ធនធានមនុស្ស​ផ្នែកវិស័យ​ហិរញ្ញវត្ថុ

វិទ្យាស្ថាន AIB បន្ថែមមុខជំនាញថ្មីចំនួន ២ រៀនចប់ ឆ្នាំទី២ នឹងទទួលបានការងារនៅធនាគារអេស៊ីលីដា


មុខជំនាញ២បន្ថែមត្រូវបានបញ្ជូលក្នុងកម្មវិធីសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ហៅកាត់ថាAIB ក្រោយក្រសួងអប់រំយុវជននិងកីឡា ប្រកាសទទួលស្គាល់ដេប៉ាតឺម៉ង់ថ្មី និងមុខជំនាញថ្មី២គឺ បរិញ្ញាបត្រជំនាញបច្ចេក​វិទ្យាហិរញ្ញាវត្ថុ និងជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច។ ជំនាញសំខាន់ចំនួន២នេះ ត្រូវបាននាយកវិទ្យាស្ថាននេះ អះអាងថា ត្រឹមឆ្នាំទី២ប៉ុណ្ណោះ និស្សិតនឹងទទួលបានការងារធ្វើនៅក្នុងធនាគារអេស៊ីលីដា​។
វិទ្យាស្ថាន AIB បន្ថែមមុខជំនាញថ្មីចំនួន ២ ដោយរៀនចប់ ឆ្នាំទី២ នឹងទទួលបានការងារនៅធនាគារអេស៊ីលីដា
ដោយ

លោក បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន AIB អះអាងថា បច្ចេក​វិទ្យា​ហិរញ្ញាវត្ថុ និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ធុរកិច្ចនេះ គឺជា​ជំនាញ​ទាន់សម័យបំផុត ដោយមានតម្លៃ​និងតម្រូវការចាំបាច់​ក្នុង សម័យកាល​បដិវត្តន៍​ឧស្សាហកម្មទី​៤.០។

លោកបណ្ឌិត ផុន ណារិន បានមានប្រសាសន៍ថា មូលហេតុដែល​វិទ្យាស្ថាន​សម្រច​បង្កើតដេប៉ាតឺម៉ង់​ថ្មី និងមុខជំនាញ​ថ្មី២​បន្ថែមនេះ​ដោយសារតែ ធនាគារអេស៊ី​លីដាត្រូវការជំនាញ​នេះ ដើម្បីឲ្យ​និស្សិត​ចូលរួម​ជួយអភិវឌ្ឍ​ធនាគារ​អេស៊ីលីដា​ឲ្យ​ទៅជា​ធនាគារ ឌីជីថល ដែលមានប្រើប្រាស់​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ។

លោក ផុន ណារិន មានប្រសាសន៍យ៉ាងដូច្នេះ «ថ្នាក់ដឹកនាំ​នៃធនាគារ​អេស៊ីលីដា នឹងទទួល​យកអ្នក​ដែល​សិក្សា​ជំនាញ​ទាំង២នេះ នៅពេលពី​ចប់ឆ្នាំទី២ទៅ គឺឲ្យ​ចូលធ្វើការ​តែម្តង ។ដូច្នេះ វាមានទីផ្សារ​ធំណាស់​សម្រាប់ការ​អភិវឌ្ឍ​លើវិស័យ​ឌីជីថល ព្រោះថា​មិនត្រឹមតែ​វិស័យធនាគារ​នោះទេ តែគ្រប់​ក្រុមហ៊ុន​ទាំង​អស់​​ត្រូវ​ការ​ប្រើប្រាស់បច្ចេកវិទ្យាទំនើប​ទាន់សម័យ ដើម្បីពន្លឿន​ការងារ និងមានលទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ»។

លោកនាយក​វិទ្យាស្ថាន​បានបន្ថែមថា សព្វថ្ងៃនេះ គឺមានធនាគារ​តិចតួច​ទេ ដែលចាប់ផ្តើម​អនុវត្ត​ជំនាញ​នេះ ដូច្នេះនៅពេល ដែលជំនាញនេះ​ត្រូវបានអនុវត្ត​ហើយ ធនាគារដទៃ​នៅទូទាំង​ប្រទេស​នឹងចាប់ផ្តើម មានដូចគ្នា ដូចនេះ​អាចសន្និដ្ឋានបាន​ថា ទីផ្សារ​ការងារសម្រាប់​មុខជំនាញ​នេះ​ទូលំទូលាយ​ណាស់។ ម្យ៉ាងវិញទៀត​ជាយុទ្ធសាស្រ្ត​សម្រាប់ទាក់ទាញ​ដល់សិស្ស​ឲ្យ​ចូលសិក្សា​នៅវិទ្យាស្ថាន ជាពិសេស​ជំនាញ​បច្ចេក​វិទ្យាហិរញ្ញាវត្ថុ និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ធុរកិច្ច  ដោយបាន​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយទាំងអស់ ដើម្បីឲ្យ​ព័ត៌មាន​នេះកាន់តែ​ទូលំទូលាយ ថែមទាំងផ្តល់​ការងារ​ដល់និស្សិត​ដែលសិក្សា​ជំនាញថ្មី២នេះ ក្រោយបញ្ចប់​ឆ្នាំទី២។

វិទ្យាស្ថានក៏មិនបាន​កំណត់ចំនួន​និស្សិត​ដែល​ចូលសិក្សា​លើមុខ​ជំនាញ២នេះដែរ ដោយសារតែថា វាថ្មីសម្រាប់​កម្មវិធីសិក្សា និងដើម្បីបំពេញ​តម្រូវ​របស់​ធនាគារ​អេស៊ីលីដា​ ដែលមានតម្រូវ​ការធនធាន​មនុស្ស​លើជំនាញ​នេះផងដែរ។

ថ្វីត្បិតតែតម្រូវការ​ប្រើប្រាស់បច្ចេកវិទ្យា​មានការកើន​ក៏ពិតមែន តែលោកបណ្ឌិត ផុន ណារិនអះអាងថា បច្ចុប្បន្ននេះ តម្រូវការបុគ្គលិក​មិនមានការថយ​ចុះទេ មានតែបង្កើន​ថែមទៀត ប៉ុន្តែតម្រូវការ​ធនធាន​មនុស្ស​ដែលមាន​ជំនាញប្រើប្រាស់ និងគ្រប់គ្រង​ប្រព័ន្ធ Fintech ទាំងនោះ ដូចជាផ្នែក វិទ្យាសាស្រ្តកុំ​ព្យូទ័រ និងផ្នែកព័ត៌មាន​វិទ្យាជាដើម។

ការប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យា Fintech ផ្តល់អត្ថប្រយោជន៍​មិនត្រឹមតែ​វិស័យធនាគារ​នោះទេ តែវានឹង​ជួយដល់សេដ្ឋកិច្ច​ក្នុងសង្គម​លើផ្នែកជាច្រើន​ដូចជា ការកាត់បន្ថយ​ផ្សែងពុលដល់​បរិស្ថាន ចំណេញ​ពេល​វេលា កាត់បន្ថយ​អំពើពុក​រលួយជាដើម។ 

បច្ចុប្បន្នមាននិស្សិត​ប្រមាណជាង ៨០០នាក់ កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ពាណិជ្ជាសាស្ត្រអេស៊ីលីដា។

នៅក្នុងឆ្នាំ២០២០-២០២១​ខាងមុខនេះ វិទ្យាស្ថាន​ពាណិជ្ជ​សាស្រ្តអេស៊ីលីដា​នឹងបង្កើតកម្មវិធី​សិក្សា កម្រិតបរិញ្ញាបត្រ​ជាន់ខ្ពស់ ឫអនុ​បណ្ឌិតលើមុខជំនាញ​៤ផងដែរ រួមមាន ១ជំនាញហិរញ្ញវត្ថុ ២ជំនាញ​គ្រប់គ្រង ៣ ជំនាញពាណិជ្ជកម្ម​អន្តរជាតិ និងទី៤ ជំនាញ​ប្រតិបត្តិការ​ធនាគារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា នាំចេញទៅអាមេរិកជាង ២៧០០ លានដុល្លារ កើនឡើងជាង ៦០០ លានដុល្លារ នៅ៧ខែ ឆ្នាំ២០១៩

ព័ត៌មាន
ក្នុងរយៈពេល៧ខែឆ្នាំ ២០១៩នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ជាង២ពាន់៧០០ លានដុល្លារអាមេរិក …

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បើក​សាខា​៣​បន្ថែម​ទៀត

ព័ត៌មាន
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បង្ហើប​ពី​ផែនការ​ត្រៀម​បើក​សាខា​៣​បន្ថែម​ទៀត លើ​ទីតាំង​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ នា​ពេល​ឆាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ