អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនជីប ម៉ុង បើកការដ្ឋានសាងសង់គម្រោងផាកលែន 50M ទី៣ និងផ្សារទំនើប ជីប ម៉ុង 50M


ក្រុមហ៊ុន ជីប ម៉ុង លែន និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ផាកលែន 50M ទី៣ និងផ្សារទំនើប ជីប ម៉ុង 50M ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស ចំងាយត្រឹមតែ ១០នាទី ពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារ ចំការដូង។
ក្រុមហ៊ុនជីប ម៉ុង បើកការដ្ឋានសាងសង់គម្រោងផាកលែន 50M ទី៣ និងផ្សារទំនើប ជីប ម៉ុង 50M
ដោយ

កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រួមគ្នានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីប្រកាសពីការមកដល់និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង 50M ម៉ល ក៏ដូចជាត្រៀមប្រកាសកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មីផាកលែន 50M ទី៣ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

គម្រោងផាកលែន 50M ទី៣ នេះនឹងនាំមកជូននូវ ទីតាំងថ្មី ប្រភេទផ្ទះថ្មី និង មុខងារប្រើប្រាស់កាន់តែសម្បូរបែប ដែលនឹងធ្វើឱ្យអតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី ដ៏ពេញលេញ។ ពិសេស មានសួនឧទ្យាន 50M ដ៏វែងសន្ឋឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ឋដ៏ស្រស់ស្រាយ ពេញ ៣៦៥ ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច ក្រោយបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ។ ក្លឹបហោស៍ 50M ទំនើប ដែលមានបំរើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៏កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែងធ្វើការរួមដ៏មានផាសុកភាព គ្រោងនឹងដាក់ដំណើរការរបម្រើជូនអតិថិជន ក្នុងពេលឆាប់ៗ នេះ។

មិនតែប៉ុណ្ណោះ ផ្សារទំនើប ជីប ម៉ុង 50M ដែលនឹងត្រូវបានសាងសង់ដោយមានកម្ពស់ ២ ជាន់ លើផ្ទៃដីសរុបចំនួន ១៥០០០ ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង ផ្តល់ជូននូវភាពងាយស្រួល និង ស៊ីវីល័យក្នុងការរស់នៅ តាមរយះមុខងារកម្សាន្ត រួមមាន៖ រោងភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែងញ៉ាំអាហារនិងភេសជ្ជៈឆ្ងាញ់ៗ និងហាងសម្លៀកបំពាក់ ដែលនឹងមានម៉ាកយីហោល្បីៗ ជាច្រើនទៀត។ ជាមួយនឹងមហាវិថី ឈុន គង់ ដ៏ថ្មីសន្លាង ១ខ្សែ មានចម្ងាយ ៥គីឡូម៉ែត និងទទឹង ៥០ ម៉ែត ផ្សារភ្ជាប់តំបន់ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២ កាត់តាមផ្លូវ ៦០ ម៉ែត្រ ពិតជាធ្វើអោយគម្រោង ផាកលែន 50M កាន់់តែកៀកបង្កើយ មានផ្លូវខ្វាត់ខ្វែង ក្លាយជាតំបន់ដ៏មានសក្កានុពលខ្លាំងសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក បើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនជាង ២០០ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនអាមេរិក

ព័ត៌មាន
បន្ទាប់ពីដាក់ក្រុមហ៊ុនផលិតឈីបធំៗរបស់ចិនចូលបញ្ជីខ្មៅរួចមក ឥឡូវអាមេរិកបន្ដបើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើក្រុមហ៊ុនចិនជាង២០០ ដែលបានចុះបញ្ជ…

តើនៅ១១ខែឆ្នាំនេះគម្រោងវិនិយោគអនុម័តដោយ CDC មានសម្ទុះកំណើនយ៉ាងណាដែរ?

ព័ត៌មាន
រយៈពេល១១ខែឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១៧៥គម្រោង កើនឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ