ចំណូលកំពង់ផែស្វយ័តក្រុងភ្នំពេញកើនឡើងជាបន្ដបន្ទាប់ ក្រោយចូលផ្សារភាគហ៊ុន

ចំណូលកំពង់ផែស្វយ័តក្រុងភ្នំពេញកើនឡើងជាបន្តបន្ទាប់ ក្រោយចូលរួមប្រឡូកនៅក្នុងវិស័យផ្សារមូលបត្រ


អគ្គនាយកនៃកំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញនូវភាពរីកចម្រើនគួរឲ្យកត់សម្គាល់ របស់កំពង់ផែស្វយ័តភ្នំពេញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសបន្ទាប់ពីកំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កាលពីឆ្នាំ២០១៥។ ការចូលប្រឡូកនៅក្នុងវិស័យផ្សារភាគហ៊ុន បានធ្វើឲ្យកំពង់ផែស្វយ័តភ្នំពេញ មានលទ្ធភាពក្នុងការពង្រីកសមត្ថភាពរបស់ខ្លួន ជាបន្តបន្ទាប់។
ចំណូលកំពង់ផែស្វយ័តក្រុងភ្នំពេញកើនឡើងជាបន្តបន្ទាប់ ក្រោយចូលរួមប្រឡូកនៅក្នុងវិស័យផ្សារមូលបត្រ

ថ្លែងនៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ដែលរៀបចំឡើងនៅទីតាំងកំពង់ផែស្វយ័តភ្នំពេញផ្ទាល់តែម្តង (LM១៧) នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងភាពរីកចម្រើននៃកំពង់ផែនេះ។ ឯកឧត្តមបានអះអាងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងប្រាក់ចំណូល និងប្រាក់ចំណេញ របស់កំពង់ផែស្វយ័តភ្នំពេញ ក៏មានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឲ្យកំពង់ផែមានលទ្ធភាពក្នុងការអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ។ បច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ មានសមត្ថភាពផ្ទុកទំនិញ ៥០ម៉ឺនTEUs ខណៈកាលពីឆ្នាំ២០១៨ កំពង់ផែស្វយ័តភ្នំពេញ មានសមត្ថភាពផ្ទុកទំនិញត្រឹមតែ ៣៦ម៉ឺនTEUs ប៉ុណ្ណោះ។ លើសពីនោះ កំពង់ផែស្វយ័តភ្នំពេញ ក៏មានផែនការសាងសង់ចំណតកំពង់ផែបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញការដឹកជញ្ជូនទំនិញចេញ-ចូល បង្កើនប្រាក់ចំណូល ក៏ដូចជា ជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ផងដែរ។ ជាក់ស្ដែង ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនៅឆ្នាំ២០២២ មានចំនួនជាង ៤១លានដុល្លារ កើនឡើង ៧លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ដែលមាន ៣៤លានដុល្លារ។

ជាមួយគ្នានោះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ក៏បានលើកឡើងដែរថា តាមរយៈការដាក់ដំណើការផ្លួវក្រវ៉ាត់ក្រុងទី៣ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងព្រែកជីកភ្នំពេញកំពត ដែលឆ្លងកាត់តាមផែភ្នំពេញ សុទ្ធតែជាឱកាសនិងសក្ដានុពលសម្រាប់ការរីកចម្រើនរបស់កំពង់ផែស្វយ័តភ្នំពេញ។ លើសពីនេះ វានឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញ រីកចម្រើនទៅដល់សក្តានុពលថ្មីមួយទៀត ក្លាយជាចំណុចកណ្តាលនៃការដឹកជញ្ជូនរបស់កម្ពុជា ជាមួយនឹងប្រាក់ចំណេញ ដែលយើងទាំងអស់គ្នាអាចនឹងមិននឹកស្មានដល់ នាប៉ុន្នានឆ្នាំខាងមុខនេះ។

បើតាមការវាយតម្លៃរបស់ឯកឧត្តម ហុង សុហួរ នៅប៉ុន្មានខែដើមឆ្នាំឆ្នាំ២០២៣នេះ ទីផ្សាររបស់ផ្សារមូលបត្រកម្ពុជាមានចំនួនវិនិយោគិនបានកើនឡើងកាន់តែច្រើន។ ឯកឧត្តមបន្តថា ជាមធ្យមផ្សារមូលបត្រមានវិនិយោគិនកើនឡើង ១ពាន់នាក់ ក្នុងរយៈពេលមួយខែ ហើយឯកឧត្តមរំពឹងថា រហូតដល់ដំណាច់ឆ្នាំ២០២៣ ចំនួនវិនិយោគិននឹងកើនដល់ជាង ៥ម៉ឺននាក់។ លើសពីនោះ ឯកឧត្តម ហុង សុហួរ ក៏បានបង្ហាញនូវក្ដីរំពឹងថា នៅរយៈពេលប៉ុន្មានឆ្នាំខាងមុន ទំហំជួញដូរអាចកើនឡើងទ្វេគុណពីមួយឆ្នាំទៅមួយឆ្នាំ ដែលលោករំពឹងថានឹងកើនដល់ប្រមាណ ១០០លានដុល្លារ ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០៕




អត្ថបទបន្ទាប់


ក្រុមអ្នកស្រាវជ្រាវថា ចិនកំពុងនាំមុខគេលើការប្រណាំងប្រជែងខាងស្រាវជ្រាវផ្នែកបច្ចេកវិទ្យាយោធា

ព័ត៌មាន
យោងតាមក្រុមអ្នកជំនាញផ្នែកសន្តិសុខអូស្ត្រាលី បានអះអាងថា ប្រទេសចិនកំពុងនាំមុខគេក្នុងការប្រណាំងប្រជែងផ្នែកស្រាវជ្រាវបច្ចេកវិទ្យាចំនួន ១៩ មុខ ក្…

សម្ដេច ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់បទល្មើសកាប់ព្រៃឈើទន្ទ្រានយកដីឱ្យបានម៉ឺងម៉ាត់

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យបណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យទាល់តែបានពីការកាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ