លទ្ធិប្រជាធិបតេយ្យនៅអាមេរិក

ការស្ទង់មតិបង្ហាញថា ជនជាតិអាមេរិកភាគច្រើនមានទុទិដ្ឋិនិយម ចំពោះលទ្ធិប្រជាធិបតេយ្យនៅអាមេរិក, ហេតុអ្វី?


យោងតាមការស្ទង់មតិថ្មីដែលធ្វើឡើងដោយមជ្ឈមណ្ឌល Associated Press-NORC សម្រាប់កិច្ចការស្រាវជ្រាវសាធារណៈ បានបង្ហាញថា មានត្រឹមតែមនុស្សម្នាក់ប៉ុណ្ណោះ ក្នុងចំណោម១០នាក់ ដែលជាយុវជននៅសហរដ្ឋអាមេរិក មានផ្តល់ការវាយតម្លៃខ្ពស់ ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក ឬថាប្រជាធិបតេយ្យពិតជាតំណាងផលប្រយោជន៍របស់ប្រជាជនអាមេរិកាំងភាគច្រើន។ ក្រៅពីនោះ ពោលគឺក្នុងចំណោម ១០ មាន៩នាក់ មានការយល់ខុសស្រឡះពីនេះ។ តើដោយសារតែហេតុអ្វី?
ហេតុអ្វីបានជាភាគច្រើននៃជនជាតិអាមេរិកលែងមានទំនុកចិត្តលើលទ្ធិប្រជាធិបតេយ្យ?

បើតាមការស្ទង់មតិឱ្យដឹងថា ភាគច្រើននៃយុវជនអាមេរិកាំងនិយាយថា ច្បាប់និងគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិក គឺមានដំណើរការអន់មែនទែន ក្នុងការតំណាងអ្វីដែលជនជាតិអាមេរិកាំងចង់បាន រាប់ចាប់ពី បញ្ហាសេដ្ឋកិច្ច និងការចំណាយរបស់រដ្ឋាភិបាល រហូតដល់គោលនយោបាយប្រើប្រាស់កាំភ្លើង ច្បាប់អន្តោប្រវេសន៍ និងគោលនយោបាយរំលូតកូនជាដើម។ ការស្ទង់មតិសរបង្ហាញឱ្យឃើញថា ៥៣%និយាយថា សភាកំពុងធ្វើការមិនបានល្អឡើយ ក្នុងការរក្សាគុណតម្លៃលទ្ធិប្រជាធិបតេយ្យ ធៀបនឹង១៦% ដែលអះអាងថា ល្អ។

ការស្ទង់មតិនោះ ក៏បានបង្ហាញអំពី ការរីករាលដាលនៃការផ្តាច់ខ្លួនផ្នែកនយោបាយ ខណៈប្រទេសបានធូរស្រាលមកវិញបន្ទាប់ជម្ងឺរាត្បាត ប៉ុន្ដែ វាបានបង្កឲ្យមានបញ្ហាអតិផរណា និងក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចជាដើម។

ផ្អែកលើការស្ទង់មតិដដែលនេះ ជារួម ជិតពាក់កណ្តាល ឬឬ៤៩% នៃប្រជាជនអាមេរិកាំង និយាយថា លទ្ធិប្រជាធិបតេយ្យមិនដំណើរការល្អឡើយ នៅក្នុងសហរដ្ឋអាមេរិក បើធៀបនឹង១០%ដែលនិយាយថា វាដំណើរការល្អ ឬល្អខ្លាំង រីឯ ៤០%ទៀតថា ថា វាគ្រាន់តែល្អខ្លះៗប៉ុណ្ណោះ។ លើសពីនោះ ជាងពាក់កណ្តាលបាននិយាយដែរថា គណបក្សនីមួយៗទាំងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋសុទ្ធតែធ្វើការមិន​បានល្អក្នុង​ការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ដែលក្នុងនោះ ៤៧% ជាបក្សប្រជាធិបតេយ្យ និង៥៦% ជាបក្សសាធារណរដ្ឋ។

ដោយឡែក នៅក្នុងការស្ទង់មតិនោះដែរ គេសង្កេតឃើញថា វាកាន់តែបង្ហាញ​ពីភាពអវិជ្ជមាននៅ​ពេលនិយាយអំពីបញ្ហារស៊ើបមួយចំនួន ដែលពីរភាពបីនៃអ្នកស្ទង់មតិ យល់ឃើញថា គោលនយោបាយរដ្ឋាភិបាលលើបញ្ហាអន្តោប្រវេសន៍ ការចំណាយ​របស់រដ្ឋាភិបាល គោលនយោបាយយកកូនចេញ និងគោលនយោបាយប្រើកាំភ្លើង សុទ្ធមិនបានតំណាងទស្សនៈ ឬអ្វីដែលជនជាតិអាមេរិកភាគច្រើនចង់បាន ក៏ដូចជាបញ្ហាសេដ្ឋកិច្ច អត្តសញ្ញាណយេនឌ័រ និងបញ្ហាភេទដូចគ្នាជាដើម (LGBT)៕




អត្ថបទបន្ទាប់


ជប៉ុន និងអារ៉ាប៊ីសាអូឌីតកំពុងស្វែងរកការបណ្តាក់ទុនរួមគ្នា លើការអភិវឌ្ឍធនធានរ៉ែដ៏កម្រមួយចំនួន ដើម្បីបន្ថយការពឹងផ្អែកលើចិន

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ម៉ូហាម៉ាត់ ប៊ីន សាល់ម៉េន (Mohammad bin Salman)…

លោក ភីថា លីមចារឿនរ៉ាត បង្ហាញពីបំណងបើកផ្លូវឲ្យបក្ស ភឿថៃ ដឹកនាំក្រុមចម្រុះ ៨បក្ស ដើម្បីបង្កើតរដ្ឋាភិបាល

ព័ត៌មាន
លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សឈ្នះឆ្នោតកាលពីខែឧសភា បានអះអាងថា រូបលោកនៅមិនទាន់បោះបង់ឱកាសដឹកនាំក្រុមចម្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ