ប្រាក់ដុល្លារអាម៉េរិក

រុស្ស៊ីក្នុងឋានៈជាប្រធានប្ដូរវេននៃប្លុកប្រទេស BRICS ប្រកាសថា ការឈប់ប្រើប្រាក់ដុល្លារអាម៉េរិក គឺជាអាទិភាពកំពូលមួយនៅឆ្នាំ២០២៤


ប្រទេសរុស្ស៊ី ក្នុងឋានៈជាប្រធានប្ដូរវេននៃប្លុកប្រទេស BRICS បានប្រកាសក្ដែងៗកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ការឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ គឺជាអាទិភាពកំពូលមួយរបស់ខ្លួននៅឆ្នាំ២០២៤ ហើយជាវិធានការជាក់ស្ដែង រុស្ស៊ី ទូទាត់ពាណិជ្ជកម្ម៨៥% ដោយប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន វ៉ចឆ័រ ហ្គូរូ (Watcher Guru)។
ប្រាក់ដុល្លារអាម៉េរិក
ដោយ

រុស្ស៊ីក្នុងឋានៈជាប្រធានប្តូរវេននៃប្លុកប្រទេសមានសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS បានប្រកាសក្ដែងៗកាលពីដើមសប្ដាហ៍នេះថា ការធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ គឺជាការងារអាទិភាពកំពូលមួយរបស់ខ្លួននៅឆ្នាំ២០២៤ នេះ។ ការជាក់ស្ដែង ការទូទាត់ពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ី ដោយ​ប្រើរូបិយប័ណ្ណក្នុងស្រុកជាមួយបណ្ដាប្រទេសជាសមាជិកផ្សេងទៀតនៃប្លុកប្រទេស BRICS បានឈានដល់៨៥% ក្នុងខែមករា ដោយគេចផុតពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។

ការអត្ថាធិប្បាយបែបនេះ ធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអះអាងកាលពីពេលថ្មីៗថា ប្រទេសចំនួន៣០ទៀត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួងក្នុងឆ្នាំនេះ ដែលនឹងធ្វើឱ្យប្លុកនេះមានសមាជិកកើនរហូតដល់ទៅ៤០ប្រទេសឯណោះ។

ចំណែកឯមហាយក្សចិន ក៏សកម្មខ្លាំងណាស់ដែរ ក្នុងបេសកកម្មធ្វើបដិដុល្លារនីយកម្ម (De-dollarization) ចាប់តាំងពីដើមឆ្នាំ២០២៤ ដោយយោងតាមរបាយការណ៍របស់អង្គការក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) ចេញផ្សាយកាលពីសប្ដាហ៍មុនបង្ហាញថា ពេលនេះមហាយក្សចិន កំពុងទូទាត់ពាណិជ្ជកម្មពាក់កណ្ដាលរបស់ខ្លួនជាប្រាក់យន់ (Yuan) ដោយសារទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។

ទន្ទឹមនេះកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមទ្រី ប៉េស្កូវ (Dmitry Peskov) បានទម្លាយឱ្យដឹងថា មហាអំណាចរុស្ស៊ី កំពុងកសាងប្រព័ន្ធសេដ្ឋកិច្ចសកលថ្មី ព្រោះរុស្ស៊ី យល់ថា ប្រព័ន្ធសេដ្ឋកិច្ចសកលបច្ចុប្បន្ន ដែលផ្អែកលើប្រាក់ដុល្លារអាម៉េរិកជាគោល មិនអាចជឿទុកចិត្តបាន គ្មានភាពត្រឹមត្រូវ និងគ្រោះថ្នាក់ ខណៈដែលសហរដ្ឋអាម៉េរិក គឺជាអ្នកគ្រប់គ្រងលើប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ហើយស្ថាប័នហិរញ្ញវត្ថុធំបំផុត២របស់ពិភពលោក គឺធនាគារពិភពលោក (World Bank) និងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សុទ្ធតែមានការិយាល័យកណ្ដាលនៅសហរដ្ឋអាម៉េរិក។

ដោយឡែក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានក្លាយជាសមាជិកព្រឹទ្ធអាម៉េរិកដំបូងគេដែលបានព្រមានថា ការពង្រីកប្លុកប្រទេស BRICS ជុំថ្មី ដែលអាចកើនសមាជិកសរុបដល់៤០ប្រទេសនៅក្នុងឆ្នាំ២០២៤ នេះ អាចធ្វើឱ្យប្រតិបត្តិការទូទាត់ពាណិជ្ជកម្មតាមប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដាំក្បាលចុះ ដែលអាចជះផលប៉ះពាល់ធ្ងន់ធ្ងរមកលើប្រាក់ដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញ និងអ្នកជំនួញថៃ មានការយល់ឃើញបែបណាចំពោះផលប៉ះពាល់របស់ AI មកលើកម្លាំងពលកម្មមនុស្ស?

ព័ត៌មាន
តើស្ថាប័ននិងនិយោជិតក្នុងប្រទេសថៃ គួរបារម្ភថា ការងារនឹងត្រូវជំនួសដោយ Al ដូចដែលពិភពលោកកំពុងតែព្រួយបារម្ភដែរឫទេ? នេះគឺជាសំណួរពិភាក្សាដែ…

ក្រុមហ៊ុន Vietjet បង្កើនសមត្ថភាពកងនាវាចរណ៍ ស្របពេលនៃការកើនឡើងតម្រូវការធ្វើដំណើរនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
ក្រុមហ៊ុន Vietjet បានទទួលយន្តហោះបន្ថែមចំនួនពីរគ្រឿងព្រមទាំងអាកាសយានិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងឱកាសពិធីបុណ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ