វិស័យអចលនទ្រព្យ

តើនៅក្នុងរយៈពេល៣ខែកន្លងមកនេះវិស័យអចលនទ្រព្យនៅកម្ពុជាមានការប្រែប្រួលយ៉ាងណា?


មកទល់ពេលនេះវិស័យអចលនទ្រព្យនៅកម្ពុជា ពុំទាន់បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ដូចមុនពេលមិនទាន់មានការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅឡើយទេ។ តាមរយៈស្ថានភាពនេះបានធ្វើឱ្យអ្នកជំនាញក្នុងវិស័យអចលនទ្រព្យវាយតម្លៃថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចត្រូវការពេលយូរទៀត ដើម្បីអាចស្តារទៅរកប្រក្រតីភាពដូចមុនពេលមិនទាន់មានការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ តើនៅក្នុងរយៈពេល៣ខែកន្លងមកនេះ វិស័យអចលនទ្រព្យនៅកម្ពុជាមានការប្រែប្រួលយ៉ាងណា?
វិស័យអចលនទ្រព្យ
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានគូសបញ្ជាក់ក្នុងអំឡុងពិធីផ្ដល់ពានរង្វាន់លើកទឹកចិត្ត និងពិសារអាហារសាមគ្គីជាមួយសមាជិកភ្នាក់ងារអចលនទ្រព្យកាលពីថ្ងៃទី២៩ ខែមីនា ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅក្នុងរយៈពេល៣ខែ ដើមឆ្នាំនេះ ពុំទាន់មានសកម្មភាពល្អប្រសើរនៅឡើយទេ។តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ទីផ្សារអចលនទ្រព្យរបស់កម្ពុជាហាក់បង្ហាញពីសញ្ញាវិជ្ជមានច្រើននៅក្នុងរយៈពេល៣ខែកន្លងមកនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការវាយតម្លៃបែបនេះ ធ្វើឡើងក្រោយ លោក សង្កេតឃើញថា តម្រូវការទិញលក់អចលនទ្រព្យមានសកម្មភាពជាហូរហែនៅមួយរយៈកន្លងមកនេះ ដែលជាជំហានចាប់ផ្តើមដ៏ល្អមួយ បន្ទាប់ពី​ស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ។

តែយ៉ាងណា អ្នកជំនាញរូបនេះវាយតម្លៃថា ទីផ្សារអចលនទ្រព្យកម្ពុជាត្រូវការពេលវេលាបន្ថែមទៀតក្នុងការស្តារឱ្យវិលមករកប្រក្រតីភាពឡើងវិញ។​ស្រដៀងគ្នានេះដែរ​ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា ចរន្តទិញលក់អចលនទ្រព្យនៅកម្ពុជា បានររើបឡើងវិញជាបណ្តើរៗហើយ បើទោះបីមិនទាន់មានសម្ទុះខ្លាំងដូចមុនក៏ដោយ។

ស្របពេលចរន្តទិញលក់អចលនទ្រព្យហាក់កម្រើកឡើងវិញ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យអ្នកចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញ គួរពឹងពាក់អ្នកជំនាញ ឬក្រុមហ៊ុន ដែលផ្តល់សេវាកម្មក្នុងវិស័យនេះ ហើយការជ្រើសរើសក្រុមហ៊ុនទៀតសោត ត្រូវស្វែងរកក្រុមហ៊ុនណា ដែលមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ដើម្បីជៀសវាងខាតបង់ថវិកា។

​វិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងនៅទ្រឹងដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ បញ្ហាសង្រ្គាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាអះអាងថា វិស័យនេះ ពុំទាន់ឈានដល់មាត់ជ្រោះនៃការដួលរលំនៅឡើយទេ ពោលគឺវិស័យនេះកំពុងស្ថិតក្នុងដំណាក់កាលសំងំ ដើម្បីរង់ចាំតម្រូវការ និងលំហូរទុនវិនិយោគពីខាងក្រៅ៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យកម្ពុជា មិនទាន់អាចនាំចេញផលិតផលសំបុកត្រចៀកកាំទៅចិនបាន?

ព័ត៌មាន
ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជាអះអាងថា ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនបាននិងកំពុងយកចិត្តទុកដាក់ជំរុញ និងពន្លឿន…

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជំរុញឱ្យមន្ត្រីខ្លួនជួយសម្រួលការចេញចូលដល់ពលករខ្មែរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មាន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ណែនាំដល់នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ