ផ្សារហ៊ុនកម្ពុជា-វីរុសកូរ៉ូណា

សកម្មភាពមមាញឹកផ្សារភាគហ៊ុនកម្ពុជាអាចនឹងថមថយ ដោយសារវីរ៉ុសកូរ៉ូណា


អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជាបានឲ្យដឹងថា ឥទ្ធិពលការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម កូរ៉ូណា ពិតណាស់វានឹងមានឥទ្ធិពលអវិជ្ជមានតិច​ឬច្រើនមកលើទីផ្សារភាគហ៊ុននៅកម្ពុជាក៏ប៉ុន្តែការជះឥទ្ធិពលក្នុងកម្រិតបែបណានោះគឺអាស្រ័យលើទំហំនៃវិបត្តិនោះតែប៉ុណ្ណោះ។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃ គណៈកម្មការមូលបត្រកម្ពុជាទទួលស្គាល់ថា ឥទ្ធិពលជាសកលបែបនេះគឺកើនឡើងប្រាកដណាស់ថានឹងមានការបន្ថែមទម្ងន់បញ្ហា តិចឬច្រើន មកលើទីផ្សារភាគហ៊ុននៅកម្ពុជា ហើយយ៉ាងហោចណាស់ក៏វាជះឥទ្ធិពលមកលើភាពមមាញឹកលើទីផ្សារភាគហ៊ុនដែរ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណ:កម្មការមូលបត្រកម្ពុជា
ដោយ

ឯកឧត្តម ស៊ូ សុ​ជាតិ បាន​គូសបញ្ជាក់​ទៀត​ថា វិបត្តិ​សកល​ទាក់ទង​នឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ​សម្រាប់​រយៈពេល​នេះ​វា​គ្រាន់​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ភាព​ថមថយ​សកម្មភាព​ជួញដូរ​ខ្លះ​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ទីផ្សារ​មួយ​នេះ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឡើយ ព្រោះ​ទីផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា​ជាទី​ផ្សារ​មួយ​ដែល​អាច​ធានា​តម្លាភាព និង​អាច​គ្រប់គ្រង​បាន ខណៈ​បច្ចុប្បន្ន​មាន​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​៥ និង​ក្រុមហ៊ុន​លក់​មូល​ប​ត្រ​បំណុល​៣​តែ​ប៉ុណ្ណោះ​។

គួរ​ជម្រាប​ថា វិបត្តិ​សកល​ទាក់ទង​នឹង​ជំងឺ​ផ្លូវដង្ហើម កូ​រ៉ូ​ណា​នេះ បច្ចុប្បន្ន កំពុង​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សកលលោក និង​សឹងតែ​គ្រប់​វិស័យ ជា​ពិសេស​គឺ វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​គឺ​រង​ឥទ្ធិពល​ខ្លាំង និង​ក្រៅពី​នោះ​វិស័យ​ឧស្សាហកម្ម កសិកម្ម ការ​លក់ដុំ​និង​រាយ និង​ការ​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ព្យាករណ៍​ថា មានការ​ថមថយ​ដូច​គ្នា​ដែរ​។

 បើ​តាម​របាយការណ៍​ពី គណៈកម្មាធិការ​សុខាភិបាល​ចិន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ករណី​មនុស្ស​ឆ្លង​មេរោគ Corona បាន​កើន​ដល់​ជាង ២​ម៉ឺន​នាក់ និង​សម្លាប់​មនុស្ស​អស់​ជាង ៤២០​នាក់ នៅ​ក្នុង​ប្រទេស​ចិន ក្រៅពី​នោះ​ក៏​មាន ការ​ព្យាបាល​បានជា​សះស្បើយ ប្រមាណ ៦៥០​នាក់​។ បើ​ទោះបីជា​មាន​បញ្ហា​មួយ​ចំនួន​កើតឡើង​យ៉ាងណា​ក៏​ដោយ ពិសេស​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០២០ នេះ​ក្រៅពី​ធនាគារ​អេ​ស៊ី​ដា​ប្រកាស​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្នុង​ត្រីមាស​ទី​១​នេះ ក៏​នឹង​មាន​ក្រុមហ៊ុន​ពី​៣​ទៅ ៥​ផ្សេង​ទៀត​ដែល​នឹង​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ការ​បោះផ្សាយ​សម្រាប់​ឆមាស​ទី​២​ផង​ដែរ​។

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​អះអាង​ថា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​កំពុង​ជំរុញ​ខ្លាំង​បំផុត​គឺ​ក្រុមហ៊ុន សហគ្រាស​ធន​តូច និង​មធ្យម ដែល​នៅ​ឆ្នាំ​២០២០​នេះ​បាន​បង្ហាញ​លទ្ធផល​ជា​វិជ្ជមាន​ច្រើន​។

ឯកឧត្តម ស៊ូ សុ​ជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា អត្តសញ្ញាណ​កម្ម​វិនិយោគិន​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែល​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ចំនួន​គណនី​របស់​វិនិយោគិន​មាន​រហូត​ជាង​២,៤ ម៉ឺន​នាក់​បាន​ស្នើ​សុំ​រួច​ហើយ ខណៈ​កាលពី​ឆ្នាំ​២០១៨ មាន​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

ឯកឧត្តម​បាន​ធ្វើការ​ប្រៀបធៀប​ផង​ដែរ​ថា កាលពី​ឆ្នាំ កន្លង​ទៅ​ក្នុង​រយៈពេល​៦​ខែ​គណៈកម្មការ​មូល​ប​ត្រ​ទទួល​បាន​សំណើរ​បោះផ្សាយ​ពី​ក្រុមហ៊ុន​បោះផ្សាយ​មាន​តែ​១ ក្រុមហ៊ុន​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០ គណៈកម្មការ​ទទួល​បាន​សំណើរ​បោះផ្សាយ​រហូត ៥ ក្រុមហ៊ុន​ក្នុង​ដៃ​សម្រាប់​ជា​ការ​ត្រួតពិនិត្យ​។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​ចំនួន ៨ ដែល​រួម​មាន ក្រុមហ៊ុន​ចំនួន ៥ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង ៣​ទៀត បាន​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ ហើយ​ក្រុមហ៊ុន​ទាំង ៨ បាន​ប្រមូល​ទុន​ពី ផ្សា​រមូល​ប​ត្រ​សរុប​ជាង ១៦០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«ខេត្តព្រះសីហនុ» ទីក្រុងស៊ិនជិនទី២ ទៅជាម៉ាកាវទី២ ឥឡូវត្រឡប់មកជា ស៊ិនជិនទី២ វិញ?

ព័ត៌មាន
ដើមឡើយតាមការគូសវាសជាចក្ខុវិស័យពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុ នឹងត្រូវក្លាយជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ហើយរដ្ឋាភិបាលក៏មានគោលដ…

សូម្បីតែ​ស្ត្រីរកស៊ីផ្លូវភេទជនជាតិចិន នៅនូវែលហ្សេឡង់ ក៏រងផលប៉ះពាល់របររកស៊ី ដោយសារវីរុសកូរ៉ូណាដែរ

ព័ត៌មាន
ស្ត្រីរកស៊ីផ្លូវភេទជនជាតិចិន នៅប្រទេសនូវែលហ្សេឡង់ (New Zealand) បានលើកឡើងថា របរកស៊ីរបស់ពួកគេបានបាត់បង់ភ្ញៀវជាងពាក់កណ្ដាល បន្ទាប់ពីមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ