រូបិយវត្ថុចិន

ចិននៅមានជម្រើសច្រើនក្នុងការកាត់បន្ថយសមាមាត្រទុនបម្រុង ជំនួសឱ្យការតម្លើងអាត្រាការប្រាក់


អតីតមន្ត្រីសេដ្ឋកិច្ចចិន បាននិយាយថា ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីរលើពិភពលោកនៅមានច្រកបន្ថែមទៀត ដើម្បីកាត់បន្ថយសមាមាត្រទុនបម្រុងជំនួសឱ្យការតម្លើងអត្រាការប្រាក់។ ចិនត្រូវបានគេរំពឹងថា ទំនងជាអនុវត្តគោលនយោបាយសារពើពន្ធសកម្មមួយនៅឆ្នាំក្រោយ ដើម្បីជំរុញស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ ក្រៅពីនេះ ក៏មានការរំពឹងទុកអំពីភាពខ្លាំងនៃលុយយ័ន ដែលជារូបិយវត្ថុជាតិរបស់ចិនធៀបនឹងលុយដុល្លារ ដោយសារតែគោលនយោបាយសេដ្ឋកិច្ច ដែលរដ្ឋាភិបាលចិនបានកំណត់ផងដែរ។
រូបិយវត្ថុចិន
ដោយ

លោក សេង សុងចេង (Sheng Songcheng) អតីតនាយកផ្នែកស្ថិតិ និងវិភាគនៅធនាគារកណ្តាល​ចិន បាននិយាយថា នៅឆ្នាំ២០២៤ ខាងមុខ អាជ្ញាធរចិនត្រូវបានគេរំពឹងថា នឹងបន្តអនុវត្តគោលនយោបាយសារពើពន្ធវិជ្ជមាន ពោលគឺជាគោលនយោបាយរូបិយវត្ថុ ដែលស្របតាមគោលនយោបាយសារពើពន្ធរបស់ប្រទេស ដើម្បីកាត់បន្ថយសមាមាត្រនូវតម្រូវការប្រើប្រាស់ទុនបម្រុង ដើម្បីជាជំនួយរក្សាស្ថិរភាពសេដ្ឋកិច្ច។

ការអត្ថាធិប្បាយនេះបានកើតឡើងស្របពេលដែលសេដ្ឋកិច្ចចិនត្រូវបានគេអះអាងថា កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលកំពុងតស៊ូ និងជំរុញការងើបឡើងវិញបន្ទាប់ពីត្រូវបានរំខានដោយវិធានការទប់ស្កាត់ជំងឺរាតត្បាតដ៏យូរ ខណៈអ្នកឃ្លាំមើលទីផ្សារបារម្ភថា វិបត្តិបំណុលធ្ងន់ធ្ងរក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗអាចហៀរទៅដល់វិស័យផ្សេងៗ។

លោក សេង បាននិយាយថា ទន្ទឹមនឹងដាក់ចេញវិធានការកំណត់អត្រាការប្រាក់ និងអត្រាប្រាក់កម្ចីក្នុងកម្រិតទាបហើយនោះ ចិននៅតែមានចន្លោះ និងមធ្យោបាយជាច្រើនទៀត ដើម្បីកាត់បន្ថយសមាមាត្រតម្រូវការប្រើប្រាស់ទុនបម្រុងរបស់ធនាគារជាជាងយកបញ្ហាអត្រាការប្រាក់ធ្វើជាចំណាប់ខ្មាំងសេដ្ឋកិច្ច។

ធនាគារកណ្តាលចិនបានទម្លាក់សមាមាត្រតម្រូវការប្រើប្រាស់ទុនបម្រុងនៅក្នុងខែកញ្ញា ជាលើកទីពីរក្នុងឆ្នាំនេះ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច ហើយអ្នកវិភាគរំពឹងថា ចិនក៏នឹងដាក់ចេញនូវគោលនយោបាយសង្រ្គោះសេដ្ឋកិច្ចមួយផ្សេងទៀតនៅចុងឆ្នាំនេះផងដែរ​។

សមាមាត្រតម្រូវការប្រើប្រាស់ទុនបម្រុងជាមធ្យមសម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា ត្រូវបានកំណត់ក្នុង អត្រាប្រហែល៧,៤ភាគរយ បន្ទាប់ពីការកាត់បន្ថយការចំណាយទប់សេដ្ឋកិច្ច។

យ៉ាងណាមិញអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ប្រទេសចិនមានការប្រុងប្រយ័ត្នក្នុងការកាត់បន្ថយអត្រាការប្រាក់ ខណៈដែលគោលនយោបាយរូបិយវត្ថុរបស់ខ្លួនត្រូវពិចារណាលើតុល្យភាពខាងក្នុង និងខាងក្រៅយ៉ាងហ្មត់ចត់។

តាមការរំពឹងទុកទាក់ទងនឹងការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចនានាកន្លងមក គេសន្និដ្ឋានថា លុយយ័នរបស់ចិននឹងមានស្ថិរភាពនិងអាចរក្សាបាននូវនិន្នាការឡើងថ្លៃនៅមានកម្រិតនៅឆ្នាំក្រោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចិនត្រូវកំណត់គោលដៅ GDP នៅឆ្នាំ២០២៤ យ៉ាងដូចម្តេច ដើម្បីបង្កើនសេដ្ឋកិច្ចទ្វេដងត្រឹមឆ្នាំ២០៣៥?

ព័ត៌មាន
មេដឹកនាំកំពូលរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅឯសន្និសីទការងារសេដ្ឋកិច្ច កណ្តាលនៅទីក្រុងប៉េកាំង ក្នុងខែនេះ ដើម្បីដ…

តើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ជប៉ុនកំពុងមានភាពច្របូកច្របល់មែនទេ?

ព័ត៌មាន
លោក ម៉ាសាអាគី ស៊ីរ៉ាកាវ៉ា អតីតទេសាភិបាលធនាគារកណ្តាលជប៉ុន បានលើកឡើងថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ជប៉ុនកំពុងមានភាពច្របូកច្របល់ ហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ