ចិនកំពុងនាំមុខគេផ្នែកស្រាវជ្រាវបច្ចេកវិទ្យាយោធា

ក្រុមអ្នកស្រាវជ្រាវថា ចិនកំពុងនាំមុខគេលើការប្រណាំងប្រជែងខាងស្រាវជ្រាវផ្នែកបច្ចេកវិទ្យាយោធា


យោងតាមក្រុមអ្នកជំនាញផ្នែកសន្តិសុខអូស្ត្រាលី បានអះអាងថា ប្រទេសចិនកំពុងនាំមុខគេក្នុងការប្រណាំងប្រជែងផ្នែកស្រាវជ្រាវបច្ចេកវិទ្យាចំនួន ១៩ មុខ ក្នុងចំណោម ២៣ មុខ ដែលក្រុមប្រទេសសម្ព័ន្ធមិត្ត អូឃឹស (AUKUS) កំណត់ថា ជាអាទិភាពសម្រាប់ភាពជាដៃគូផ្នែកការពារជាតិរបស់សមាជិកទាំងអស់ ពោលគឺអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក។ ការស្រាវជ្រាវទាំងនោះ រួមមានបច្ចេកវិទ្យាលឿនជាងសម្លេង គ្រឿងអេឡិចត្រូនិកដែលប្រើប្រាស់ក្នុងសង្គ្រាម និងយានគ្មានមនុស្សបើកនៅក្រោមសមុទ្រជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមអ្នកស្រាវជ្រាវថា ចិនកំពុងនាំមុខគេលើការប្រណាំងប្រជែងខាងស្រាវជ្រាវផ្នែកបច្ចេកវិទ្យាយោធា

វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បាននិយាយកាលពីថ្ងៃអង្គារ ទី ៦ មិថុនាថា ការអង្កេតរបស់ខ្លួនលើឯកសារវិទ្យាសាស្ត្រសំខាន់ៗបំផុតរបស់ពិភពលោកបានបង្ហាញឱ្យឃើញនូវជំហាននាំមុខគេរបស់ប្រទេសចិនលើការស្រាវជ្រាវបច្ចេកវិទ្យាភាគច្រើន ដែលទំនងជាស្ថិតនៅក្នុងវិស័យដែលមានចែងក្នុងសរសរស្ដម្ភទី២នៃភាពជាដៃគូការពារជាតិរបស់ក្រុមប្រទេស AUKUS។

ជាធម្មតា ការចែករំលែកបច្ចេកវិជ្ជាការពារជាតិរបស់សហរដ្ឋអាមេរិកត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយអ្នកវិភាគអាមេរិកធ្លាប់បាននិយាយថា ឧបសគ្គខាងការិយាធិបតេយ្យមិនត្រឹមតែអាចបន្ថយល្បឿនកម្មវិធីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យកិច្ចសហការនៅក្រោម«សសរស្តម្ភទីពីរ»ថយល្បឿនដែរ។ សូមបញ្ជាក់ថា សរសរស្ដម្ភទី២ក្នុងកិច្ចព្រមព្រៀង AUKUS ជាការជំរុញឱ្យមានកិច្ចសហការរវាងប្រទសទាំងបីនៅក្នុងបច្ចេកវិជ្ជាលឿនជាងសំឡេងនិងបច្ចេកវិជ្ជាប្រឆាំងនឹងយានលឿនជាងសំឡេង, បច្ចេកវិទ្យាបរមាណូ (Quantum), បច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត, និងសង្គ្រាមអេឡិចត្រូនិក។ ការរកឃើញរបស់ក្រុមអ្នកជំនាញនៅវិទ្យាស្ថាន ASPI គូសបញ្ជាក់ឱ្យឃើញភាពចាំបាច់កាន់តែខ្លាំងឡើងក្នុងការចែករំលែកលទ្ធផលនៃការស្រាវជ្រាវលើបច្ចេកវិទ្យាទាំងនេះក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច។

វិទ្យាស្ថាន ASPI បាននិយាយថា ការវិភាគរបស់ខ្លួនលើឯកសារវិទ្យាសាស្ត្រចំនួនពីរលានច្បាប់ បង្ហាញឱ្យឃើញថា ទីក្រុងប៉េកាំងឈានមុខគេក្នុងការស្រាវជ្រាវអំពីបច្ចេកវិទ្យាលឿនជាងសំឡេងនិងបច្ចេកវិទ្យាសម្រាប់ទប់ទល់នឹងបច្ចេកវិទ្យាប្រភេទនេះ, អំពីសង្គ្រាមអេឡិចត្រូនិច ព្រមទាំងអំពីបច្ចេកវិទ្យាសំខាន់ៗសម្រាប់ប្រើនៅក្រោមសមុទ្រ។

សូមបើករង្វង់ក្រចកបន្តិចថា ការពិភាក្សាជាច្រើនរបស់ AUKUS រហូតមកដល់បច្ចុប្បន្នបានផ្តោតលើសសរស្តម្ភពីរ៖ ទី១សំដៅទៅលើកិច្ចខិតខំប្រឹងប្រែងត្រីភាគីដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស ក្នុងការគាំទ្រចំពោះប្រទេសអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយទី២គឺការបន្តកម្មវិធីត្រីភាគីលើផ្នែកបច្ចេកវិទ្យាទំនើបៗនិងឈានមុខគេ ដើម្បីលើកកម្ពស់សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចជាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាលឿនជាងសំឡេងនិងវិធីសម្រាប់បង្ក្រាបបច្ចេកវិទ្យាប្រភេទនេះ, បច្ចេកវិទ្យាបរមាណូ (quantum), សង្គ្រាមអេឡិចត្រូនិក និងសុវត្តិភាពតាមលំហរអ៊ីនធឺណិតជាដើម៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះនាំឲ្យការនាំចេញសាច់គោរបស់ជប៉ុនទៅអាមេរិកធ្លាក់ចុះកាលពីឆ្នាំ២០២២?

ព័ត៌មាន
ការនាំចេញសាច់គោរបស់ជប៉ុនទៅបរទេសបានធ្លាក់ចុះកាលពីឆ្នាំមុន មួយផ្នែកដោយសារកូតាអត្រាពន្ធរបស់សហរដ្ឋអាមេរិក និងមួយផ្នែកទៀតដោយសារការរឹតបន្ត…

ចំណូលកំពង់ផែស្វយ័តក្រុងភ្នំពេញកើនឡើងជាបន្តបន្ទាប់ ក្រោយចូលរួមប្រឡូកនៅក្នុងវិស័យផ្សារមូលបត្រ

ព័ត៌មាន
អគ្គនាយកនៃកំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញនូវភាពរីកចម្រើនគួរឲ្យកត់សម្គាល់ របស់កំពង់ផែស្វយ័តភ្នំពេញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ