ចិនបើកសមយុទ្ធក្នុងសមុទ្រក្បែរហ្វីលីពីន!

យោធាជើងទឹកចិនកំពុងធ្វើលំហាត់សមយុទ្ធបែបវាយប្រហារ នៅក្នុងសមុទ្រប៉ាស៊ីហ្វិកក្បែរហ្វីលីពីន


យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងកាលពីថ្ងៃពុធថា ចិនបានបើកធ្វើលំហាត់សមយុទ្ធដែលមាននាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងជាច្រើនគ្រឿងនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច ក្បែរដែនទឹកហ្វីលីពីន។ អ្នកវិភាគមើលឃើញថា នេះគឺជាសមយុទ្ធជើងទឹកធំបំផុតរបស់យោធាចិននៅក្នុងតំបន់ ហើយក៏ដើម្បីសម្ញែញសាច់ដុំយោធាទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលមានវត្តមាននៅក្នុងដែនសមុទ្រប៉ាស៊ីហ្វិកនេះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិនបើកសមយុទ្ធក្នុងសមុទ្រក្បែរហ្វីលីពីន!

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានចាប់សញ្ញាយន្តហោះចម្បាំងចិនចំនួន៣៥គ្រឿង រួមទាំងយន្តហោះចម្បាំង J-10 ដែលហោះជុំវិញកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃពុធទី១៣ កញ្ញា។ ២៨គ្រឿងក្នុងចំណោមនោះបានហោះទៅផ្នែកភាគនិរតី នៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់។ ហើយខ្លះទៀតបានហោះឆ្ពោះទៅសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលជាដែនទឹករវាងតៃវ៉ាន់ និងហ្វីលីពីន។
យោងតាមរូបរថតដែលថតបានដោយយោធាតៃវ៉ាន់ នាវាផ្ទុកយន្តហោះចិន Shandong ជាមួយនឹងយន្តហោះចម្បាំងទាំងនោះ បានធ្វើដំណើរចូលទៅដែនទឹកក្បែរហ្វីលីពីន ដើម្បីហាត់សមធ្វើសមយុទ្ធតាំងពីថ្ងៃចន្ទ។ សកម្មភាពហាត់សមនេះកំពុងត្រូវបានតាមដានដោយនាវាចម្បាំងតៃវ៉ាន់ Keelung។ មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបបំភ្លឺណាមួយពីសំណាក់ប្រទេសចិននោះទេ។ កាលពីថ្ងៃពុធ ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើតបាននិយាយថា «ក្រុមនាវាចរណ៍កំពុងលំហាត់សមយុទ្ធថ្មីៗនេះក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ»។

ដោយឡែក បើតាមមន្ត្រីយោធាដែលដឹងអំពីបញ្ហានេះបានប្រាប់រ៉យទ័រថា នាវាចម្បាំងប្រមាណជាង២០គ្រឿង បានធ្វើនាវាចរណ៍ទៅកាន់ដែនទឹក Bashi និង Miyako កៀកជិតដែនទឹករបស់ហ្វីលីពីន។ ប្រភពដដែលបានពិពណ៌នាសមយុទ្ធកងទ័ពជើងទឹក ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះនេះ គឺជាការប្រឈមជាក់ស្តែងសម្រាប់នាវាចម្បាំងសហរដ្ឋអាមេរិក និងកាណាដា ដែលទើបនឹងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។ ប្រទេសចិន ក៏ចង់បង្ហាញទៅឱ្យអាមេរិកដឹងថា គេបានគ្រប់គ្រងភាគខាងលិចទាំងមូលនៃប្រជុំកោះទីមួយនៅប៉ាស៊ីហ្វិកខាងលិច។
តាមកាសែតអង់គ្លេស Financial Times បានស្រង់សំដីអ្នកវិភាគមួយចំនួនថា «សមយុទ្ធនេះគឺជាសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មានរបស់ចិន ជាមួយនឹងនាវាផ្ទុកយន្តហោះនៅប៉ាស៊ីហ្វិកខាងលិច»។ លោក Su Tzu-yun អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខនៅទីក្រុងតៃប៉ិ យល់ឃើញថា វាជាសមយុទ្ធមួយដ៏ធំ ព្រោះនាវាផ្ទុកយន្តហោះ Liaoning and the Shandong ជានាវាដែលធំបំផុតនៅក្នុងកងទ័ពជើងទឹកចិន។ វាធ្លាប់ដាក់ឱ្យធ្វើសមយុទ្ធកាលពីឆ្នាំ២០២១ តែក្នុងទ្រង់ទ្រាយមួយដែលតូច។ទោះយ៉ាងណា មិនទាន់ឃើញមានការប្រតិកម្មណាមួយពីសហរដ្ឋអាមេរិកនោះគេ ខណៈក្រសួងការពារជាតិជប៉ុនក៏កំពុងតានដានការវិវត្តន៍ថ្មីចុងក្រោយនេះដែរ៕




អត្ថបទបន្ទាប់


សហភាពអឺរ៉ុបកំពុងថ្លឺងថ្លែងដាក់ពិន័យពន្ធលើរថយន្តអគ្គិសនីរបស់ចិន ក្រោយសង្ស័យមានការឧបត្ថម្ភធនពីរដ្ឋ

ព័ត៌មាន
គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃពុធដើម្បីកំណត់ឱ្យច្បាស់ថាតើត្រូវដាក់ពន្ធជាការពិន័យដែរឬយ៉ាងណា ដើម្បីការពារអ្នកផលិតរថយន្តរ…

រដ្ឋាភិបាលថៃគ្រោងបង្កើនកញ្ចប់ថវិកាចំណាយដល់ជាង៩៧ពាន់លានដុល្លារនៅឆ្នាំ២០២៤

ព័ត៌មាន
រដ្ឋាភិបាលថៃដែលដឹកនាំដោយលោក ស្រ៊ីថា ថាវេស៊ីន ជានាយករដ្ឋមន្រ្តីគ្រោងនឹងស្នើសុំកញ្ចប់ថវិកាជាតិនៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់សរុបដល់ទៅជាង៣…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ