ចិនបិទខ្ទប់ក្រុងជាប់ព្រំដែនវៀតណាម

ចិនបិទខ្ទប់ក្រុងមួយជាប់ព្រំដែនវៀតណាមក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៣ថ្ងៃជាប់ៗគ្នា


ប្រទេសចិនបានប្រកាសបិទខ្ទប់ទីក្រុងមួយនៅជិតព្រំដែននឹងប្រទេសវៀតណាមភ្លាមៗ នៅព្រឹកថ្ងៃច័ន្ទទី០៧កុម្ភៈនេះ ក្រោយពីបានរកឃើញករណីវិជ្ជមានកូវីដ១៩លើពលរដ្ឋចំនួនជាង៧០នាក់ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា ខណៈការធ្វើតេស្តទ្រង់ទ្រាយធំកំពុងត្រូវបានរៀបចំធ្វើឡើងនៅក្នុងក្រុងមួយនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ចិនបិទខ្ទប់ក្រុងជាប់ព្រំដែនវៀតណាម
ដោយ

នៅទីក្រុង ប៉ៃស៊ឺ (Baise) ភាគខាងត្បូងនៃតំបន់ហ្គ័ងស៊ីដែលមានប្រជាជនប្រមាណ ៣លាន ៥សែននាក់ ត្រូវបានអាជ្ញាធរចិនប្រកាសឲ្យផ្តើមអនុវត្តពីព្រឹកថ្ងៃច័ន្ទសប្តាហ៍នេះតទៅ នូវការបិទខ្ទប់ទីក្រុង ពោលគឺមិនអនុញ្ញាតឲ្យមានការធ្វើដំណើរចេញពីក្រុងឡើយ ខណៈពលរដ្ឋអាចចេញក្រៅផ្ទះបាន ប៉ុន្តែត្រូវមើលទៅលើតំបន់ផ្ទះរបស់ពួកគេថា ត្រូវស្ថិតក្នុងការរិតត្បិតកំរិតណា។

អាជ្ញាធរក្រុង ប៉ៃស៊ឺឲ្យដឹងថា ពលរដ្ឋត្រូវបានគេកំណត់ការរិតត្បិតទៅតាមសង្កាត់ ក្រុមតូចៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉ៃស៊ឺ។ ក្នុងនោះមានពលរដ្ឋចិនមួយចំនួន មិនអាចធ្វើដំណើរឆ្លងចេញពីសង្កាត់ដែលខ្លួនរស់នៅបានទៀតផង។

មានចំងាយប្រមាណ១០០គីឡូម៉ែតពីព្រំដែនវៀតណាមជាប់នឹងខេត្តហាហ៊្សាង និង កៅប៉ាង, ក្រុងប៉ៃស៊ឺនៅថ្ងៃសុក្រសប្តាហ៍មុន បានរកឃើញករណីឆ្លងក្នុងសហគមន៍ដែលជាករណីទីមួយ លើពលរដ្ឋម្នាក់ ដែលបានធ្វើដំណើរចូលមកក្រុងវិញ ក្រោយថ្ងៃសម្រាកបុណ្យចូលឆ្នាំចិន។ នេះបើតាមទិន្នន័យពីអាជ្ញាធរក្រុង។ 

គួរជម្រាបថា ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩មក ប្រទេសចិនបានសាងសង់របងសំណាញ់លួសជាច្រើនកន្លែង ដើម្បីពង្រឹងសុវត្ថិភាពនៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ក្នុងការទប់ស្កាត់ជនចំណាកស្រុកខុសច្បាប់ពី ប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ស្របតាមវិធានការបង្ការការចម្លងកូវីដ១៩មកក្នុងប្រទេសរបស់ខ្លួន។

សូមជម្រាបថា ចិនជាមហាសេដ្ឋកិច្ចតែមួយគត់នៅក្នុងលោក ដែលនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយតឹងរ៉ឹងបំផុតចំពោះកូវីដ១៩។ ចាប់តាំងពីជំងឺរាតត្បាតរាតត្បាតមួយនេះ បានលេចឡើងជាលើកដំបូងកាលពី២ឆ្នាំមុននៅក្នុងទីក្រុង វូហាន នៃខេត្ត ហឺប៉ី ប្រទេសចិនបានប្រើប្រាស់វិធានការបិទខ្ទប់(Lockdown) យ៉ាងតឹងរ៉ឹង បូករួមនឹងការធ្វើតេស្តទ្រង់ទ្រាយធំ និងការតានដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីព្យាយាមលុបបំបាត់ការផ្ទុះឆ្លងភ្លាមៗតែម្តង នៅពេលណាដែលករណីវិជ្ជមានត្រូវបានគេរកឃើញ។ ប្រការទាំងនេះហើយ ទើបធ្វើឲ្យករណីឆ្លងនិងស្លាប់នៅក្នុងប្រទេសមាន ស្ថិតក្នុងកំរិតមួយទៀត បើធៀបនឹងប្រទេសជឿនលឿនដទៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Fitch Ratings ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ២០២២

ព័ត៌មាន
របាយការណ៍ពីស្ថាប័នស្រាវជ្រាវ និងវាយតម្លៃសេដ្ឋកិច្ច Fitch Ratings បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាម នឹងមានសម្ទុះងើបឡើង…

រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកម្តងទៀតនៅសប្ដាហ៍នេះ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្លីងខេន នឹងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកម្តងទៀតនៅក្នុងសប្តាហ៍នេះ ក្រោយដំណើរទស្សនកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ