ពលករខ្មែរ

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជំរុញឱ្យមន្ត្រីខ្លួនជួយសម្រួលការចេញចូលដល់ពលករខ្មែរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ណែនាំដល់នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ និងដឹកនាំអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតលើការសម្រួលការធ្វើដំណើរចេញ-ចូលប្រទេស ជូនពលករកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៤៥ថ្ងៃចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ពលករខ្មែរ
ដោយ

ដើម្បីជួយសម្រួលដល់ការធ្វើដំណើរពលរដ្ឋខ្មែរក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជំរុញឱ្យនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ត្រូវរៀបចំត្រៀមកម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលដែលពលករកម្ពុជាវិលចូលប្រទេស និងនៅពេលត្រឡប់ទៅបំពេញការងារក្នុងប្រទេសថៃវិញ។

បើថ្នាក់ដឹកនាំរូបនេះ រាជរដ្ឋាភិបាលថៃបានសម្រេចមិនយកតម្លៃទិដ្ឋាការពេលពលករកម្ពុជាត្រឡប់ចូលប្រទេសថៃវិញរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមន្ត្រីមានសមត្ថកិច្ចថៃ នឹងប្រថាប់ត្រាដាច់ដោយឡែកលើលិខិតឆ្លងដែនកម្ពុជា ឬឯកសារធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរជាសម្គាល់ និងជាមូលដ្ឋានទិន្នន័យបម្រើដល់ការគ្រប់គ្រងដំណើរចូល-ចេញប្រទេសរបស់ពលករកម្ពុជាសម្រាប់រយៈពេលកំណត់ខាងលើ។

ជាមួយគ្នានេះ ដើម្បីសម្រួល និងពន្លឿនការត្រួតពិនិត្យដំណើរចូល-ចេញប្រទេសរបស់ពលករកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសម្រេចមិនតម្រូវឱ្យប្រថាប់ត្រាចូល-ចេញប្រទេសលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរនោះឡើយ។ ប៉ុន្តែចាំបាច់ត្រូវកត់ត្រាទិន្នន័យឱ្យច្បាស់លាស់ក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងកិច្ចការជំនាញដទៃនាថ្ងៃអនាគត។

ទន្ទឹមនេះឯកឧត្តម សុខ វាសនា ជំរុញឱ្យត្រូវយកចិត្តទុកដាក់ សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅបរិវេណប៉ុស្តិ៍ច្រកទ្វារចូល-ចេញប្រទេសឱ្យបានល្អ សំដៅបញ្ចៀសការកកស្ទះ បញ្ហាសុខភាពរបស់ពលករ និងអ្នកដំណើរទូទៅ និងកត្តាជាអវិជ្ជមានដែលអាចកើតឡើងជាយថាហេតុដទៃទៀត។ បន្ថែមលើនេះ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវចូលរួមសហការឱ្យបានសកម្ម និងអស់ពីលទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់កំរិត ដើម្បីធ្វើយ៉ាងណាឱ្យដំណើរចូល-ចេញ ប្រទេសរបស់ពលករកម្ពុជាក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការ ដែលថ្នាក់ដឹកនាំក្រសួង និងប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនៅក្នុងរយៈពេល៣ខែកន្លងមកនេះវិស័យអចលនទ្រព្យនៅកម្ពុជាមានការប្រែប្រួលយ៉ាងណា?

ព័ត៌មាន
មកទល់ពេលនេះវិស័យអចលនទ្រព្យនៅកម្ពុជា ពុំទាន់បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ដូចមុនពេលមិនទាន់មានការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវី…

អ្នកជំនាញអះអាងថា មានជំងឺមហារីកចំនួន៥ ប្រភេទ ច្រើនកើតមាននៅលើប្រជាជនកម្ពុជា

ព័ត៌មាន
វេជ្ជបណ្ឌិតជំនាញមកពី មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត បានអះអាងថា បច្ចុប្បន្នជំងឺមហារីកកំពុងបន្ដកើតមានឡើងនៅជុំវិញពិភពលោក ហើយក្នុងនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ