វិស័យអចលនទ្រព្យ

ចិនអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុ២៨ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ


អ្នកទទួលខុសត្រូវកំពូលផ្នែកលំនៅឋាននៅប្រទេសចិន បានប្រកាសថា គិតត្រឹមខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាល បានអនុម័តកញ្ចប់ថវិកាសម្រាប់ជួយសង្គ្រោះវិស័យអចលនទ្រព្យ ដែលជួបបញ្ហាក្នុងទឹកប្រាក់ប្រមាណជា២៨ពាន់លានដុល្លារ។ កញ្ចប់ថវិការនេះត្រូវបានទម្លាក់ជួយដល់គម្រោងអចលនទ្រព្យជាង៦ពាន់គម្រោង ក្នុងនោះក្រុមហ៊ុនឯកជនមានប្រហែល៨២% នៃគម្រោង។
វិស័យអចលនទ្រព្យ
ដោយ

រដ្ឋាភិបាលចិន បានសន្យាកាលពីសប្តាហ៍មុនថា ខ្លួននឹងបន្តគាំទ្រអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលជួបទុក្ខលំបាកជាមួយនឹងការផ្តល់ហិរញ្ញប្បទានសមហេតុផល ប៉ុន្តែមិនមែនជួយអ្នកដែលប្រឈមនឹងការក្ស័យធននោះទេ។ ដើម្បីស្វែងរកការពង្រឹងទំនុកចិត្តលើទីផ្សារអចលនទ្រព្យ លោក នី ហុង (Ni Hong) រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានរបស់ចិននឹងខិតខំសម្របសម្រួលជាមួយនិយ័តករត្រួតពិនិត្យហិរញ្ញវត្ថុ ដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍លំនៅឋានដោយស្មើភាពគ្នា។

រដ្ឋមន្ត្រីរូបនេះអះអាងថា គិតត្រឹមដំណាច់ខែកុម្ភៈ ធនាគារពាណិជ្ជចិន បានអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុសរុប២៨ពាន់លានដុល្លារ សម្រាប់ជួយគម្រោងអចលនទ្រព្យជាង៦ពាន់គម្រោង ក្នុងនោះក្រុមហ៊ុនឯកជនមានប្រហែល៨២%នៃគម្រោង។ ថ្នាក់ដឹកនាំរូបនេះសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលប្រឈមនឹងការក្ស័យធន និងមិនអាចដំណើរការទៅមុខបាន គួរតែប្រកាសថា ក្ស័យធន ឬស្ថិតនៅក្រោមការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយយោងទៅតាមគោលការណ៍ទីផ្សារ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសភាប្រជាជនចិន លោក នី ក៏បានព្រមានចាត់វិធានការចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យណា ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ ផងដែរ។

គួររំលឹកថា តុលាការហុងកុង ក្នុងខែមករា បានបញ្ជាឱ្យមានការរំលាយក្រុមហ៊ុន Evergrande Group បន្ទាប់ពីអ្នកអភិវឌ្ឍន៍មិនបានឈានដល់កិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល ដើម្បីរៀបចំដំណោះស្រាយនឹងបញ្ហាបំណុលជាង៣០០ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការចងក្រងជាសហគមន៍កសិកម្មទំនើប អាចជួយការពារ និងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កសិករ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកឱ្យកសិករដាំស្វាយចន្ទី ដែលខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ និងងាយរងហានិភ័យពីការប្…

ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់ចិនមួយ រកឃើញធនធានរ៉ែប្រេងថ្មីៗរាប់រយលានតោននៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សមួយរបស់ចិន ដែលមានឈ្មោះថា CNOOC បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ខ្លួនបានរកឃើញធនធានរ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ