ទិវានំប្រពៃណីចាម

ទិវានំប្រពៃណីចាម្ប៍នឹងប្រារព្ធលើកដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ធ្នូ ២០២១


រាជធានីភ្នំពេញ – យុវជនចាម្ប៍មួយក្រុមដែលស្គាល់ថាជាយុវជនចាម្ប៍បានសហការគ្នា រៀបចំតាំងបង្ហាញអំពីនំប្រពៃណីរបស់ជនជាតិខ្លួនក្រោមកម្មវិធីឈ្មោះ «ទិវានំប្រពៃណីចាម្ប៍» សម្រាប់សាធារណជនចូលទស្សនាដោយសេរីនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ពីម៉ោង ៣រសៀល ដល់ម៉ោង ៦ល្ងាច។
ទិវានំប្រពៃណីចាម្ប៍នឹងប្រារព្ធលើកដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១
ដោយ

លោក ឡឹប កើ តំណាងឲ្យក្រុមយុវជននិងជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះបានប្រាប់ថា៖ “គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីបង្ហាញសាធារណជនឲ្យបានស្វែងយល់ និងផ្សព្វផ្សាយវប្បធម៌ចាម្ប៍ជូនដល់សាធារណជនទូទៅ ជាពិសេសនំប្រពៃណីចាម្ប៍នេះដែលភាគច្រើន បងប្អូនខ្មែរ និងជនជាតិផ្សេងៗពុំដែលបានស្គាល់។ ក្នុងនោះ ទិវានំប្រពៃណីចាម្ប៍នេះ ប្រារព្វឡើងដោយក្រុមយុវជនចាម្ប៍ (ភាគច្រើនជានិស្សិតកំពុងសិក្សានៅរាជធានីភ្នំពេញ) ដែលពួកយើង មានចិត្តរួមគ្នាតែមួយក្នុងការរក្សាអត្តសញ្ញាណរបស់ជនជាតិយើង។” 

លោក ឡឹប កើ បានបន្ថែមទៀតថា៖ “នំទាំងអស់ក្នុងកម្មវិធី គឺធ្វើដោយដៃ ពុំមានប្រើពុម្ភ ឬមធ្យោបាយជំនួយឡើយ ហើយធ្វើជាពិសេស និង ចំណានបំផុត ពីសហគមន៍ ជនជាតិចាម្ប៍នៅក្នុងតំបន់ ដែលភាគច្រើនមកខេត្តកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច។ នៅក្នុងព្រឹត្តិការណ៍នេះដែរក៏មានភ្លេងស្គរចាម (ស្គរបាណាឬស្គរយីកេ) ភ្លេងប្រពៃណីមួយដែលជនជាតិភាគតិចចាម្ប៍តែង តែប្រារព្ធលេងនៅពេលមានពិធីបុណ្យផ្កា (ម៉ៅលុត) ពិធីរៀបអាពាហ៌ពិពាហ៌ ពិធីចូលសាសន៍ និងពិធីផ្សេងៗជាច្រើនទៀត”។

កម្មវិធីនេះអនុញ្ញាតនិងគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអនុញ្ញាតឲ្យរៀបចំទិវានេះនៅសារមន្ទីរខ្លែងខ្មែរ (ទល់មុខរដ្ឋសភាថ្មី) ចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៦ ល្ងាច។ 

សាធារណជនអាចចូលរួមបានដោយសេរី ជាពិសេសក៏អាចពិសានំប្រពៃណីចាម្ប៍ដោយ ឆ្ងាញ់ពិសាផងដែរ។ ទន្ទឹមនឹងនោះ អ្នករៀបចំកម្មវិធីក៏រំពឹងទុកថា ទិវានេះនឹងក្លាយជាកន្លែងសម្រាប់យុវជនសិក្សាស្វែងយល់បន្ថែមអំពីប្រពៃណីចាម្ប៍នៅកម្ពុជា ហើយនិងអាចជាព្រឹត្តិការណ៍ ប្រចាំឆ្នាំផងដែរ ប្រសិនជាមានការគាំទ្រ៕ 




អត្ថបទបន្ទាប់


ថៃកំពុងតាមរកអ្នកដំណើរមកពីអាហ្វ្រិកជិត ៨០០នាក់ ឲ្យមកធ្វើតេស្ដ រកមេរោគបំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
ការិយាល័យអន្តោប្រវេសន៍ និង ក្រសួងសុខាភិបាលសាធារណៈថៃ កំពុងស្វែងរកអ្នកដំណើរពីអាហ្វ្រិកជិត ៨០០នាក់ ដែលបានចូលមកប្រទេសថៃតាំងពីថ្ងៃទី ១៥វិច្…

និន្នាការ​សង្គម​ផ្ដល់​ឱកាស​អាជីវកម្ម​កាន់តែ​ទូលំ​ទូលាយ​សម្រាប់​ឆ្នាំ​២០២២​ខាងមុខ

ព័ត៌មាន
នៅដើម​ឆ្នាំ២០២១ យើងទើបចាប់ផ្ដើមមើលឃើញមានការប្រែប្រួលខ្លះៗ ដោយសារការរាតត្បាតជំងឺសកលលោកលើកដំបូងនៅក្នុងយុគសម័យឌីជីថលនេះ។ បច្ចុប្បន្ន យើងទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ