យានយន្តអគ្គិសនី

ប្រទេសចិនដាក់ចេញយន្ដការការពារការលក់យានយន្តអគ្គិសនីនៅក្រៅប្រទេស ដើម្បី ទប់ទល់អាមេរិក និងអឺរ៉ុប


ប្រទេសចិន កំពុងចាត់វិធានការដើម្បីការពារការលក់យានយន្តអគ្គិសនី (EVs) និងថ្ម-អាគុយរបស់ខ្លួននៅក្នុងទីផ្សារទ្វីបអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីប្រឆាំងតបតនឹងបញ្ហាប្រឈមមួយចំនួន ដែលចេះតែកើនឡើង ចំពោះការពង្រីកការលក់យានយន្តអគ្គិសនីរបស់ប្រទេសចិននៅក្រៅប្រទេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
យានយន្តអគ្គិសនី
ដោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) កាលពីដើមសប្តាហ៍នេះ បានសម្តែង «ការមិនពេញចិត្តយ៉ាងខ្លាំង» ចំពោះសហភាពអឺរ៉ុប ដែលកំពុងធ្វើការស៊ើបអង្កេតលើការនាំចេញយានយន្តអគ្គិសនី និងផលិតផលពាក់ព័ន្ធរបស់ប្រទេសចិនមួយចំនួនទៀត ដោយទីក្រុងប៉េកាំងចាត់ទុកទង្វើរបស់សហភាពអឺរ៉ុបថា ជា«ការស៊ើបអង្កេតដែលខ្វះភស្តុតាងជាក់ស្តែង»។

ការមិនពេញចិត្តរបស់រដ្ឋមន្ត្រីរូបនេះបានធ្វើឡើងបន្ទាប់ពីសភាពាណិជ្ជកម្មចិន ប្រចាំនៅសហភាពអឺរ៉ុបបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងបង្កើតក្រុមការងារមួយដើម្បីជា «សំឡេងរួម» មួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន នៅតំបន់អឺរ៉ុប។

ជាមួយគ្នានេះខាងស្ថាប័នរដ្ឋចិន ក៏មានការស្នើឱ្យស្វែងរកការទទួលស្គាល់ទៅវិញទៅមកសម្រាប់«ស្តង់ដារ» របស់យានយន្តអគ្គិសនីជាមួយនឹងសហភាពអឺរ៉ុប ដោយជំរុញសិទ្ធិកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនចិននៅបរទេស និងការកែលម្អការតភ្ជាប់ដឹកជញ្ជូនទាក់ទងនឹងពាណិជ្ជកម្ម។

សូមរំលឹកថា គណៈកម្មការអឺរ៉ុបបានចាប់ផ្តើមធ្វើការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនទៅលើយានយន្តអគ្គិសនីរបស់ចិន កាលពីឆ្នាំមុន ខណៈដែលសហរដ្ឋអាម៉េរិក បានរារាំងសម្ភារផលិតថ្មអាគុយសម្រាប់យានយន្តអគ្គីសនី មកពីប្រទេសចិន ដោយអាមេរិកបានចាត់ទុកថាជា«អង្គភាពបរទេសបង្កការព្រួយបារម្ភសម្រាប់អាម៉េរិក»។

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Moody នៅសហរដ្ឋអាម៉េរិក បាននិយាយកាលពីដើមខែកុម្ភៈថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិនទទួលបាន«ការឧបត្ថម្ភធនពីរដ្ឋាភិបាលច្រើនខុសពីធម្មតា ដែលបានជួយកាត់បន្ថយចំណាយលើខ្សែច្រវាក់ផលិតកម្មរបស់ពួកគេ»៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងក្លាយទីផ្សារធំ ជំរុញកំណើនតម្រូវការប្រេងនៅឆ្នាំ២០២៤-២០២៥

ព័ត៌មាន
អ្នកជំនាញរបស់ក្រុមហ៊ុនស្រាវជ្រាវ WoodMac មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា កំណើនតម្រូវការប្រេងពិភពលោកត្រូវបានគេព្យាករថានឹងកើនឡើងបន្…

ធនាគារកណ្តាលអាម៉េរិក អាចកាត់បន្ថយអត្រាការប្រាក់នៅរដូវក្តៅខាងមុខនេះ

ព័ត៌មាន
ទោះបីសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចកំពូលនៅលើពិភពលោកហាក់មានស្ថានភាពល្អប្រសើរឡើងវិញក្តី តែការកាត់បន្ថយអត្រាការប្រាក់នៅមិនទាន់ត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ