Advertisement
អត្ថបទពាណិជ្ជកម្ម!

ធនាគារ និងវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ត្រូវបានស្ថាប័នអន្តរជាតិធំ២ ជ្រើសរើសសម្រាប់ចុះទស្សនកិច្ច


ថ្មីៗនេះក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (World Bank) និងសារជីវកម្មអន្តរជាតិ (International Finance Corporation) បានចុះទៅទស្សនកិច្ចជាផ្លូវការនៅធនាគារកណ្តាលអេស៊ីលីដា និងវិទ្យស្ថានពាណិជ្ជសាស្រ្តអេស៊ីដា។ ធនាគារនៅកម្ពុជាមានច្រើនណាស់ តើមូលហេតុអ្វីបានជាស្ថាប័នពិភពលោកទាំង២នេះជ្រើសយកអេស៊ីលីដា?
ធនាគារនិងវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ត្រូវបានស្ថាប័នអន្តរជាតិធំពីរ ជ្រើសរើសសម្រាប់ចុះទស្សនកិច្ច
ដោយ
Advertisement

លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយក​ប្រតិបត្តិធនាគារ​អេស៊ីលីដា បានឲ្យ​ដឹងថា មូលហេតុដែល​ធនាគារ​ពិភពលោក និងសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តជាតិ ជ្រើសរើស​យកធនាគារ​និងវិទ្យាស្ថាន​ពាណិជ្ជសាស្រ្ត​អេស៊ីដា​ ជាកន្លែង​សម្រាប់​ចុះទស្សនកិច្ច​នោះ ដោយសារតែ​ទីមួយ​ប្រទេសកម្ពុជា  គឹភាគហ៊ុនិក​នៃធនាគារ​ពិភពលោក ​ហើយទី២​ធនាគា​រអេស៊ីលីដា ជាស្ថាប័នធនាគារ​មួយដែល​ឈានមុនគេនៅ​កម្ពុជា​លើវិស័យ​ហិរញ្ញវត្ថុ រួមទាំងវិទ្យាស្ថាន​ពាណិជ្ជសាស្រ្ត​អេស៊ីលីដា ដែលជាវិទ្យាស្ថាន​មួយ​ដែលប្រើប្រាស់​បច្ចេកវិទ្យា Green Building ផងនោះ ទើបជំរុញឲ្យ​គណៈប្រតិភូ​នៃស្ថាប័ន​ពិភពលោក​ទាំង២នេះ ចាប់អារម្មណ៍​​មកលើ​អេស៊ីលីដា។

លោកបណ្ឌិត​អ៊ិន ចាន់នី​បានបន្ថែមថា នៅក្នុងដំណើរ​ទស្សនកិច្ចនេះ​​ដែរ ក្រុមប្រឹក្សាភិបាល​ធនាគារពិភពលោក​ (World Bank) និងសារជីវកម្មអន្តរជាតិ (International Finance Corperation) បានពិភាក្សា​ជាមួយលោក រួមទាំងសាក​សួរមួយចំនួន ដែលទាក់ទង​នឹងដំណើរ​របស់​ធនាគារ និងកត្តា​ដែលធ្វើឲ្យ​ធនាគារ​ក្លាយជា​ធនាគារ​ឈានមុខនៅ​កម្ពុជាផងដែរ។​

ជាមួយនេះដែរ លោកបណ្ឌិតបាន​ពិភាក្សាជុំវិញ ផែនការ​យុទ្ធសាស្រ្ត​រយៈពេល​មធ្យម និងរយៈពេលវែង ចំពោះការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប ហៅថា FinTech និងការរៀប​ចំដំណើរ​ជាធនាគារ​ឌីជីថល​ទៀតផង។ លោកបាន​បញ្ជាក់ថា ការពិតទៅធនាគារ​អេស៊ីលីដា បានដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដៃតាំងពី​ឆ្នាំ ២០១០ មកម្លេះ គឺអេស៊ីលីដា​ទាន់ចិត្ត ដោយតែងតែ​មានការ Update ជាបន្តបន្ទាប់ ដែលនេះជា​ចំនែកមួយ​នៃផែនការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប ឬហៅថា FinTech។

ចំពោះវិទ្យាស្ថាន​ពាណិជ្ជសាស្រ្ត​អេស៊ីលីដា លោកបណ្ឌិត​បានឲ្យ​ដឹងថា នេះគឺថ្នាល​អប់រំមួយ ដែល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​ចំណេះ​ជំនាញ​ពិតប្រាកដ និងមានគុណភាព​ខ្ពស់ ដើម្បីគាំទ្រ​ដល់វិស័យ​ហិរញ្ញវត្តុ​ទាំងមូល ដែលមិនសម្រាប់​តែធនាគារ​អេស៊ីលីដា​មួយទេ គឺរួមបញ្ចូល​ទាំងថ្នាក់ជាតិ​និងថ្នាក់អន្តរជាតិ ដែលនេះជា​ទិសដៅសំខាន់របស់​ក្រុមប្រឹក្សា​ភិបាលធនាគារ​ពិភពលោក (World bank) ដែលតំណាងឲ្យ​៦៣ប្រទេស ដោយមានសំឡេង​បោះឆ្នោត​ជាង ៤០% បានរើសយក​អេស៊ីលីដា ជាទីកន្លែង​សម្រាប់​ចុះទស្សនកិច្ច។

ធនាគារនិងវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ត្រូវបានស្ថាប័នអន្តរជាតិធំពីរ ជ្រើសរើសសម្រាប់ចុះទស្សនកិច្ច

ក្រៅពីជួបជាមួយ​អគ្គនាយកប្រតិបត្តិ​ធនាគាអេស៊ីលីដា​ហើយ​ ​ក្រុមប្រឹក្សា​ភិបាល​ធនាគារពិភពលោក (World Bank) និងសារជីវកម្មអន្តរជាតិ (International Finance Corperation)នេះក៏​បាន​ជួប​ជាមួយ​នាយក​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា(AIB) និងសាស្ត្រាចារ្យ​មួយចំនួន​ទៀត ដើម្បីសាកសួរ​ពី​ដំណើការ​នៃការៀប​ចំវិទ្យាស្ថាន ក៏ដូចជា​ការបណ្តុះបណ្តាល​និស្សិត​នៃវិទ្យាស្ថាន​នេះផងដែរ។ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ​ រួមទាំងសហការី​នៃវិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា(AIB)​ ក៏បានជូនគណៈ​ប្រតិភូចុះទៅ​ទស្សនាបន្ទប់សិក្សា និងបន្ទប់ស្រាវជ្រាវ​នានា​ក្នុងវិទ្យាស្ថាន ដែលបំពាក់ទៅដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ ជាពិសេស​ទស្សនា​ការប្រើប្រាស់​ប្រព័ន្ធចម្រោះ​ទឹកកខ្វក់​ក្នុងអគារ​ ដើម្បីយក​ប្រើប្រាស់​ក្នុងសួន​ច្បារ​ជាដើម។

តាមការឲ្យ​ដឹងពីអគ្គនាយក​ប្រតិបត្តិធនាគារ​អេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី ប្រាប់ថា ការចុះទស្សន​កិច្ច​របស់​ក្រុមប្រឹក្សា​ភិបាល​ធនាគារ​ពិភពលោក (World Bank) និងសារជីវកម្មអន្តរជាតិ (International Finance Corperation) នាពេលនេះ គឺបង្ហាញថា ធនាគារ និងវិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ក្នុងនាម​ជាស្ថាប័នឯកជន បានចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជាពិសេស​វិស័យហិរញ្ញវត្ថុ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចៅហ្វាយខេត្តកំពត ស្នើវិនិយោគិនធំៗ ឲ្យងាកមកវិនិយោគដាំដុះទុរេនកំពតទ្រង់ទ្រាយធំ

ព័ត៌មាន
ខេត្តកំពត មិនត្រឹមតែជាខេត្តទេសចរណ៍ ដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្ដែ ខេត្តនេះ ក៏ល្បីល្បាញខ្លាំងណាស់ដែរ ទាក់ទងនឹងដំណាំកសិកម្មសំខាន់ៗដូចជា...

អង្គការសហប្រជាជាតិ​ត្រូវបានស្នើ​ឲ្យ​ស៊ើបអង្កេតការ​ចោទប្រកាន់អំពី"មូលដ្ឋានយោធាចិននៅកោះកុង"

ព័ត៌មាន
អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅថ្ងៃ​អង្គារ​នេះ បាន​ជំរុញ​ឱ្យ​អង្គការ​សហប្រជាជាតិ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ​មួយ ដើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ