ប្រទេសចិន - ថៃ

ចិនបន្តឈរលំដាប់កំពូលនៅក្នុងតារាងវិនិយោគទុនបរទេសនៅក្នុងប្រទេសថៃ


វិនិយោគទុនចិនបានបន្តឈរនៅលើកំពូលតារាង នៃការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងតំបន់ឧស្សាហកម្មនៃប្រទេសថៃកាលពីខែកុម្ភៈកន្លងទៅ ដោយមានចំណែកដល់ទៅ ជិត២៤% នៃទំហំទុនវិនិយោគសរុបជាង ៤៣០លានដុល្លារអាមេរិក ពោលគឺ នាំមុខវិនិយោគិនសិង្ហបុរី, ជប៉ុន, ឥណ្ឌា និងកោតៃវ៉ាន់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃ The Nation។
ចិនបន្តឈរលំដាប់កំពូលនៅក្នុងតារាងវិនិយោគទុនបរទេសនៅក្នុងប្រទេសថៃ រូបភាព bangkok post

អាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ ដែលហៅកាត់ថា IEAT បានប្រកាសនៅដើមសប្តាហ៍នេះថា តួលេខកាលពីខែកុម្ភៈបង្ហាញថា ប្រទេសចិនមានការវិនិយោគផ្ទាល់នៅក្នុងតំបន់ឧស្សាហកម្មនៅក្នុងប្រទេសប្រមាណ ជិត២៤%នៃទំហំវិនិយោគសរុបដែលមានប្រមាណជាង ៤៣០លានដុល្លារ បន្ទាប់មកគឺ វិនិយោគិនមកពីសិង្ហបុរីមានចំណែកទុនវិនិយោគជាង១២% ជប៉ុនមានជិត១២% ឥណ្ឌាជាង ៦% និងកោះតៃវ៉ាន់មានជាង៦% ។

លោក វៀរីស អាមារ៉ាផាឡា (Veeris Ammarapala) ប្រធានអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ បានប្រាប់ប្រភពខាងលើថា ធុរៈជនចិនបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេមកកាន់អាស៊ីអាគ្នេយ៍តាំងតែពីឆ្នាំមុន។

លោកបានអះអាងថា ប្រទេសថៃ និងវៀតណាមជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ក្រុមហ៊ុនផលិតអេឡិចត្រូនិកលំដាប់កំពូលរបស់ចិន ។

លោក បានបន្ថែមថា កត្តាមួយទៀតដែលជំរុញការវិនិយោគរបស់ចិនមកកាន់ប្រទេសថៃ គឺដោយសារតែមានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរនៅឯកិច្ចប្រជុំកំពូល Apec កាលពីឆ្នាំមុន ដើម្បីជំរុញការវិនិយោគរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងគោលនយោបាយ ៤.០ របស់រាជរដ្ឋាភិបាលថៃ ។

លោកបានបញ្ជាក់បន្ថែមថា ប្រទេសចិនក៏បានឈរនៅលើកំពូលតារាងនៃវិនិយោគដោយផ្ទាល់ពីបរទេស កាលពីឆ្នាំ ២០២២ ផងដែរ ជាមួយនឹងតម្លៃវិនិយោគសរុបរហូតដល់ទៅ ជាង ២ពាន់២រយលានដុល្លារ នៅក្នុងចំណោមតម្លៃវិនិយោគសរុប ជិត ១៣ពាន់លានដុល្លារ តាមពីក្រោយដោយវិនិយោគទុន ជប៉ុន និងសហរដ្ឋអាមេរិកមានទុនវិនិយោគប្រមាណ ១ពាន់៥រយលានដុល្លារអាមេរិកដូចគ្នា ខណៈកោះតៃវ៉ាន់ និងសិង្ហបុរីក៏មានប្រហាក់ប្រហែលគ្នាដែរ ប្រមាណ ១ពាន់៣រយលានដុល្លារអាមេរិក៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យរំលាយសភានៅមុនការបោះឆ្នោតសកល ក្នុងខែឧសភាខាងមុខ

ព័ត៌មាន
ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជីរ៉ាឡុងកន បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភាថៃ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ឲ្យមានការបោះឆ្នោតជាតិ ដែលនឹងឈា…

ម៉ាឡេស៊ីកំពុងដេញតាមឥណ្ឌូនេស៊ី ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីកំពុងដើរតាមលំអានប្រទេសឥណ្ឌូនេស៊ីក្នុងការប្រឹងប្រែងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ខណៈដែលថ្មីៗនេះក្រុមហ៊ុនសេវាកម្មតាមគេហទំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ