ការនាំចេញថ្នាំពេទ្យរបស់ប្រទេសចិនបានធ្លាក់ចុះដល់ជាង២៦%ខណៈដែលពិភពលោកកំពុងបន្តងើបពីជំងឺកូវីដ១៩។

ការនាំចេញថ្នាំពេទ្យរបស់ចិនបានធ្លាក់ចុះ ខណៈដែលពលោកកំពុងបន្តដំណើរការងើបចេញពីស្ថានភាពជំងឺកូវីដ១៩


ការនាំចេញថ្នាំពេទ្យរបស់ប្រទេសចិនបានធ្លាក់ចុះ២៦.១%នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការធ្លាក់ចុះនេះគឺដោយសារតែមានតម្រូវការធ្លាក់ចុះនៅចំពេលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ការនាំចេញថ្នាំពេទ្យរបស់ប្រទេសចិនបានធ្លាក់ចុះដល់ជាង២៦%ខណៈដែលពិភពលោកកំពុងបន្តងើបពីជំងឺកូវីដ១៩។
ដោយ

យោងតាមទិន្នន័យពីសភាពាណិជ្ជកម្មរបស់ប្រទេសចិនសម្រាប់ការនាំចូល និងនាំចេញឱសថ និងផលិតផលសុខភាពដែលជាក្រុមអាជីវកម្មគាំទ្រដោយរដ្ឋបានបង្ហាញថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ប្រទេសចិនបាននាំចេញឱសថនិងឧបករណ៍វេជ្ជសាស្ត្រក្នុងទំហំទឹកប្រាក់ចំនួន៥២ពាន់លានដុល្លារ។

ទិន្នន័យនេះក៏បានបង្ហាញដែរថាការនាំចេញឱសថរបស់បស្ចិមលោកបានធ្លាក់ចុះ២៣.៤%នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនខណៈពេលការនាំចេញឱសថបុរាណរបស់ចិនបានកើនឡើង៣.៦%បើទោះជាតម្លៃរបស់ឱសថបុរាណនេះមានចំនួនតិចជាង៦% នៃការនាំចេញឱសថសរុបក៏ដោយ។

ទិន្នន័យរបស់សភាពាណិជ្ជកម្មប្រទេសចិននេះក៏បានបង្ហាញដែរថា ការនាំចេញឧបករណ៍វេជ្ជសាស្ត្ររបស់ចិនដែលរួមបញ្ចូលទាំងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដូចជាឧបករណ៍វាស់ចង្វាក់បេះដូង និងម៉ាស់សម្រាប់ការវះកាត់ជាដើមបានធ្លាក់ចុះ៣១.៥%។

សភាពាណិជ្ជកម្មចិនបាននិយាយនៅក្នុងបទវិភាគមួយដែលសំដៅទៅរកការធ្លាក់ចុះនៃនាំចេញការផ្គត់ផ្គង់សម្រាប់ជំងឺកូវីដ១៩ដូចជាថ្នាំវ៉ាក់សាំង និងឧបករណ៍ធ្វើតេស្តជាដើមថា«ការធ្លាក់ចុះតម្រូវការពីខាងក្រៅនៅតែជះឥទ្ធិពលដោយផ្ទាល់ដល់ការនាំចេញផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសចិន»។

សភាពាណិជ្ជកម្មនេះបានរំពឹងថាការនាំចេញឱសថរបស់ប្រទេសចិននឹងបន្តធ្លាក់ចុះនៅក្នុងឆមាសទី២ឆ្នាំនេះបើធៀបនឹងពេលដូចជាគ្នាកាលពីឆ្នាំមុនបើទោះជាអត្រានៃការធ្លាក់ចុះនេះនឹងមានកម្រិតបន្តិចបន្តួចក៏ដោយ។ សភានេះបានព្យាករថាតម្លៃសរុបនៃការនាំចេញវេជ្ជសាស្រ្តរបស់ចិនសម្រាប់ រយៈពេលពេញមួយឆ្នាំនឹងធ្លាក់ចុះ១៥%ចាប់ពីឆ្នាំ២០២២ដោយសារឧស្សាហកម្មនេះបានធ្លាក់ចុះពីកម្រិតខ្ពស់បណ្តាលមកពីជំងឺរាតត្បាតមួយនេះ។

នៅក្នុងលក្ខខណ្ឌនៃទិសដៅមួយចំនួន ការនាំចេញឱសថរបស់ប្រទេសចិនទៅកាន់ទីផ្សារសំខាន់ៗ រួមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរបានធ្លាក់ចុះគិតជាតម្លៃនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនប៉ុន្តែការនាំចេញទៅប្រទេសរុស្ស៊ីបានកើនឡើង៨.៦%ដោយសារការកើនឡើងនៃការដឹកជញ្ជូនឧបករណ៍វេជ្ជសាស្រ្ត។

ទោះយ៉ាងណាក៏ដោយចុះ ប្រទេសជិតខាងដែលស្ថិតនៅភាគខាងជើងប្រទេសចិនមួយនេះមិនមែនជាអ្នកទិញដ៏ធំជាពិសេសនៃការនាំចេញផ្នែកវេជ្ជសាស្រ្តរបស់ចិននោះទេ ព្រោះថាបើគិតជាតម្លៃនៃការនាំចូលបរិក្ខារវេជ្ជសាស្ត្រសម្រាប់ឆមាសទីមួយឆ្នាំនេះគឺមានចំនួនតិចជាង៣%នៃចំនួនតម្លៃសរុបតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បញ្ហាស្បៀងកំពុងតែក្លាយជាប្រធានបទក្ដៅជាថ្មីទៀត ដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និង បញ្ហាបាតុភូតធម្មជាតិ

ព័ត៌មាន
មនុស្សម្នាក់ត្រូវបានគេដឹងថា ត្រូវការស្បៀងជាមធ្យម១,៤ គីឡូក្រាមនៅក្នុងមួយថ្ងៃ ដូច្នេះដើម្បីរស់បានមនុស្សទូទាំងពិភពលោកដែលមានទាំងអស់សរុប៧,៨ពា…

អ៊ុយក្រែនថា កិច្ចចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីតមានផ្លែផ្កាល្អ ខណៈរុស្ស៊ីមើលឃើញពីការប៉ុនប៉ងរបស់ទីក្រុងកៀវធ្វើឱ្យលោកខាងត្បូងវិនាស

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៦ សីហា ថា កិច្ចពិភាក្សាស្វែងរកសន្តិភាពដែលធ្វើឡើងនៅអារ៉ាប៊ីសាអូឌីតមានផ្លែផ្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ