សញ្ញារលកយក្សស៊ូណាមិ

គ្រោះរញ្ជួយដីដ៏ខ្លាំងនៅហ្វីលីពីនបង្កឱ្យមានការព្រមានអំពីលទ្ធភាពនៃរលកយក្សស៊ូណាមិ


ការជម្លៀសប្រជាជនកំពុងដំណើរការនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៥ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេសនេះ កាលពីយប់ថ្ងៃសៅរ៍ ទី២ ធ្នូ ដោយបង្កឱ្យមានការព្រមានអំពីលទ្ធភាពរលកយក្សស៊ូណាមិ។ ជាមួយគ្នានេះប្រទេសជប៉ុនវិញ ក៏បានទទួលរងនូវគ្រោះរញ្ជួយដីនេះដែរ ទោះបីជាទីភ្នាក់ងារស៊ូណាមិអាម៉េរិក បាននិយាយថា ហានិភ័យនៃរលកស៊ូណាមិ បានរួចផុតទៅហើយក្តី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សញ្ញារលកយក្សស៊ូណាមិ
ដោយ

ការជម្លៀសខ្លួនកំពុងបន្តនៅក្នុងប្រទេសហ្វីលីពីន ខណៈដែលមិនមានការរាយការណ៍ដំបូងអំពីការខូចខាត ឬការស្លាប់បាត់បង់ជីវិតដោយសារបាតុភូតធម្មជាតិនេះទេ បើទោះបីជាការរញ្ជួយដីនៅតែបន្តកើតមាន។ ប្រព័ន្ធព្រមានពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាម៉េរិក ដំបូងឡើយបានព្រមានពីរលកដែលមានកម្ពស់រហូតដល់៣ម៉ែត្រពីលើកម្រិតកម្ពស់ទឹក ក្រោយមកបាននិយាយថា លែងមានការគំរាមកំហែងពីរលកយក្សស៊ូណាមិទៀតហើយ។ យ៉ាងណាមិញ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន Phivolcs បានអះអាងថា ហានិភ័យនៃរលកយក្សស៊ូណាមិ គឺនៅតែមាននៅឡើយ។

ដោយឡែក យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលករញ្ជួយដីកម្ពស់៤០សង់ទីម៉ែត្រ ក៏បានកើតឡើងចំពេលជាមួយគ្នានៅលើកោះ Hachijojima របស់ប្រទេសជប៉ុនដែរ ដែលមានចម្ងាយប្រហែល២៩០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងតូក្យូ។ តាមការឱ្យដឹង រលកនេះ អាចមានកម្ពស់ដល់ទៅមួយ១ម៉ែត្រ។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន Phivolcs បានជំរុញឱ្យប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រនៃខេត្ត Surigao Del Sur និងខេត្ត Davao Oriental ត្រូវជម្លៀសខ្លួន ឬផ្លាស់ទីទៅក្នុងតំបន់ដីគោកជាបណ្តោះអាសន្ន។

បើតាមមជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថា ខេត្តភាគខាងត្បូងទាំងពីររបស់ហ្វីលីពីននេះ ត្រូវបានបានវាយប្រហារយ៉ាងលឿនដោយគ្រោះរញ្ជួយដីជាងម្ភៃដង ជាមួយនឹងកម្រិតដ៏ធំបំផុត៦,៥រ៉ិចទ័រ។ តាមមេប៉ូលីសនៅទីនោះបានបញ្ជាក់ថា ចម្ងាយ៣០គីឡូម៉ែត្រពីចំណុច កណ្តាលនៃការរញ្ជួយដីដែលមានប្រជាជនប្រហែល៤ម៉ឺន៤ពាន់នាក់ ចរន្តថាមពលត្រូវបានកាត់ផ្តាច់ទាំងស្រុងមកទល់នឹងពេលនេះ។

មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា គ្រោះរញ្ជួយដីកាលពីយប់ថ្ងៃសៅរិ៍នោះ មានកម្រិត៧,៥រិចទ័រ និងបានវាយប្រហារក្នុងជម្រៅ៦៣គីឡូម៉ែត្រ ខណៈដែលការស្ទាបស្ទង់ដោយទីភ្នាក់ងារភូមិសាស្ត្រអាម៉េរិក បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះមានកម្រិតកម្រិតដល់ទៅ៧,៦ រ៉ិចទ័រ និងជម្រៅ៣២គីឡូម៉ែត្រ។ ទោះបីជាមានការវាស់ស្ទង់ខុសគ្នាក៏ពិតមែន តែនេះគឺជាកម្រិតមួយដ៏ខ្លាំងដែលបានកត់ត្រា ថ្វីត្បិតគ្រោះរញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសហ្វីលីពីន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិកនឹងដាក់កម្រិតលើក្រុមហ៊ុនចិន និងគ្រឿងបន្លាស់ថ្មមិនឱ្យបានឥណទានពន្ធរថយន្តអគ្គិសនី

ព័ត៌មាន
រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានចេញសេចក្តីណែនាំដែលគេបានរង់ចាំជាយូរមកហើយថា អាម៉េរិកនឹងដាក់ក…

ក្រុមហ៊ូធី នៅយេម៉ែន វាយប្រហារកប៉ាល់ពាណិជ្ជកម្មបីគ្រឿងនៅសមុទ្រក្រហម ខណៈអ៊ីស្រាអែលបើកប្រតិបត្តិសឹកឡើងវិញ

ព័ត៌មាន
យោងតាមយោធាអាម៉េរិក បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាពាណិជ្ជកម្មចំនួនបីគ្រឿងបានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិ ក្នុងសមុទ្រក្រហមភាគខាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ