ហិរញ្ញវត្ថុរុស្ស៊ី

សហភាពអឺរ៉ុបចាប់ផ្តើមចាត់វិធានការលើទ្រព្យបង្កករបស់រុស្ស៊ី ដើម្បីយកទៅជួយអ៊ុយក្រែន


សហភាពអឺរ៉ុបបានអនុម័តច្បាប់មួយ ដើម្បីបើកផ្លូវឲ្យសមាជិករបស់ខ្លួនអាចប្រើប្រាស់ប្រាក់ចំណេញដែលទទួលបានពីប្រាក់បង្កករបស់រុស្ស៊ី ដើម្បីយកទៅជួយទ្រទ្រង់ដល់អ៊ុយក្រែន ដែលកំពុងតែរង់ចាំកញ្ចប់មូលនិធិយ៉ាងអន្ទះសារ ខណៈរុស្ស៊ីនៅតែបន្តវាយលុកលើប្រទេសនេះ។ ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវសហភាពអឺរ៉ុបបង្កក គឺមានទំហំប្រមាណជា៣២៣ពាន់លានដុល្លារ ហើយទំហំប្រាក់ចំណេញពីប្រាក់បង្កកនេះអាចមានតម្លៃជាង១៦ពាន់លានដុល្លារនៅក្នុងរយៈពេល៤ឆ្នាំ។
ហិរញ្ញវត្ថុរុស្ស៊ី
ដោយ

សហភាពអឺរ៉ុប និងក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ដែលហៅកាត់ថា G7 បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីប្រមាណ៣២៣ពាន់លានដុល្លារ ក្រោយប្រទេសនេះបើកការលុកលើប្រទេសអ៊ុយក្រែន។ សហភាពអឺរ៉ុប និង G7 បានរៀបចំកិច្ចពិភាក្សាគ្នាជាច្រើនរួចមកហើយ ដើម្បីស្វះស្វែងរកការសម្រេចចិត្តមួយលើការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីយកទៅជួយអ៊ុយក្រែន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឡើងវិញ។

ពាក់ព័ន្ធនឹងចំណាត់ការនេះ សហរដ្ឋអាម៉េរិកបានជំរុញ និងផ្តួចផ្តើមឲ្យរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទាំងស្រុង ប៉ុន្តែមន្ត្រីសហភាពអឺរ៉ុបចាត់ទុកគំនិតផ្តួចផ្តើមនេះថាជាការប្រថុយប្រថានខ្ពស់មួយជាមួយនឹងផ្លូវច្បាប់នៅសហភាពអឺរ៉ុប។ រហូតមកដល់ពេលនេះទំហំទឹកប្រាក់បង្កករបស់រុស្ស៊ីពីរភាគបី ស្ថិតនៅក្នុងសហភាពអឺរ៉ុប ដែលភាគច្រើននៃមូលនិធិ ដែលបង្កកទាំងនោះកាន់កាប់ដោយការិយាល័យជំនាញមួយរបស់ប៊ែលហ្សិក។

អ្នកជំនាញបានលើកឡើងថា ច្បាប់ដែលបានអនុម័តដោយសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ នឹងបើកផ្លូវឲ្យសហភាពអឺរ៉ុប អាចនឹងប្រើប្រាស់នូវសាច់ប្រាក់ចំណេញពីគម្រោង៣២៣ពាន់លានដុល្លារ សម្រាប់ការចំណាយជួយដល់អ៊ុយក្រែន។

ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះក្រុមប្រឹក្សាសហភាពអឺរ៉ុបបាននិយាយថា ការសម្រេចចិត្តនេះស្របតាមជំហររបស់ G7 ហើយក៏អាចជាការបញ្ជាក់នូវស្ថានភាពផ្លូវច្បាប់ នៃប្រាក់ចំណូលដែលបង្កើតពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានគេបង្កក។ តាមការរំពឹងទុករបស់សហភាពអឺរ៉ុប ប្រាក់ចំណេញពីគម្រោង ដែលគេបង្កកទាំងនេះ អាចនឹងមានតម្លៃសរុបជាង១៦ពាន់លានដុល្លារ ហើយគេអាចនឹងប្រើប្រាស់កញ្ចប់ប្រាក់ចំណេញនេះជួយដល់អ៊ុយក្រែនបាននៅក្នុងរយៈពេលប្រមាណជា៤ឆ្នាំខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិវានៃក្តីស្រឡាញ់ ក្រសួងកសិកម្មរៀបចំដាក់តាំងលក់បន្លែ និងអាហារសុវត្ថិភាព ដើម្បីផ្តល់ក្តីស្រឡាញ់ផ្នែកសុខភាព និងលើកកម្ពស់ផលិតផលខ្មែរ

ព័ត៌មាន
ដើម្បីផ្តល់ក្ដីស្រឡាញ់ផ្នែកសុខភាពដល់ប្រជាពលរដ្ឋខ្មែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យទិវានៃក្តីស្…

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅវៀតណាម កំពុងពឹងផ្អែកលើកម្ចីពីធនាគារខ្លាំងជ្រុល

ព័ត៌មាន
អ្នកជំនាញកត់សម្គាល់ឃើញថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅវៀតណាម កំពុងអនុវត្ត និងប្រើប្រាស់កញ្ចប់មូលនិធិគាំទ្រដល់គម្រោងរបស់ខ្លួនដោយមិនមាននិរន្តរភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ