យានយន្តអគ្គិសនី

ជប៉ុន និងសហភាពអឺរ៉ុបនឹងអភិវឌ្ឍសម្ភារទំនើបៗសម្រាប់ផលិតផលបន្ទះឈីប និងយានយន្តអគ្គិសនី


ប្រទេសជប៉ុន និងសហភាពអឺរ៉ុបគ្រោងនឹងសហការគ្នាជាផ្លូវការលើការអភិវឌ្ឍសម្ភារទំនើបៗនៅក្នុងវិស័យមួយចំនួនដូចជាវិស័យបន្ទះសៀគ្វី និងថ្មអាគុយសម្រាប់យានយន្តអគ្គិសនី ដែលជាផ្នែកមួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
យានយន្តអគ្គិសនី
ដោយ

លោកស្រី អ៊ីលៀណា អ៊ីវ៉ាណូវ៉ា (Iliana Ivanova) ស្នងការរបស់គណៈកម្មការអឺរ៉ុបទទួលបន្ទុកចំពោះការច្នៃប្រឌិត និងការស្រាវជ្រាវបាននិយាយក្នុងបទសម្ភាស​ជាមួយនឹងសារព័ត៌មាន Nikkei ថា ជប៉ុន និងសហភាពអឺរ៉ុបគ្រោងនឹងរួមគ្នាផលិតសម្ភារទំនើបៗសម្រាប់ផលិតផលបន្ទះឈីប និងយានយន្តអគ្គិសនី។ លោកស្រីបានបន្ថែមថា វាសមហេតុផលណាស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលមានគំនិតត្រូវគ្នា និងស្វែងរកឱកាសសហការក្រោមកម្មវិធីស្រាវជ្រាវ និងការច្នៃប្រឌិត។

លោកស្រីអះអាងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុបនៅតែនាំមុខគេនៅលើពិភពលោកក្នុងការច្នៃប្រឌិតសម្ភារទំនើបៗ ដោយក្នុងនោះការវិនិយោគក្នុងឧស្សាហកម្មនេះមានចំនួនសរុបជិត២០ពាន់លានអឺរ៉ូប្រហែលជាង២១ពាន់លានដុល្លារនៅក្នុងសហភាពអឺរ៉ុប និងជាង១៥ពាន់លានដុល្លារនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០២០។

ក្រោមអ្វីដែលគេហៅថាជាកិច្ចសន្ទនាស្ដីពីកា​រអភិវឌ្ឍសម្ភារទំនើបៗនោះ ភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាជាទៀងទាត់ពីសំណើសុំកិច្ចសហប្រ​តិបត្តិការ ជាពិសេសរវាងលេខាធិការដ្ឋានទ្វេភាគីតែម្ដង ហើយស្ថាប័នមួយចំនួននៅប្រទេសជប៉ុន និងអឺរ៉ុបដែលស្រាវជ្រាវសម្ភារទំនើបៗក៏នឹងចូលរួមក្នុងកិច្ចសន្ទនានោះផងដែរ។

សហភាពអឺរ៉ុបបានស្នើសុំឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ហើយលោកស្រី អ៊ីវ៉ាណូវ៉ា បានកត់សម្គាល់ថា កិច្ចសហការទ្វេភាគីនេះទំនងជានឹងរួមបញ្ចូលទាំងកិច្ចសហការលើសម្ភារៈសម្រាប់ថាមពលកកើតឡើងវិញ យានយន្ត សំណង់ និងគ្រឿងអេឡិចត្រូនិកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃ មកនៅត្រឹម២,៨% នៅឆ្នាំនេះ?

ព័ត៌មាន
ធនាគារពិភពលោកបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមកនៅត្រឹម២,៨%នៅឆ្នាំនេះ ខណៈកាលពីដំបូងស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនេះព្យាករថា សេដ្…

សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិនអាស៊ាន

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាគឺជាដៃគូដ៏រស់រវើក និងទាក់ទាញមួយក្នុងសហគមន៍អាស៊ាន ហើយកម្ពុជា បានត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ