អតីតនាយករដ្ឋមន្ត្រីចិន

អតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានទទួលមរណភាពក្នុងវ័យ៦៨ឆ្នាំ ដោយសារគាំងបេះដូង


ជារឿងមួយដ៏គួរភ្ញាក់ផ្អើល និងសោកសៅនៅក្នុងប្រទេសចិន ខណៈដែលអតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២៧ តុលានេះ ក្នុងវ័យ ៦៨ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
5
ដោយ

ត្រូវបានគេស្គាល់ថា គឺជាអតីតដៃគូជំនិតរបស់ប្រធានាធិបតីចិនលោកស៊ី ជិនពីង និងដែលបានចូលនិវត្តន៍ពីតំណែងកំពូលទីពីររបស់ប្រទេសចិន ពោលគឺជានាយករដ្ឋមន្ត្រីកាលពីដប់ខែមុននេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថា អំឡុងស្នាក់នៅទីក្រុងសៀងហៃប៉ុន្មានថ្ងៃមកនេះ លោក Li Keqiang បានបាត់បង់ជីវិតនៅពាក់កណ្តាលអាទ្រាធថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ដោយសារជំងឺគាំងបេះដូងកើតឡើងភ្លាមៗ និងមិនអាចសង្គ្រោះបាន។

លោក Li Keqiang បានក្លាយជានាយករដ្ឋមន្ត្រីចិនកាលពីឆ្នាំ២០១៣ និងបានកាន់តំណែងកំពូលទីពីររបស់ប្រទេសដល់ទៅដប់ឆ្នាំ មុននឹងលាឈប់កាលពីខែឧសភាឆ្នាំនេះ។ ជាកូនកើតក្នុងវណ្ណៈក្រីក្រក្នុងខេត្ត Anhui និងមានឱពុកជាមន្ត្រី លោកលីបានឡើងតំណែងជាលំដាប់ក្នុងសម្ព័ន្ធយុវជនបក្សកុម្មុយនិស្តចិន។ នៅឆ្នាំ១៩៩៨ លោកលីបានក្លាយជាអភិបាលខេត្តវ័យក្មេងបំផុតរបស់ប្រទេសចិនប្រចាំនៅខេត្ត Henan និងក្រោយមកក្លាយជាលេខាធិការបក្ស។ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Wen Jiabao ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣ ដោយមើលការខុសត្រូវលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស។

លោក Li Keqiang ធ្លាប់ត្រូវបានគេមើលឃើញអាចក្លាយជាអ្នកស្នងតំណែងលោក Hu Jintao ជាប្រធានាធិបតីចិន ប៉ុន្តែក្រោយមកបក្សកុម្មុយនិស្តបានជ្រើសរើសលោកស៊ី ជិនពីងនៅក្នុងឆ្នាំ២០១២។ ក្នុងឆ្នាំ២០២០ លោកលីបានធ្វើអត្ថាធិប្បាយជាសាធារណៈថា ប្រជាជនចិនជាង ៦០០លាននាក់រកកម្រៃបានតិចជាង១៤០ដុល្លារក្នុងមួយខែ ដែលបានធ្វើឱ្យមានជជែកដេញដោលយ៉ាងខ្លាំងអំពីភាពក្រីក្រ និងវិសមភាពប្រាក់ចំណូលក្នុងប្រទេសចិន។ លោកត្រូវបានគេមើលឃើញថា គឺជាអ្នកកំណែទម្រង់និយម និងចង់បើកចំហរប្រទេសចិនឱ្យកាន់តែធំបន្ថែមទៀតទៅកាន់ពិភពលោក ខុសពីលោកស៊ី ជិនពីងដែលផ្តល់អាទិភាពដល់កម្មសិទ្ធិរដ្ឋ និងបទបញ្ញត្តិតឹងរ៉ឹង។

ការទទួលមរណភាពរបស់លោក លី ខឺឈាងនេះ ក៏ត្រូវបានគេមើលឃើញថា គឺកើតឡើងចំពេលដែលប្រទេសចិនកំពុងមានស្ថានភាពសេដ្ឋកិច្ចមិនសូវល្អនោះឡើយ ខណៈដែលថ្មីៗនេះរដ្ឋាភិបាលដែលដឹកនាំដោយលោកស៊ី ជីនពីង ក៏បានរុះរើក្បាលម៉ាស៊ីនដឹកនាំជាច្រើនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រំចំពុះទាកំពុងត្រូវប៉ាន់ ក្រោយមានតម្រូវការខ្ពស់ពីទីផ្សារថៃ និងវៀតណាម

ព័ត៌មាន
គ្រំចំពុះទា ដែលជាផលនេសាទសមុទ្ររបស់សហគមន៍ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងមានតម្រូវការទីផ្សារកើនឡើងទាំងក្…

សហរដ្ឋអាម៉េរិក និងអូស្ត្រាលី ឯកភាពសហការជាមួយជប៉ុន អភិវឌ្ឍន៍យន្តហោះដ្រូនយោធា

ព័ត៌មាន
ក្រុមមេដឹកនាំនៃប្រទេសអូស្ត្រាលី និងសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃពុធថា អាម៉េរិក និងអូស្ត្រាលីនឹងចាប់ដៃជាមួយប្រទេសជប៉ុន ដើម្បីបង្កើតយន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ