ការរៀបចំឥណទាន​ឡើងវិញ

ចាប់ពីខែកញ្ញាមក ចំនួនអ្នកស្នើសុំការរៀបចំឥណទានឡើងវិញបន្តថយចុះជាលំដាប់


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ចំនួនអតិថិជនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជិត ២៩ម៉ឺននាក់បានដាក់ពាក្យស្នើសុំការរៀបចំឥណទានឡើងវិញដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ប៉ុន្តែក្នុងចំណោមនោះ គឺមានអតិថិជនជាង ២៧ ម៉ឺននាក់ហើយ សម្រេចទទួលបានការរៀបចំឥណទានសារឡើងវិញក្នុងទំហំទឹកប្រាក់កម្ចីសរុបជាង ១.៣០០លានដុល្លារអាមេរិក ដែលចំនួនអតិថិជនអ្នកស្នើសុំឥណទានឡើងវិញនេះ គឺបានបង្ហាញពីតួលេខធ្លាក់ចុះគួរឲ្យកត់សម្គាល់។
កម្ចីធនាគារ
ដោយ

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានគូស​បញ្ជាក់ថា​ ការរៀបចំ​ឥណទាន​ឡើងវិញ​មានការ​ថយចុះខ្លាំង​ចាប់​ពី​ខែកញ្ញា ដល់ដើម​ខែវិច្ឆិកា ដោយ​ចំនួន​អតិថិជន​មានការ​ថយចុះជាលំដាប់ ពោលគឺ​ក្នុង ១សប្តាហ៍​យ៉ាងហោចណាស់​មានប្រមាណ​តែ ១ពាន់នាក់ ឬទាប​ជាងនេះ បាន​ដាក់ពាក្យ​ស្នើសុំឲ្យ​មានការរៀប​ចំ​ឥណទាន​ឡើងវិញ។ លោក បញ្ជាក់ថា ការថមថយនេះ ជាសញ្ញាវិជ្ជមាន​មួយបង្ហាញ​ថា អតិថិជន​ដែលរង​ផលប៉ះពាល់​ដោយសារ​ជំងឺកូវីដ​១៩ មានការ​ថយថយ និងក៏ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ។

លោក ផល វ៉ាន់ឌី បានអះអាងទៀតថា ចំនួន​អតិថិជន​ដែលរង​ផលប៉ះពាល់​ដោយសារ​ជំងឺកូវីដ១៩ ដែលបាន​ដាក់ពាក្យ​ស្នើសុំ ស្ថិតនៅ​ចន្លោះ​ក្រោម​១ពាន់នាក់​ក្នុងមួយ​សប្តាហ៍ ប៉ុន្តែ​ដោយសារ​មួយរយៈ​ចុងក្រោយនេះ​មាន​អតិថិជន​មួយ​ចំនួន បាន​រងផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ក៏ត្រូវបាន​ប្រើយន្ត​ការរៀបចំ​ឥណទាន​ឡើងវិញ​ជាមួយគ្នា​នឹង​យន្តការ​កូវីដ ១៩ផងដែរ ទើបធ្វើឲ្យ​ចំនួន​អ្នកស្នើសុំ​ស្ថិតមក​នៅត្រឹម​១ពាន់នាក់នេះ។

លោកបន្តថា ​ក្នុងរយៈពេល២ ទៅ៣ សប្តាហ៍ ចុងក្រោយនេះ​ឃើញថា អតិថិជន​បាន​វិលមក​រកសភាពដើម​ខ្លះៗ​វិញហើយ ជាពិសេស​នៅក្នុង​វិស័យ​សហគ្រាស​ធនតូច និងមធ្យម និងអាជីវកម្ម​ទូទៅ លើកលែង​តែវិស័យ​ទេសចរណ៍​ប៉ុណ្ណោះ នៅតែបន្ត​រងផល​ប៉ះពាល់​ខ្លាំង​ដដែល។

លោក ផល វ៉ាន់ឌី បន្តថា ការវិវត្ត​របស់​វិស័យ​ហិរញ្ញវត្ថុ​នេះ  រាប់ទាំង​ចំនួន​អតិថិជន ចំនួន​ឥណទាន​សរុប​ក្នុងវិស័យ ​ដែលជា​ឧទាហរណ៍​ចំនួន​អតិថិជន​ដាក់ប្រាក់​សន្សំ និងប្រាក់​បញ្ញើ​គឺមិនមាន​សញ្ញា​ប្រែប្រួល​ខ្លាំង​ក្លានោះទេ។ ​ប៉ុន្តែ ចំពោះ​ការស្នើសុំ​ឥណទាន​ថ្មីៗ​គិតមកដល់​ត្រឹមរយៈ​ពេល​៩ខែ ​ឆ្នាំ២០២០ គឺមាន​កំណើនទា​បជាងឆ្នាំ​២០១៩ ប្រមាណ​១០ ភាគរយ​ ខណៈដែល​អតិថិជន​ភាគច្រើន​បានបង្ហាញ​ពីមាន​ភាពប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការពង្រីក​អាជីវកម្ម​បន្ថែម​ ក្នុងដំណាក់កាល​ជំងឺ​កូវីដ ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


AirAsia ជប៉ុន ប្រកាស​ក្ស័យធនហើយ, ក្លាយជាអាកាសចរណ៍ដំបូងគេបំផុតនៅជប៉ុន​​ដែលដួលរលំ​ក្នុងពេល​​កូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជប៉ុន បានដាក់​ពាក្យ​សុំ​ប្រកាស​ក្ស័យធន​ហើយ នៅតុលាការ​ស្រុក​តូក្យូ នៅថ្ងៃអង្គារ (ទី១៧ វិច្ឆិកា)ម្សិលមិញនេះ ដ…

តើ ថៃ និងវៀតណាម​រំពឹងប្រយោជន៍អ្វីខ្លះដែរ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP?

ព័ត៌មាន
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងនោះ មានប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ