អាមេរិកលិចទឹក

ភ្លៀងធ្លាក់ខ្លាំងជិតមួយសប្តាហ៍ បណ្តាលឱ្យលិចទឹកផ្នែកខ្លះនៅទីក្រុងញូវយ៉ក


អភិបាលក្រុងញូវយ៉ក លោកស្រី ខាធី ហូឆុល បាននិយាយកាលពីថ្ងៃសៅរិ៍ថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជិតមួយសប្តាហ៍មកនេះ បានបណ្តាលឱ្យទីក្រុងញូវយ៉ក លិចទឹកនៅផ្នែកខ្លះ។ នេះគឺជាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងឆ្លុះបញ្ជាំងពី«របត់ថ្មី»ចំពោះទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មពិពភលោកមួយនេះ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តជាតិធំៗ។
អាមេរិកលិចទឹក
ដោយ

អភិបាលក្រុងញូវយ៉ក បានព្រមានអំពីទឹកជំនន់អាចគំរាមកំហែងដល់អាយុជីវិត និងបានប្រកាសភាពអាសន្នសម្រាប់ទីក្រុងញូវយ៉ក និងផ្នែកខ្លះនៅជុំវិញ។ កងឆ្មាំអាមេរិកមួយចំនួនត្រូវបានដាក់ពង្រាយ ដើម្បីជួយក្នុងការឆ្លើយតប។

នៅ Mamaroneck ជាយក្រុង Westchester County ភាគខាងជើងនៃទីក្រុងញូវយ៉កមន្ត្រីសង្គ្រោះបន្ទាន់បានប្រើក្បូនបណ្តែតទឹក ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងអគារដោយទឹកជំនន់។

យោងតាមទីភ្នាក់ងារដឹកជញ្ជូន Metropolitan បានឱ្យដឹងថា ទឹកជំនន់បណ្តាលឱ្យមានការរំខានយ៉ាងខ្លាំង ដល់ប្រព័ន្ធរថភ្លើងក្រោមដីរបស់ទីក្រុងញូវយ៉ក និងសេវាផ្លូវដែក Metro North។ ខ្សែរថភ្លើងក្រោមដីមួយចំនួនត្រូវបានផ្អាកទាំងស្រុង ហើយស្ថានីយជាច្រើនត្រូវបានបិទ។ ផ្លូវឡានក្រុងមួយចំនួនបានបន្ថយល្បឿន។ អាជ្ញាធរញូវយ៉ក បានព្រមានប្រជាជនញូវយ៉កមួយចំនួនឱ្យជៀសវាងការធ្វើដំណើរ លុះត្រាតែពួកគេគេចចេញពីតំបន់ទឹកជំនន់។

យោងតាមលោក Dominic Ramunni អ្នកព្យាករ​សេវាកម្មអាកាសធាតុជាតិ បាននិយាយថា គិតត្រឹមថ្ងៃសុក្រ កម្ពស់ទឹកភ្លៀងបានឡើងដល់ជិត៤០សង់ទីម៉ែត្រ ធៀបនឹងកម្ពស់ខ្ពស់បំផុតដែលបានកត់ត្រាក្នុងឆ្នាំ១៨៨២ ដែលមានជាង៤២សង់ទីម៉ែត្រ។ ការិយាល័យអាកាសធាតុជាតិ នៃទីក្រុងញូវយ៉ក បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ John F. Kennedy របស់ទីក្រុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំងបំផុត​។

ទោះបីជាមានការព្រមានក៏ដោយ សាលារដ្ឋក្នុងទីក្រុង បានបើកដំណើរការធម្មតា។ អគារមួយចំនួនបានរងគ្រោះទឹកជំនន់ ប៉ុន្តែមិនមានប្រតិបត្តិការណាមួយរងផលប៉ះពាល់ទេ។ អភិបាលក្រុងញូវយ៉កបានបន្ថែមថា លោកស្រីបាននិយាយទៅកាន់សេតវិមាន និងមេដឹកនាំព្រឹទ្ធសភាលោក Chuck Schumer អំពីលទ្ធភាពរៀបចំការប្រកាសអាសន្នសហព័ន្ធអំពីគ្រោះមហន្តរាយប្រសិនបើចាំបាច់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើតំណែងប្រធានសភាអាមេរិក ពិតជាប្រឈមនឹងការដកចេញឬយ៉ាងណា?

ព័ត៌មាន
លោក ខេវិន ម៉េកខាធី (Kevin McCarthy) សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ អាចប្រឈមមុខនឹងការបញ្ចប់តួនាទីជាប្រធានសភារបស់លោកមុនកាលកំណ…

សហគ្រិនខ្មែរចាប់ដៃគូជាមួយក្រុមហ៊ុន 500 Global រៀបចំកម្មវិធី“អង្គរ 500 បទបង្ហាញជា សាធារណៈ ខ្នាតអន្តរជាតិ

ព័ត៌មាន
សហគ្រិនខ្មែរដែលជាស្ថាប័នក្រោមចំនុះរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុនបណ្តាក់ទុននៅក្នុងសហរដ្ឋអាមេរិក Silicon Val…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ