កិច្ចព្រមព្រៀងថ្នាក់តំបន់ RCEP

កិច្ចព្រមព្រៀង RCEP នឹងត្រូវកម្ពុជារួមទាំងប្រទេស១៤ ទៀត ចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះគ្មានវត្តមានឥណ្ឌា


ក្រោយពីមានការខិតខំប្រឹងប្រែងអស់រយៈពេល ជិត១០ឆ្នាំរួចមក នៅទីបំផុតប្រទេសកម្ពុជារួមជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត ត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកាខាងមុខនេះហើយ។ កិច្ចព្រមព្រៀង RCEP នេះ ត្រូវបានគេមើលឃើញថា គឺជាកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំបំផុតមួយ ដែលមានទំហំផលិតផលក្នុងស្រុកសរុបដល់ទៅជិត៣០% នៃ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
កិច្ចព្រមព្រៀង RCEP នឹងត្រូវកម្ពុជារួមទាំងប្រទេស១៤ ទៀត ចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ទោះគ្មានវត្តមានឥណ្ឌា
ដោយ

កិច្ចព្រមព្រៀង​ ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ដែលនឹង​ត្រូវចុះហត្ថលេខា​នៅថ្ងៃអាទិត្យ​ខាងមុខ​នេះ ត្រូវបានគេមើលឃើញថា គឺជា​សមិទ្ធផល​មួយ​ដែលមាន​កិច្ចខិតខំ​ប្រឹងប្រែង​អស់រយៈពេល ៨ឆ្នាំមកហើយ ដើម្បី​ឈានទៅ​បង្កើត​ឲ្យមាន​តំបន់ពាណិជ្ជកម្ម​សេរី មួយ ដែលនឹង​រួម​បញ្ចូលគ្នា​នូវ​ទំហំ​មួយភាគបី នៃសេដ្ឋកិច្ច​របស់​ពិភពលោក។ កិច្ចព្រមព្រៀងដ៏​ធំមួយនេះ ក៏នឹងក្លាយជា​​ចលករ​ដ៏សំខាន់​នៃកំណើន​សេដ្ឋកិច្ច​ក្នុងតំបន់ នាពេល​ដ៏លំបាកនេះ និងនាពេល​អនាគត​ផងដែរ។

កិច្ចព្រមព្រៀង RCEP នឹងត្រូវ​ចុះហត្ថលេខា​នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកានេះ គឺត្រូវនឹង​ថ្ងៃ​ចុងក្រោយ​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៧ ដែលធ្វើឡើងនៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។ 

កិច្ចព្រមព្រៀងនេះ មាន​ប្រទេស​ចំនួន​១៥ ចូលរួម រួមមាន​ប្រទេស​អាស៊ានទាំង១០ ប្រទេស​ រួមទាំង​ប្រទេស​ជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និង​ណូវែស័រឡង់ ហើយ​សមាជិកទាំងអស់​ក៏នៅតែ​បើកចំហរទ្វារ​សម្រាប់​ប្រទេស​ឥណ្ឌា​ឲ្យចូលរួមផងដែរ ខណៈដែល​ឥណ្ឌា​បាន​ដកខ្លួន​ចេញ​ពី​កិច្ចចរចា​ RCEP តាំងតែ​ពីដើមឆ្នាំមកម្ល៉េះ ដោយសារតែ​បារម្ភ​ខ្លាច​កិច្ចព្រមព្រៀងនេះ អាច​ផលប៉ះពាល់​លើ​អ្នកផលិត​ក្នុងស្រុក​របស់ខ្លួន ពិសេស គឺខ្លាចមាន​ឱនភាព​ពាណិជ្ជកម្ម​ធំ​ជាមួយនឹង​ប្រទេសចិនតែម្ដង។

ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានបញ្ជាក់ដែរថា ការចរចាបញ្ចប់ និងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​RCEPនេះ ត្រូវបានរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ច​របស់​ប្រទេស​ចូលរួមចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់​ធ្ងន់ធ្ងរ​បង្កឡើង​ដោយវិបត្តិកូវីដ-១៩។ ការអះអាងដូច្នេះ គឺ​ដោយសារតែ ​កិច្ចព្រមព្រៀង​RCEPនេះ​ទាំងមូល ​មានផលិតផល​ក្នុងស្រុក​សរុបជិត ៣០% នៃផលិតផល​ក្នុងស្រុករបស់​ពិភពលោក និងមាន​ទីផ្សារអ្នកប្រើប្រាស់​សរុបប្រមាណ ៣ពាន់ ៥រយលាននាក់ ឬជិត៥០%នៃ​ប្រជាជន​ពិភពលោកសរុប ខណៈ​ទំហំពាណិជ្ជកម្ម​​សរុបមានវិញ​មានដល់​ជិត ២៩% GDP ​ពិភពលោក។ រីឯការ​វិនិយោគ​ផ្ទាល់​ពិភពលោក​ហូរចូលមក​ក្នុងប្រទេសជាសមាជិក​ទាំងអស់​នៃកិច្ច​ព្រមព្រៀង​ RCEP វិញ​មាន​ប្រមាណ​២០% ។

ប្រទេស​ដែលមាន​សេដ្ឋកិច្ចធំៗ នៅក្នុង​កិច្ចព្រមព្រៀង​ RCEP នេះ រួមមាន​ចិន ជប៉ុន និងកូរ៉េខាងត្បូង ជាដើម។ ក្នុងនោះ ជប៉ុន ហាក់​រំពឹងខ្ពស់​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លើកដំបូង​ដែលមាន​ចិន​ និងកូរ៉េខាងត្បូង​ចូលរួមដែរនោះ ខណដែល​ចិន​គឺជា​ដៃគូពាណិជ្ជកម្ម​ធំ​របស់ខ្លួន។

ប្រទេសចិន បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​សម្រេចបាន​នូវកិច្ច​ព្រមព្រៀង RCEP នេះ ពីព្រោះ​វាមិនមែន​ជា​ផ្នែកមួយ​នៃ​គំនិត​ផ្ដួចផ្ដើម​របស់​សហរដ្ឋអាមេរិក​នោះឡើយ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នេះ គឺជា​កិច្ចព្រមព្រៀង​ថ្នាក់តំបន់ទី២ហើយ​​នៅអាស៊ី ដែល​មិនមាន​វត្តមាន​របស់​សហរដ្ឋអាមេរិក​ចូលរួម ខណៈដែល​កិច្ចព្រមព្រៀង​ដ៏ធំមួយទៀត គឺ កិច្ច​ព្រមព្រៀង​វឌ្ឍនភាព​និង​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CP TPP)។ ដែលបាន​ចុះហត្ថលេខា​កាលពីឆ្នាំ២០១៨នោះ ក៏មិនមាន​វត្តមាន​របស់អាមេរិក​នោះដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​ថា ​បាន​សម្ដែង​ការអបអរ​សាទរ​ទៅកាន់​អនាគត​ប្រធានាធិបតី​អាមេរិក Joe Biden រួចហើយ

ព័ត៌មាន
ក្រសួង​ការបរទេស​ចិន​ នៅថ្ងៃ​សុក្រ (ទី១៣ វិច្ឆិកា)នេះ បាន​និយាយថា ខ្លួន​បាន​សម្ដែង​ការអបអរ​សាទរ​ទៅកាន់​​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​ស…

Thai Airways ខាត​បង់​ជាង ៧០០​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០

ព័ត៌មាន
ដោយសារតែវិបត្តិមេរោគកូវីដ១៩ នៅតែបន្តវាយប្រហារដល់ វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ដែលជាវិស័យស្នូលក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ក្នុងនោះដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ