អ្នកចិញ្ចឹមក្រពើ

អ្នកចិញ្ចឹមក្រពើអាចប្រឈមនឹងការបិទទ្វារកាន់តែច្រើន ដោយសារតែគ្មានទីផ្សារ និងមានតម្លៃថោក


អ្នកចិញ្ចឹមសត្វក្រពើ បានត្អូញត្អែរពីការខាតបង់ថវិកា ដោយសារតែក្រពើគ្មានទីផ្សារដូចមុន ហើយឈ្មួញឱ្យតម្លៃថោកពេកមិនអាចទ្រទ្រង់ដល់ការចំណាយ។ កត្តាខ្វះទីផ្សារ និងមានតម្លៃថោកនេះ បានជំរុញកសិករ និងកសិដ្ឋានចិញ្ចឹមក្រពើមួយចំនួនបានសម្រេចចិត្តបោះបង់ការចិញ្ចឹម ហើយងាកទៅប្រកបមុខរបរផ្សេង។ ក្រុមអ្នកចិញ្ចឹមក្រពើបានអះអាងថា ប្រសិនបើគ្មានការជួយអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ ហើយនៅតែបន្តគ្មានទីផ្សារ នោះនឹងមានអ្នកចិញ្ចឹមក្រពើកាន់តែច្រើនអាចនឹងបិទទ្វារអាជីវកម្មលើមុខរបរមួយនេះ។
អ្នកចិញ្ចឹមក្រពើ
ដោយ

លោក ឈាង លី អ្នកចិញ្ចឹមក្រពើម្នាក់នៅខេត្តកំពង់ធំ បានសម្រេចចិត្តលក់ក្រពើចេញក្នុងតម្លៃថោកដោយគ្មានទទួលបានប្រាក់ចំណេញជាបន្តបន្ទាប់ ក្រោយគ្មានឈ្មួញចុះទិញ និងការបញ្ជាទិញពីទីផ្សារបរទេសដូចពីមុន។

បើតាមការអះអាងរបស់អ្នកចិញ្ចឹមក្រពើរូបនេះ បច្ចុប្បន្នក្រពើមេមួយក្បាលអាចលក់បានក្នុងតម្លៃចម្លោះពី៤០ទៅ៥០ដុល្លារតែប៉ុណ្ណោះ ខណៈកាលពីមុនមេក្រពើមួយក្បាលអាចលក់ចេញក្នុងតម្លៃរហូតដល់ខ្ទង់ពាន់ដុល្លារឯណោះ។ សម្រាប់លោក ឈាង លី តម្លៃក្រពើបច្ចុប្បន្នពុំអាចយកទៅទិញចំណី ដើម្បីផ្គត់ផ្គង់ដល់ការចិញ្ចឹមបាននោះទេ។ កត្តានេះបានធ្វើឱ្យជោគវាសនានៃការបន្តមុខរបរចិញ្ចឹមក្រពើរបស់លោក លី ស្ថិតភាពមិនច្បាស់លាស់ ហើយលោកអះអាងថា លោកអាចនឹងបោះបង់ការចិញ្ចឹមនាពេលខាងមុខ ប្រសិនបើទីផ្សារក្រពើពុំមានភាពប្រសើរឡើង។

​ពាក់ព័ន្ធរបរចិញ្ចឹមក្រពើនេះ លោក សំ ស្រឿន អ្នកចិញ្ចឹមក្រពើម្នាក់នៅខេត្តកំពង់ធំដែរនោះបានអះអាងថា លោកបានបង្ខំចិត្តលក់ក្រពើទាំងអស់ចេញទាំងខាតដើម ហើយបោះបង់ការចិញ្ចឹមតែម្តងកាលពីពេលថ្មីៗនេះ ដោយសារតែមិនអាចទ្រាំទ្រនឹងការខាត ព្រោះតម្លៃក្រពើធ្លាក់ថ្លៃខ្លាំងពេក។ បើតាមអ្នកចិញ្ចឹមក្រពើរូបនេះ ស្ថានភាពទីផ្សារសត្វក្រពើបច្ចុប្បន្នមិនអាចទ្រទ្រង់ដល់ដំណើរការចិញ្ចឹមបានឡើយ ដោយសារពិបាករកផលចំណេញ ហើយកត្តានេះចង់ឬ មិនចង់អ្នកចិញ្ចឹមសត្វក្រពើអាចនឹងបោះបង់ចោលការចិញ្ចឹមកាន់តែច្រើននាពេលខាងមុខ។

​យោងតាមទិន្នន័យពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ២០២៣ កសិដ្ឋាននានានៅកម្ពុជាចិញ្ចឹមក្រពើបានចំនួនជាង៣៣ម៉ឺនក្បាល មានការថយចុះជាង៥ម៉ឺន៨ពាន់ក្បាលស្មើនឹង១៥% បើធៀបនឹងឆ្នាំ២០២២។ បច្ចុប្បន្ននៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើចំនួន២៦៨កន្លែងស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែង៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា ការថតរូបមិនសមរម្យរបស់អ្នកបង្កើតមាតិកាសង្គម Santa មិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ តែប៉ះពាល់ដល់សីលធម៌សង្គម

ព័ត៌មាន
អ្នកជំនាញអះអាងថា ជុំវិញការបង្ហោះរូបភាពមិនសមរម្យ ដែលថតជាមួយជារូបសំណាកសេះសមុទ្រនៅខត្តកំពត របស់អ្នកបង្កើតមាតិកាសង្គមដ៏ល្បីម្នាក់ Santa KH…

ប្រទេសហ្ស៊ីមបាបវ៉េ ផលិតរូបិប័ណ្ណថ្មីដើម្បីបោះជំហានឆ្ពោះទៅបញ្ចប់ការប្រើប្រាក់ដុល្លារអាម៉េរិក ទាំងស្រុងក្នុងសេដ្ឋកិច្ចជាតិ

ព័ត៌មាន
អនុប្រធានាធិបតីហ្ស៊ីមបាបវ៉េ លោក ខុនស្ទែនទីណូ ជីវ៉េនហ្គា (Constantino Chiwenga) បានទម្លាយឱ្យដឹងថា សាធារណរដ្ឋហ្ស៊ីមបាបវ៉េ ដែលជាប្រទេសមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ