រដ្ឋមន្ត្រីសន្តិសុខអង់គ្លេស - រដ្ឋមន្ត្រីកោះតៃវ៉ាន់ - ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍

ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ថា ជំនួបរវាងរដ្ឋមន្ត្រីសន្តិសុខអង់គ្លេស និងរដ្ឋមន្ត្រីកិច្ចការឌីជីថលតៃវ៉ាន់ ធ្វើឱ្យខូចដល់«គោលការណ៍ចិនតែមួយ»


ស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដ៍បានចេញមុខថ្កោលទោសចំៗកាលពីថ្ងៃទី១៨ មិថុនា ចំពោះជំនួបមួយដែលបានធ្វើឡើងកាលពីសប្តាហ៍មុនរវាងរដ្ឋមន្ត្រីសន្តិសុខចក្រភពអង់គ្លេស និងមន្រ្តីជាន់ខ្ពស់របស់កោះតៃវ៉ាន់។ ចិនបាននិយាយថា ជំនួបនោះបានរំលោភលើ«ទំនាក់ទំនងអន្តរជាតិនិងគោលការណ៍ចិនតែមួយ»។ចិនប្រកាសថ្កោលទោសនិងជំទាស់យ៉ាងដាច់ខាតនឹងទង្វើនេះ ដោយហេតុថាវាបានជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ស្ថានទូតចិននៅអង់គ្លេសជំទាស់នឹងជំនួបរវាងរដ្ឋមន្ត្រីសន្តិសុខអង់គ្លេសនិងរដ្ឋមន្ត្រីកោះតៃវ៉ាន់

យោងតាមការរាយការណ៍ដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ថម ថូហ្កេនហាត (Tom Tugendhat) រដ្ឋមន្ត្រីសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឌីជីថលរបស់កោះតៃវ៉ាន់កាលពីថ្ងៃពុធ។ ប្រភពអនាមិកមួយបានឱ្យដឹងថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីផលប្រយោជន៍សន្តិសុខទៅវិញទៅមក។

ឆ្លើយតបនឹងជំនួបនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនបានចេញសេចក្តីថ្លែងការណ៍មួយថា ការធ្វើនេះគឺបានរំលោភទាំងស្រុងលើគោលការណ៍ចិនតែមួយ និងមូលដ្ឋានគ្រឹះនៃទំនាក់អន្តរជាតិរវាងរដ្ឋនិងរដ្ឋ។ អ្នកនាំពាក្យស្ថានទូតចិនបានបន្ថែមថា វាក៏បញ្ជូនសារខុសទៅដល់ក្រុមចង់ផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់ឱ្យប្រកាសឯករាជ្យក៏ថាបាន។ ទន្ទឹមនឹងនេះ ចិនប្រកាសថ្កោលទោសនិងជំទាស់យ៉ាងដាច់ខាតនឹងទង្វើនេះ ដោយហេតុថាវាបានជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់ចិន។

គួររំលឹកបន្តិចថា ចក្រភពអង់គ្លេសមិនមានទំនាក់ទនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងឡុងដ៍បានរក្សាតំណាងស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងតៃប៉ិ។ បើទោះបីជារដ្ឋមន្ត្រីវ័យក្មេងរបស់អង់គ្លេសរូបនេះជួបពិភាក្សាជាមួយសមភាគីតៃវ៉ាន់មែន ប៉ុន្តែកិច្ចព្រមព្រៀងគោលនយោបាយការបរទេសអង់គ្លេសជាមួយប្រទេសចិន ហាមមិនឱ្យមន្ត្រីជាន់ខ្ពស់អង់គ្លេសជួបជាមួយមន្ត្រីតៃវ៉ាន់ឡើយ។

លោ ថម ថូហ្កេនហាត ដែលត្រូវបានប្រទេសចិនដាក់ទណ្ឌកម្មកាលពី២ឆ្នាំមុនចំពោះរឿងនិយាយបរិហារការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីជាំង មិនមែនជាសមាជិកពេញសិទ្ធិរបស់គណៈរដ្ឋមន្ត្រីអង់គ្លេសទេ ប៉ុន្តែលោកអាចចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងតួនាទីជារដ្ឋមន្ត្រីសន្តិសុខជាតិ ដែលទទួលខុសត្រូវលើការប្រឆាំងនឹងអំពើភេរវកម្ម ការគំរាមកំហែងសន្តិសុខជាតិ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ច៕




អត្ថបទបន្ទាប់


ធនាគារជាតិដាស់តឿនពលរដ្ឋជៀសវាងខ្ចីប្រាក់ក្រៅផ្លូវការដែលមានហានិភ័យខ្ពស់

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការពីសំណាក់អ្នកមានលុយនៅក្នុងប្រទេសកម្ពុជាមានការរីកដុះដាលយ៉ាងខ្លាំង បើទោះបីជាការផ្តល់…

ចំណេញ ១៨% ភ្លាមៗ! ជាមួយនឹងប្លុកថ្មី ទីតាំងថ្មី ប្រម៉ូសិនដ៏អស្ចារ្យពីបុរី មេគង្គ លែន

ព័ត៌មាន
ឱកាសចំណេញសម្រាប់លោកអ្នកដែលកំពុងមានបំណងចង់ទិញផ្ទះ! នៅថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ បុរី មេគង្គ លែន នឹងធ្វើការពពិធី សម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ