ធនធានរ៉ែ

ចិន ប្រកាសរកឃើញកំណប់រ៉ែកម្រជិត៥លានតោន ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាក្នុងសតវត្សរ៍ទី២១


ស្របពេលដែលសង្រ្គាមបច្ចេកវិទ្យាកំពុងរៀបកល់នឹងផ្ទុះមហាយក្សចិន បានប្រកាសប្រាប់ពិភពលោកថា ខ្លួនជាឃ្លាំងស្តុកលោហៈកម្រ ដែលជាសមាសធាតុចាំបាច់បំផុតសម្រាប់អភិវឌ្ឈន៍យានយន្តអគ្គិសនី ទួប៊ីនកង្វារខ្យល់អគ្គិសនី មនុស្សយន្ត និងអាវុធសម័យបច្ចេកវិទ្យា។ បរិមាណនៃលោកហៈដ៏កម្រនេះត្រូវបានស្ថាប័នជំនាញចិន ប្រកាសថា មានប្រមាណជិត៥លានតោនឯណោះ។
ធនធានរ៉ែ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន China South Morning Post អ្នកជំនាញចិន បានប្រកាសរកឃើញនូវលោហៈធាតុដ៏កម្រម្យ៉ាង ដែលមានបរិមាណរហូតដល់ទៅជិត៥លានតោន នៅភាគនិរតីនៃខេត្តស៊ីឈួន នាតំបន់សហគមន៍ដ៏ក្រីក្រមួយនៅក្នុងប្រទេស។ តែយ៉ាងណាអ្នកជំនាញចិនមិនបានប្រកាសឈ្មោះសារធាតុដ៏ក្រមនេះនោះទេ គ្រាន់តែបញ្ជាក់ថា វាគឺជាលោហៈដ៏កម្របំផុត ដែលចាំបាច់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍ​បច្ចេកវិទ្យា រាប់ចាប់ពីរថយន្តអគ្គិសនីរហូតដល់ទួរប៊ីនកង្ហារខ្យល់បង្កើតចរន្តអគ្គិសនី មនុស្សយន្ត និងសព្វាវុធយោធាជំនាន់ចុងក្រោយ ដែលកំពុងអភិវឌ្ឈន៍ដោយមហាអំណាចនានានាសម័យបច្ចុប្បន្ននេះ។

ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមានឈ្មោះថា China Rare Earth Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ចំពោះមុខស្ថានការណ៍ថ្មីនៃការប្រកួតប្រជែងអន្តរជាតិ ការរកឃើញនូវសមាសធាតុធនធានរ៉ែកម្រថ្មីនេះ នឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រទេសជាតិ និងការរួមចំណែកដ៏សំខាន់ក្នុងការការពារសន្តិសុខធនធានរ៉ែកម្ររបស់ចិន។

ក្រៅពីធនធានរ៉ែកម្រប្រភេទថ្មីដែលចិន ទើបតែប្រកាសថ្មីៗនេះ មហាយក្សចិន ត្រូវបានគេដឹងថា គឺជាឃ្លាំងនៃសមាសធាតុអុកស៊ីដលោហៈរហូតដល់១៧ប្រភេទ ដែលមានបរិមាណចម្រុះរហូតដល់ទៅ៤៤ លានតោន។

នៅពេលនេះ អាម៉េរិក ដែលជាមហាអំណាចទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោកកំពុងដាក់ចេញគ្រប់យុទ្ធវិធី ដើម្បីទប់ស្កាត់ឥទ្ធិពលចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ និងជាមហាអំណាចយោធាលេខ៣ តាមរយៈការរឹតត្បិតលើការនាំចេញផលិតផលបច្ចេកវិទ្យា និងទប់ស្កាត់លំហូរចំណេះដឹងខាងបច្ចេកវិទ្យារបស់ខ្លូនទៅចិន ខណៈដែលចិន ក៏បាន​រឹតបន្តឹងការផ្គត់ផ្គង់ និងការនាំចេញសមាសធាតុរ៉ែកម្ររបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។

លោកស្រី ផាន ហេលិន (Pan Helin) សេដ្ឋវិទូ និងជាទីប្រឹក្សាក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានប្រាប់សារព័ត៌មានរដ្ឋ China Securities Journal កាលពីពេលថ្មីៗថា ការរកឃើញរ៉ែកម្រនៅខេត្តស៊ីឈួននេះ វានឹងជួយលើកកម្ពស់អត្ថប្រយោជន៍ធនធានរបស់ប្រទេសចិន នៅក្នុងទីផ្សាររ៉ែកម្រនៅលើពិភពលោកឱ្យកានតែល្អប្រសើរបន្ថែមទៀត។ លោកស្រី បាននិយាយថា ចិនចាំបាច់ត្រូវតែពង្រឹងការគ្រប់គ្រងធនធានរ៉ែកម្រទាំងនេះ ដើម្បីធានាប្រសិទ្ធភាព និងការប្រើប្រាស់ធនធាន ក៏ដូចជាលើកកម្ពស់ផ្នែកបច្ចេកវិទ្យាចិនឲ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែដើម ឆ្នាំ២០២៤ ក្រោមការរឹតបន្តឹងលើការនាំចេញ ចិនអាចនាំចេញ ធនធានរ៉ែកម្រសរុបបានត្រឹមតែជិត៣៩,០០០តោនតែប៉ុណ្ណោះជាមួយតម្លៃនាំចេញជាង៣៤១លានដុល្លារ ខណៈដែលតម្លៃរ៉ែកម្របានកើនឡើងរហូតដល់ទៅជាង៤០% ឯណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើហាងឆេងមាសនៅកម្ពុជា វៀតណាម និងថៃ មានការប្រែប្រួលខុសគ្នាកម្រិតណា ខណៈដែលហាងឆេងមាសនៅលើទីផ្សារពិភពលោកកំពុងហក់ឡើងខ្ពស់?

ធនាគារវិនិយោគអន្តរជាតិ ធំបំផុតទី២របស់ពិភពលោក Goldman Sachs នៅពេលនេះ បានបង្ហាញទស្សនៈវិជ្ជមានរបស់ខ្លួនជាថ្មីម្ដងទៀត ចំពោះហាងឆេងមាសលើទ…

ថៃ កំពុងជួបគ្រោះទឹកទំនន់ដ៏កំណាចបំផុតមិនធ្លាប់មាន ធ្វើឱ្យខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានប្រកាសអាសន្នកាលពីថ្ងៃទី១៦ កញ្ញា ថា ប្រទេសថៃ ភាគខាងជើងនៅពេលនេះ កំពុងជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ