ប្រទេសចិន

ចិនបង្ហាញជំហររង់ចាំមើលសិន ទាក់ទងនឹងការបញ្ជាទិញយន្តហោះធំៗ ពីក្រុមហ៊ុន អ៊ែប៊ឹស


ប្រទេសចិន និងប្រទេសបារាំង នឹងសិក្សាអំពីតម្រូវការយន្តហោះដឹកទំនិញ និងយន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយ "ក្នុងកាលដ៏សមស្រប"។ ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញជំហររុញរារបស់ចិន ក្នុងការទិញយន្តហោះប្រភេទធំៗថ្មីៗ ពីក្រុមហ៊ុន អ៊ែប៊ឹស របស់អឺរ៉ុប ដែលខុសពីការរំពឹងទុកនៅមុនជំនួបកំពូលរបស់លោក ម៉ាក្រុង និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
ចិនបង្ហាញជំហររង់ចាំមើល ទាក់ទងនឹងការបញ្ជាទិញយន្តហោះធំៗ ពីក្រុមហ៊ុន អ៊ែប៊ឹស
ដោយ

ទោះបីជាយ៉ាងនេះក្ដី ក៏មានការឯកភាពគ្នាជម្រះបញ្ជីចាស់ ក្នុងការប្រគល់យន្តហោះប្រភេទ A320 ជំនាន់ថ្មី ចំនួន ១៥០ គ្រឿង និងយន្តហោះប្រទេស A350 ចំនួន ១០ គ្រឿង ដែលក្រុមហ៊ុន អ៊ែប៊ឹស បានលក់ទៅឱ្យប្រទេសចិនរួចហើយដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន អ៊ែប៊ឹស ហេលីខប់ធឺ (Airbus Helicopters) ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រស៊ីវិលដ៏ធំបំផុតរបស់ពិភពលោកបានធ្វើសេចក្ដីប្រកាសដាច់ដោយឡែកមួយថា ខ្លួនបានធ្វើកិច្ចព្រមព្រៀងដ៏ធំមួយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសចិន និងប្រទេសបារាំង នឹងសិក្សាអំពីតម្រូវការយន្តហោះដឹកទំនិញ និងយន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយ "ក្នុងកាលដ៏សមស្រប"។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅប្រទេសចិន។ ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញជំហររុញរារបស់ចិន ក្នុងការទិញយន្តហោះប្រភេទធំៗថ្មីៗ ពីក្រុមហ៊ុន អ៊ែប៊ឹស របស់អឺរ៉ុប ដែលខុសពីការរំពឹងទុកនៅមុនជំនួបកំពូលរបស់លោក ម៉ាក្រុង និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន អ៊ែប៊ឹស បានលក់យន្តហោះប្រភេទមធ្យម និងប្រភេទតូច បានមួយចំនួនដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ។

សេចក្តីថ្លែងការណ៍ដែលចេញក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ទីក្រុងប៉េកាំងបាននិយាយថា៖ "ប្រទេសទាំងពីរនឹងសិក្សាតាមកាលដ៏សមរម្យ អំពីតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ក្នុងការបញ្ជាទិញយន្តហោះដឹកជញ្ជូនទំនិញ និងយន្តហោះដឹកអ្នកដំណើរផ្លូវវែងឆ្ងាយ ដោយអាស្រ័យលើការងើបឡើងវិញនិងការរីកចម្រើនក្នុងផ្នែកទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាស ក៏ដូចជាអាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍"។

បើតាមសេចក្ដីប្រកាសព័ត៌មាននោះ អំឡុងជំនួបរវាងលោក ម៉ាក្រុង និងលោក ស៊ី, មានការឯកភាពគ្នាជម្រះបញ្ជីចាស់ ក្នុងការប្រគល់យន្តហោះប្រភេទ A320 ជំនាន់ថ្មី ចំនួន ១៥០ គ្រឿង និងយន្តហោះប្រទេស A350 ចំនួន ១០ គ្រឿង ដែលក្រុមហ៊ុន អ៊ែប៊ឹស បានលក់ទៅឱ្យប្រទេសចិនរួចហើយ។ ប៉ុន្តែ គ្មានការបញ្ជាទិញយន្តហោះថ្មីណាមួយ ត្រូវបានប្រកាសក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះទេ។

នៅប្រទេសចិន ក្រោយពីការដកចេញវិធានការបិទខ្ទប់ដ៏អូសបន្លាយ ចរាចរណ៍ក្នុងស្រុកតាមផ្លូវអាកាសបានស្ទុះងើបឡើងវិញដល់កម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩ហើយ ប៉ុន្តែចរាចរណ៍អន្តរជាតិតាមផ្លូវអាកាសមានអត្រាប្រហែល ៣០% នៃកម្រិតឆ្នាំ ២០១៩ ប៉ុណ្ណោះ។

ស្របពេលដែលតម្រូវការធ្វើដំណើរឆ្លងដែនតាមផ្លូវអាកាសនៅតែស្ថិតនៅទាបជាងការស្ទុះងើបឡើងវិញនៃការហោះហើរក្នុងស្រុក ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មានពេលវេលាគ្រប់គ្រាន់ ដើម្បីរង់ចាំមើលស្ថានភាពដែលអាចប្រសើរឡើងវិញ និងដើម្បីធានាឱ្យមានការផ្គត់ផ្គង់ប្រកបដោយការប្រកួតប្រជែងជាអតិបរមា រវាងក្រុមហ៊ុនលក់យន្តហោះនានា ក្នុងនោះមានទាំងក្រុមហ៊ុន ប៊ូអ៊ីង របស់សហរដ្ឋអាមេរិកផង មុនពេលជ្រើសរើសទិញយន្តហោះដឹកជញ្ជូនផ្លូវឆ្ងាយសំខាន់ៗ។

ក្រៅពីនេះ ក្រុមហ៊ុន អ៊ែប៊ឹស ហេលីខប់ធឺ (Airbus Helicopters) ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រស៊ីវិលដ៏ធំបំផុតរបស់ពិភពលោកបានធ្វើសេចក្ដីប្រកាសដាច់ដោយឡែកមួយថា ខ្លួនបានធ្វើកិច្ចព្រមព្រៀងដ៏ធំមួយ ក្នុងលក់យន្តហោះប្រភេទឧទ្ធម្ភាគចក្រម៉ាក H160 ជំនាន់ថ្មី ដែលប្រើសម្រាប់បំពេញបេសកម្មច្រើនយ៉ាង ចំនួន ៥០ គ្រឿង ទៅឱ្យក្រុមហ៊ុនចិន GDAT ដែលរកស៊ីជួលយន្តហោះ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ហើយវាជាកិច្ចព្រមព្រៀងទិញលក់ធំបំផុតចាប់តាំងពីឧទ្ធម្ភាគចក្រប្រភេទនេះត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៥ ។ ឧទ្ធម្ភាគចក្រម៉ាក H160 ត្រូវបានរចនាឡើងសម្រាប់ជិះបំពេញបេសកកម្មនៅតាមការដ្ឋានប្រេងនិងឧស្ម័ន ឬសម្រាប់បម្រើសេវាកម្មនៅតាមស្ថានីយ៍ផលិតអគ្គិសនីដើរដោយខ្យល់៕

អត្ថបទ ៖ ឯម មាឃ




អត្ថបទបន្ទាប់


ចិនធ្វើសមយុទ្ធយោធា៣ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ឆ្លើយបតនឹងជំនួបមេដឹកនាំតៃវ៉ាន់ជួបជាមួយប្រធានសភាអាមេរិក

ព័ត៌មាន
ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធានជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍នៅក្នុងអ្វីដែលខ្លួនហៅថា «ការព្រមានយ៉ាងដាច់អហង្ការ» ចំពោះរដ្ឋាភិបាលកោះនេះ…

ឧស្សាហកម្មហេ្គមពិភពលោកមានតម្លៃទីផ្សារដល់ទៅជាង ១៨៤ពាន់លានដុល្លារនៅឆ្នាំ២០២២

ព័ត៌មាន
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមកាន់កាប់ចំណែកដ៏ធំមួយនៃទីផ្សារហ្គេមកុំព្យូធឺ ដោយមានអ្នកលេងរហូតដល់ទៅ ៥៤,៦ លាននាក់ ជាមួយនឹងទឹកប្រាក់រហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ