ចិន និងអូស្ត្រាលី

ប្រមុខការទូតចិនអះអាងថា សេដ្ឋកិច្ចចិន និងអូស្ត្រាលីកំពុងបំពេញឱ្យគ្នាយ៉ាងសកម្ម


ប្រមុខការទូតចាស់វង្សារបស់ចិន លោក វ៉ាង យី កំពុងស្ថិតក្នុងដំណើរនៃការខិតខំស្តារទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសនៅទ្វីបអូសេអានី។ នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសធំៗពីរនៅទ្វីបនេះ គឺអូស្រ្តាលី និងណូវែលហ្សេឡង់ ប្រមុខការទូតរូបនេះអះអាងថា សេដ្ឋកិច្ចចិន និងប្រទេសនៅទ្វីបអូសេអានី កំពុងតែដើរតួនាទីបំពេញឱ្យគ្នាទៅវិញទៅមកយ៉ាងសកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ចិន និងអូស្ត្រាលី
ដោយ

នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសទ្វីបអូសេអានី ប្រមុខការទូតចិន លោក វ៉ាង យី បានអះអាងមុខសមភាគីអូស្ត្រាលីថា សេដ្ឋកិច្ចរបស់ចិន និងអូស្ត្រាលី កំពុងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកកាន់តែល្អប្រសើរ និងមានសក្តានុពលខ្ពស់។ ប្រមុខការទូតរូបនេះបានបន្ថែមថា ចាប់តាំងពីទំនាក់ទំនងចិន-អូស្ត្រាលី បានងាកមកដើរលើផ្លូវត្រឹមត្រូវ ដូច្នេះគ្មានអ្វីដែលត្រូវស្ទាក់ស្ទើរក្នុងការបន្ត ឬងាកក្រោយនោះឡើយ។

ជាមួយគ្នានេះលោក វ៉ាង ដែលកំពុងបំពេញទស្សនកិច្ចនៅអូស្ត្រាលី បានប្រាប់សមភាគីរបស់លោក គឺលោកស្រី ផេននី វង្ស (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថា ទាក់ទងនឹងអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងក្តីបារម្ភពីភាពស្របច្បាប់របស់ចិន លោកសង្ឃឹមថា អូស្ត្រាលី នឹងបន្តគោរពតាមការសន្យាដែលខ្លួនបានធ្វើ គោរព និងដោះស្រាយឱ្យបានត្រឹមត្រូវ។

មុនពេលលោក វ៉ាង បោះជំហានចូលទីក្រុងកង់បេរ៉ា រដ្ឋមន្រ្តីការបរទេសរូបនេះ បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅប្រទេសណូវែលហ្សេឡង់។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនៅណូវែលហ្សេឡង់ លោក វ៉ាង បានព្យាយាមបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏រឹងមាំរវាងចិន និងណូវែលហ្សេឡង់ ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថ្មីដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោកផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវែលលីងតុន ( WELLINGTON) កាលពីថ្ងៃទី១៩ ខែមីនា លោក វ៉ាង និងនាយករដ្ឋមន្ត្រីណូវែលសេឡង់ លោក គ្រីស្តូហ្វ័រ លូសុន ( Christopher Luxon) បានសន្យាថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនោះ ប្រមុខការទូតចិន បាននិយាយថា ទំនាក់ទំនងចិន-ណូវែលហ្សេឡង់ តែងតែឈានមុខគេក្នុងទំនាក់ទំនងរបស់ប្រទេសចិន ជាមួយប្រទេសអភិវឌ្ឍន៍ ហើយបានក្លាយជាកំណប់ទ្រព្យសម្រាប់ភាគីទាំងពីរ។ លោក វ៉ាង អះអាងថា ចិនបានចាត់ទុកណូវែលហ្សេឡង់ជាដៃគូសហប្រតិបត្តិការប្រកបដោយសមហេតុផល និងចាស់ទុំ ហើយទំនាក់ទំនងទ្វេភាគីគឺជាលក្ខណៈយុទ្ធសាស្ត្រ និងយូរអង្វែង​៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីបានជាចិន ដែលជាប្រទេសស្ដេចល្បែង ព្រមានដាក់ទោសពលរដ្ឋខ្លួន ដែលលេងល្បែងស៊ីសងឆ្លងដែនទៅវិញ?

ព័ត៌មាន
ប្រទេសចិន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាប្រទេសស្ដេចល្បែងតាមរយៈកោះម៉ាកាវ និងហុងកុង។ ប៉ុន្តែវាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លា…

លុយយ៉េនធ្លាក់ថ្លៃខ្លាំងក្រោយធនាគារកណ្ដាលជប៉ុន ដំឡើងអត្រាការប្រាក់លើកដំបូងក្នុងរយៈពេល១៧ឆ្នាំ

ព័ត៌មាន
ប្រាក់យ៉េនរបស់ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចទី៤ របស់ពិភពលោក កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា បានធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ