ចិនឆ្លើយតបការផ្អាកជើងហោះហើររបស់អាមេរិក

ចិនហៅការផ្អាកជើងយន្តហោះរាប់សិបជើងរបស់អាមេរិកថា ជាអំពើមាក់ងាយ


ប្រទេសចិន បានចេញមកចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងមាក់ងាយមកលើប្រទេសខ្លួន ជុំវិញការសម្រេចចិត្តផ្អាកជើងហោះហើរកាន់តែច្រើនទៅៗ ពីសហរដ្ឋអាមេរិកមកប្រទេសចិន។ ស្ថានការណ៍នេះបានគូសបញ្ជាក់ពីភាពតានតឹងដ៏រ៉ាំរ៉ៃរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរនេះ ខណៈកិច្ចប្រជុំចរចាទ្វេភាគីកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ចិនឆ្លើយតបការផ្អាកជើងហោះហើររបស់អាមេរិក
ដោយ

«​សហរដ្ឋអាមេរិក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ តា​យ​រយៈ​ការ​ផ្អាក​ជើងហោះហើរ​ជាមួយ​ចិន និង​រំខាន​ដល់​ប្រតិបត្តិការ​ទូទៅ​របស់​ចិន​។ នេះ​ជា​ទ​ង្វើ​ដែល​គ្មាន​ការ​ទទួលខុសត្រូវ និង​មិន​សម​ហេតុ​សម​ផល​ឡើយ​។​» នេះ​គឺជា​អ្វី​ដែល​លោក ចៅ លី​ចៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​លើក​ឡើង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ​។

សហរដ្ឋអាមេរិក​កាលពី​ស​ប្តា​ហ៍​មុន បាន​ដាក់​ចេញ​ការ​រឹត​បន្តឹង​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​៤ រួម​មាន ក្រុមហ៊ុន Air China, China Eastern Airlines, China Southern Airlines និង ក្រុមហ៊ុន Xiamen Airlines ដែល​បាន​បណ្តាល​ឱ្យ​មានការ​ផ្អាក​ជើងហោះហើរ​រហូត​ដល់​៤៤​ជើង​។

មែនទែន​ទៅ​ការ​ផ្អាក​ជើងហោះហើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ពី​សំណាក់​ភាគី​អា​មេ​រិ​ក​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា វា​ហាក់ដូចជា​វិធានការ​សងសឹក​គ្នា​មួយ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ពីរ​នេះ ដ្បិតថា​ថ្មី​ៗ​នេះ ភាគី​ចិន​ក៏​បាន​ផ្អាក​ជើងហោះហើរ​ពី​អា​មេ​រិ​ក​ដូច​គ្នា​ដែរ (​លេង​កុំ​ខឹង​! ខឹង​កុំ​លេង !)​។ ជាក់ស្តែង​នៅ​មួយ​រយៈ​ចុង​ពេល​ក្រោយ អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង​បាន​ផ្អាក​ជើងហោះហើរ​ជា​ច្រើន​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​របស់​សហរដ្ឋអាមេរិក ដោយ​លើក​ឡើង​ថា ខ្លួន​ចង់​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​កូ​វី​ដ​១៩​លើ​អ្នកដំណើរ​មក​ពី​បរទេស​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ការ​ធ្វើ​ដូចនេះ ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ផ្លូវអាកាស​រវាង​ប្រទេស​ទាំង​ពីរ​ហើយ​។ ស្រាប់តែ​ពេល​នេះ សហរដ្ឋអាមេរិក​បាន​ផ្អាក​ជើងហោះហើរ​កាន់តែ​ច្រើន​ទៅ​ៗ ទៅ​លើ​ចិន​វិញ​ម្តង គឺ​អាច​និយាយ​បាន​ថា ជា​ការ​សងសឹក​។

ភាគី​ចិនតា​មរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ដដែល​បាន​និយាយ​ថា ចិន​មិនមែន​ចង់​ល្មើស​នឹង​សន្ធិសញ្ញា​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ការ​ដែល​ចិន​ផ្អាក​ជើងហោះហើរ គឺ​ដោយសារ​តែ​ចង់​ទប់ស្កាត់​កូ​វី​ដ​១៩ ស្រប​តាម​គោ​លន​យោ​យ​បាយ​គ្មាន​កូ​វី​ដ​របស់​ក្រុង​ប៉េ​កាំ​ង​តែ​ប៉ុណ្ណោះ គ្មាន​អ្វី​ផ្សេង​ពី​នេះ​ទេ​។ លោក ចៅ លី​ចៀន​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ទទូច​ឲ្យ​អា​មេ​រិ​ក​មើល​លើ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩​របស់​ចិន ថា​តើ វា​ពិតជា​មាន​ប្រសិទ្ធិ​ភាព​ប៉ុនណា​។

គួរ​ជម្រាប​ថា ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩ ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​មហា​យក្ស​ចិន និង​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ​មក​នៅ​កម្រិត​តិចតួច​បំផុត ពោល​គឺ​ការ​ហោះហើរ​ទៅ​និង​មក នៅ​មុន​ពេល​មាន​ជំងឺ​រាតត្បាត មាន​ប្រមាណ​១០០​ជើង​ក្នុង​មួ​យស​ប្តា​ហ៍ ធ្លាក់​មក​នៅ​ត្រឹម​ជាង​២០​ជើង​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​ជើងហោះហើរ ដែល​ចិន​និង​អា​មេ​រិ​ក បាន​លុប​ចោល​ទៅ​វិញ​ទៅ​មក នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ផង​។

សូម​បញ្ជាក់​ថា បញ្ហា​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​បាន​ក្លាយជា​ចំណុចក្តៅ​តានតឹង​ថ្មី​មួយទៀត ក្នុង​ចំណោម​សំណុំរឿង​វិវាទ​ជា​ច្រើន​រវាង​មហាអំណាច​យក្ស​ទាំង​ពីរ​នេះ​។ ក្រៅពី​នោះ នៅ​មាន​បញ្ហា​នាំ​ចូល​បច្ចេកវិទ្យា បញ្ហា​កោះ​តៃវ៉ាន់ បញ្ហា​នយោបាយ​នៅ​ហុងកុង បញ្ហា​កោះ​តៃវ៉ាន់ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ការ​ចោទប្រកាន់​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់ ស៊ិ​ន​ជាំ​ង ដែល​សុទ្ធ​សឹង​ជា​បញ្ហា​ក្ដៅ​គគុក ដែល​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ឌិន សម្រេច​ធ្វើ​ប្រកាស​ពហិការ​ការទូត​ចំពោះ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​នា​ខែ​ក្រោយ​នេះ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្លិបអ្នកស្រឡាញ់យានយន្ដម៉ូតចាស់ៗ នឹងវិលត្រឡប់ការជួបជុំគ្នាជាលើកទី២

ព័ត៌មាន
Cambodia Classic Automotive Club (CCAC) នឹងរៀបចំការជួបជុំ ប្រមូលផ្តុំរថយន្តម៉ូតបុរាណៗ ជាលើកទីពីរ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងម…

តើកត្តាអ្វីខ្លះជំរុញឲ្យថៃហ៊ានដាក់មហិច្ឆតានាំចេញរថយន្តឲ្យបានដល់ ១ លានគ្រឿងក្នុងរយៈពេល២ឆ្នាំខាងមុខនេះ?

ព័ត៌មាន
ប្រទេសថៃ មានហិច្ឆិកានឹងនាំចេញរថយន្ដឲ្យបានដល់១លានគ្រឿងនៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ តើកត្តាអ្វីខ្លះជំរុញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ