Advertisement
Advertisement
កិច្ចព្រមព្រៀង RCEP

តើ ថៃ និងវៀតណាម​រំពឹងប្រយោជន៍អ្វីខ្លះដែរ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP?


កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងនោះ មានប្រទេសសេដ្ឋកិច្ចធំៗចំនួន ៥ចូលរួម រួមជាមួយប្រទេសអាស៊ានទាំង១០ផងដែរ។ ប្រទេសវៀតណាម និងថៃ ក៏ដូចជាកម្ពុជាយើងដែរ គឺសុទ្ធតែរំពឹងខ្ពស់ទទួលបានប្រយោជន៍ធំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ដ៏ធំមួយនេះ។
កិច្ចព្រមព្រៀង RCEP នឹងត្រូវកម្ពុជារួមទាំងប្រទេស១៤ ទៀត ចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ទោះគ្មានវត្តមានឥណ្ឌា
ដោយ
Advertisement

មាន​ទំហំ​ប្រមាណ ២៩% នៃ GDP សកលលោក កិច្ចព្រមព្រៀង RCEP បាន​ហត្ថលេខា​រួចរាល់ហើយ កាលពីចុង​សប្តាហ៍​កន្លងទៅនេះ

ក្រោយពីចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀង​នេះ ប្រទេសថៃ រំពឹង​នឹងទទួល​បាន​ការជំរុញ​សេដ្ឋកិច្ច​ ជាពិសេស​ការនាំចេញ និងវិស័យ​ទេសចរណ៍​បន្ថែម​ទៀត ដោយ​កិច្ចព្រមព្រៀង​នេះ នឹងបង្កើត​ប្លុក​ពាណិជ្ជកម្ម​សេរី ធំជាងគេ​បង្អស់​លើ​សកលលោក ដែលមាន​ GDP ​សរុប ២៦ទ្រីលាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ ២៩% នៃ GDP​ សកលលោក ហើយក៏មាន​ប្រជាជន​សរុប​ជាង ២ពាន់ ២រយ​លាន​នាក់​ផងដែរ។

វិស័យឯកជន​នៅក្នុង​ប្រទេសថៃ បានលើកឡើងថា អត្ថប្រយោជន៍​សំខាន់​ជាងគេ​របស់ កិច្ចព្រមព្រៀង​ RCEP​ នេះគឺ​ការបង្កើត​តំបន់​នីយកម្ម ដោយជោគជ័យ ដែលអាចនឹង​ជំនួស សាកល​ភាវូបនីយកម្ម​ នៅពេល​ណាមួយ ដែលមាន​ជម្លោះ និងសម្ពាធពី​សង្គ្រាម​ពាណិជ្ជកម្ម​សកល ឬវិបត្តិ​មេរោគ​ឆ្លងជាដើម។

លើសពីនេះ កិច្ចព្រមព្រៀង​មួយនេះ ក៏ត្រូវបាន​គេរំពឹងថា នឹងជួយឲ្យ ប្រទេសថៃ​អាចបង្កើន​ទំនាក់ទំនង​អន្តរជាតិ ជំរុញ​កំណើន​វិស័យ​ដឹកជញ្ជូន ជំរុញ​ឲ្យការគ្រប់គ្រង​ហិរញ្ញវត្ថុ និងការវិនិយោគ​នៅក្រៅ​ប្រទេស ក៏ដូចជា​ពង្រឹង​វិស័យ​ទេសចរណ៍ និងវិស័យ​កសិកម្ម​ជាដើម។

ដោយសារតែ​ថៃ​មានសក្តានុពល​នៃការ​ប្រកួតប្រជែង​ខ្ពស់ ថៃ​ក៏រំពឹងនឹង​ទទួលបាន​ការវិនិយោគ​ពី បណ្តា​ប្រទេស​មិនមែន​ក្នុង​តំបន់​អាស៊ាន ចូលមក​វិនិយោគ​នៅក្នុង​គ្រឿង​បន្លាស់​យានយន្ត គីមីឥន្ធនៈ វិស័យ​ទេសចរណ៍ កសិកម្ម ម្ហូបអាហារ និងឧស្សាហកម្ម​លក់រាយ​ជាដើម។

យ៉ាងណាក៏ដោយ ផលប្រយោជន៍​ធំៗ សម្រាប់ ​GDP​ របស់ថៃ ពុំសូវមាន​ច្រើន​នោះទេ ដោយសារតែ ការនាំចេញ​របស់​ថៃ ទៅកាន់​បណ្តា​ប្រទេស​ក្នុងកិច្ចព្រមព្រៀង ​RCEPនេះ គឺទទួល​បានការ​លើកទឹកចិត្ត​ពន្ធពិសេស​រួចទៅ​ហើយ នៅក្នុង​កិច្ចព្រម​ព្រៀង​ទ្វេភាគី។

ដោយឡែក​យើងក្រឡេក​មកមើលអំពី អត្ថ​ប្រយោជន៍ ដែលប្រទេស​វៀតណាម ទទួលបានវិញ គឺថា វៀតណាម រំពឹងបង្កើន​ការនាំចេញ​ទំនិញ​កាន់តែ​ច្រើនបន្ថែម​ទៀត ជាពិសេសគឺ ទំនិញ​មានគុណភាព​ខ្ពស់ បើទោះបី​ជា​មានការ​ប្រកួត​ប្រជែង​ខ្លាំងក៏ដោយ។

រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានគូស​បញ្ជាក់ថា ទោះបីជា​មាន​ការកាត់​ផ្តាច់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ១៩ ក៏ដោយ កិច្ចព្រមព្រៀង RCEPនេះ នឹងជំរុញ​ឲ្យមាន​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅក្នុង​តំបន់។

វិស័យ​ឯកជន​វៀតណាម បានលើកឡើង​ដែរថា ប្រទេសវៀតណាម នឹងទទួល​បាន​អត្ថប្រយោជន៍​ច្រើនជាងគេ​បង្អស់ ដោយសារតែ បណ្តាប្រទេស​ដែលបាន​ចុះហត្ថលេខា គឺមាន​តម្រូវការ​មុខទំនិញ​សំខាន់ៗ​ជាច្រើន ដែលវៀតណាម​នាំចេញ ដូចជា​ផលិតផល​កសិកម្ម និងជលផល​ជាច្រើនប្រភេទ។

សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​វៀតណាម បានពន្យល់ដែរថា មុនពេល​កិច្ចព្រមព្រៀង​ចូលជាធរមាន​ វៀតណាម បាននាំចូល​វត្ថុធាតុដើម​ជាច្រើន​មកពី​ប្រទេសចិន និងកូរ៉េខាងត្បូង ដោយពុំ​ទទួល​បាន​ការអនុគ្រោះពន្ធ​នោះទេ ក៏ប៉ុន្តែក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នេះ ចុះហត្ថលេខា​រួចរាល់​ជាផ្លូវការ​នោះ វៀតណាម នឹងទទួល​បានការ​អនុគ្រោះ​ពន្ធពិសេស​ពី​ប្រទេសចិន កូរ៉េខាងត្បូង និងបណ្តា​ប្រទេស​ដទៃ​ទៀត នៅក្នុង​កិច្ចព្រមព្រៀង​នេះ។

ទោះយ៉ាងណា វៀតណាម នៅតែត្រូវ​ប្រឈម​មុខ​នឹងបញ្ហា​ជាច្រើន ជាពិសេសគឺ​ការប្រកួតប្រជែង​នៅលើទីផ្សារ​អន្តរជាតិ ទាំងការនាំចេញ​ត្រូវប្រកួតជា​មួយមុខ​ទំនិញចិន ហើយការនាំចូល​ផលិតផល​ មក​ក្នុងស្រុក ក៏ត្រូវ​ប្រកួត​ជាមួយ​ទំនិញ​ចិនផងដែរ។

គួរជម្រាបដែរថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ RCEP ​ត្រូវបានចាប់​ផ្តើម​ចរចា​តាំងពី​ឆ្នាំ ២០១៣ មក ដែលត្រូវបាន​ចុះហត្ថ​លេខាដោយ សមាជិកអាស៊ាន ១០ប្រទេស រួមជាមួយ​ប្រទេស​អូស្រ្តាលី ប្រទេសចិន ប្រទេសជប៉ុន ប្រទេស​កូរ៉េខាងត្បូង និងប្រទេស នូវែលសេឡង់ ហើយរំពឹង​នឹងចូល​ជាធរមាន នៅពាក់​កណ្តាល​ឆ្នាំ ២០២១ខាងមុខ។ 

កិច្ចព្រមព្រៀង ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ ឬហៅកាត់ថា ​RCEP ​ត្រូវបាន​គេមើល​ឃើញថា គឺជាកិច្ចព្រមព្រៀង​ថ្នាក់តំបន់​ដ៏ធំជាងគេ​បំផុត​មួយ​របស់​ពិភពលោក ដែលមាន​ប្រទេស​ចំនួន១៥ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចូលរួម ដែលមាន​ទំហំ​ប្រមាណ​២៩% នៃទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់សកលោក៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាប់ពីខែកញ្ញាមក ចំនួនអ្នកស្នើសុំការរៀបចំឥណទានឡើងវិញបន្តថយចុះជាលំដាប់

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ចំនួនអតិថិជនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជិត ២៩ម៉ឺននាក់បានដាក់ពាក្យស្...

ម៉ាសចំនួន ៣ម៉ឺនម៉ាស ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន បងប្អូនកម្មករនៅបុរីប៉េងហួត

ព័ត៌មាន
ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបងប្អូនកម្មករទាំងអស់បង្ហាញសេចក្តីត្រេកអរនិងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវម៉ាសច...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ