វិស័យអចលនទ្រព្យ

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានដាក់ចេញផែនការមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា


ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា នៅក្នុងឆ្នាំ២០២៤ នេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិឌ្ឍវិស័យសំណង់នៅកម្ពុជា ដោយក្នុងនោះសមាគម ក៏នឹងលើកកម្ពស់យន្តការភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងផ្នែកឯកជនរបស់សមាគម ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។
វិស័យអចលនទ្រព្យ
ដោយ

អ្នកឧកញ្ញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះ សមាគមនអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដែល​រួមមាន បន្តពង្រឹងកិត្យានុភាព និងតួនាទីដ៍សំខាន់របស់សមាគមដល់អ្នកអភិវឌ្ឍវិស័យសំណង់ក្នុងស្រុក និងអន្តរជាតិ។

លើកកម្ពស់យន្តការភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងផ្នែកឯកជនរបស់សមាគមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បី ជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា, បន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយលើកកម្ពស់កម្រិតជីវភាពប្រជាជនមានចំណូលទាប និងមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃទាបនៃគម្រោងអភិវឌ្ឍរបស់សមាជិកសមាជិកា និងបន្តរៀបចំធុរកិច្ចផ្សេងៗទៀតជាដើម។ លើសពីនេះ ឧត្តមភាពនៃសមិទ្ធផលថ្មីៗរបស់សមាគម និងបន្តកៀរគរអ្នកវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិ ចូលរួមកម្លាំងជាមួយសមាគមស្របតាមគោលដៅអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជាប្រកប​ដោយចីរភាពផងដែរ។

​សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គឺជាស្ថាប័នមួយប្រមូលផ្តុំទៅដោយអ្នកវិនិយោគ អ្នកអភិវឌ្ឍគ្រាក់ៗ ល្បីៗ ដែលបាននិងកំពុងអភិវឌ្ឍន៍គម្រោងអគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់អគារផ្សេងៗជាច្រើនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យហាងឆេងមាសដុំនៅទីផ្សារអាស៊ីហក់ឡើងខ្ពស់ដល់ជាង៣ពាន់ដុល្លារក្នុង១តម្លឹង?

ព័ត៌មាន
ហាងឆេងមាសដុំបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការជួញដូរនៅតំបន់អាស៊ី នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា នេះ ដោយសារតម្រូវការមាសកើនឡើង…

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងពិធីបុណ្យចូលឆ្នាំខ្មែរ នឹងក្លាយជាការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ច

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា ការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ចពីតំបន់មួយទៅតំបន់មួយតាមរយៈការចំណាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ