សេដ្ឋកិច្ចចិន

អ្នកវិភាគថា អត្រានៃការត្រួតត្រាការនាំចេញរបស់ចិននៅតែរឹងមាំ មិនមែនចុះខ្សោយឡើយ


អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅស្ថាប័ន S&P Global Market Intelligence បានអះអាងថា កំណើនសេដ្ឋកិច្ចចិន កំពុងដើរមិនស្រួល ប៉ុន្តែអត្រានៃការត្រួតត្រាការនាំចេញរបស់ចិននៅតែរឹងមាំ។ ការនាំចេញរបស់ចិនគឺពិតជាធ្លាក់ចុះប៉ុន្តែទោះបីជាយ៉ាងណាគឺចិននៅតែជាប្រទេសត្រួតត្រាចំណែកភាគរយនៃទីផ្សារនាំចេញពិភពលោកដោយនៅពេលនេះស្ថិតិបានកត់ត្រាថាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នេះ គឺនៅតែកាន់កាប់អត្រាចំណែកនៃការនាំចេញទំនិញទៅសហរដ្ឋអាម៉េរិក តាមកុងតឺន័ គឺនៅតែ មានក្នុងកម្រិត ៣៩%ទោះបីជាវាបានធ្លាក់ចុះពី៤៦%ដែលធ្លាប់សម្រេចបានកាលពីឆ្នាំ២០១៨ក៏ដោយ។
សេដ្ឋកិច្ចចិន
ដោយ

លោក ភីធ័រ ទៀច ស្វែល (Peter Tirschwell) អនុប្រធានក្រុមហ៊ុន S&P Global Market Intelligence និងជាប្រធាន TPM ដែលជាក្រុមហ៊ុនគ្រប់គ្រងស្ថិតិកុងតឺន័រមហាសមុទ្រ បានឲ្យដឹងថា ភាពទន់ខ្សោយនៃទីផ្សាអចលនទ្រព្យ ភាពអត់ការងារធ្វើរបស់យុវជន កំណើនសេដ្ឋកិច្ចយឺត និងការកើនឡើងនូវសញ្ញានៃបរិត្តផរណារបស់ខ្លួន កំពុងតែធ្វើឲ្យគេគិតថា សេដ្ឋកិច្ចចិនធ្លាក់ចុះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ចិននៅតែត្រួតត្រាចំណែកភាគរយនៃទីផ្សារការនាំចេញក្នុងកម្រិតខ្ពស់ដដែល។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានសរសេរនៅក្នុងបទអត្ថាធិប្បយរបស់កាសែត Nikkei ថា ការពិតអំពីប្រទេសចិន គឺពិតជាមានភាពស្រពិចស្រពិល ដោយសារច្រវាក់ផលិតកម្មទំនិញមួយចំនួនត្រូវបានផ្លាស់ប្តូរទៅទីតាំងផ្សេងទៀត ដើម្បីកាត់បន្ថយការចំណាយ ឬកាត់បន្ថយហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ផលិតផលបច្ចេកវិទ្យាបៃតងកំពុងរីកចម្រើន។

លោក ភីធ័រ បានអះអាងថា ការនាំចេញទំនិញបច្ចេកវិទ្យាបៃតង កំពុងមានសន្ទុះខ្លាំង ទោះបីជាអត្រាការនាំចេញទៅក្រៅប្រទេសទាំងមូលរបស់ចិន កំពុងធ្លាក់ចុះប្រមាណជា ៦,៤% ហើយក៏ដោយកាលពីខែតុលាថ្មីៗនេះ។

លទ្ធផលនេះ គឺជាធ្វើឲ្យមានតុល្យភាពឡើងវិញដ៏សំខាន់នៃការនាំចេញរបស់ប្រទេសចិន បើទោះបីជាប្រទេសនេះនៅតែរក្សាការជឿជាក់យ៉ាងមុតមាំថា ជាប្រទេសនាំចេញទំនិញធំបំផុតរបស់ពិភពលោកក៏ដោយ។ ជាការពិតណាស់ ចំណែកនៃការនាំចេញរបស់ចិន ទៅកាន់ពិភពលោកផ្សេងទៀតក្នុងលក្ខខណ្ឌតម្លៃ គឺមិនមានការផ្លាស់ប្ដូរទេ ចាប់តាំងពីឆ្នាំ ២០១៧ មក គឺនៅក្នុងកម្រិតប្រមាណជា ៣៦ ភាគរយ។

ទោះយ៉ាងណា ការផ្លាស់ប្តូរទីតាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់កំពុងបង្កើនល្បឿន ដោយក្រុមហ៊ុនចម្រុះជាតិសាសន៍បានផ្លាស់ប្តូរប្រភពផលិតកម្មពីប្រទេសចិនទៅកាន់ទីតាំងនៅទូទាំងអាស៊ីអាគ្នេយ៍ អឺរ៉ុបខាងកើត អាហ្វ្រិកខាងជើង និងអាមេរិកឡាទីន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេតម្លៃ២លានដុល្លារបានបើកការសាងសង់ ខណៈអ្នកជំនាញរំពឹងតម្លៃគ្រាប់ស្វាយចន្ទីឆៅកើន៥%

ព័ត៌មាន
ដូចការគ្រោងទុក រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា មានតម្លៃវិនិយោគប្រមាណ២លានដុល្លារ បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី៦ ខែធ្នូ ឆ្នា…

ឥណ្ឌូណេស៊ីក្លាយជាប្រទេសនាំចូលអង្ករថៃច្រើនជាងគេបំផុតនៅជិតពេញមួយឆ្នាំ២០២៣នេះ

ព័ត៌មាន
ការនាំចេញអង្កររបស់ថៃ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ានមួយនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ