព័ត៌មានអវិជ្ជមាន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា

ព័ត៌មាន
ផែនការរពឹងទុកអំពីចំនួនភ្ញៀវទេសចរបរទេសប្រមាណ៥លាននាក់ មកកាន់កម្ពុជាក្នុងឆ្នាំនេះ កំពុងមានការកើនឡើងយឺត ដ្បិតនៅសល់ជាង១ខែទៀតប៉ុណ្ណោះនឹងដ…

អ្នកជំនាញជឿជាក់ថា តម្លៃដឹកជញ្ជូននៅកម្ពុជានឹងចុះទាបក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដាក់ឱ្យដំណើរការ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា តម្លៃដឹកជញ្ជូនទំនិញនៅកម្ពុជានឹងចុះទាបក្រោយពេលដែលកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដាក់ឱ្យដំណើរការនៅចុងឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ