ទេសចរណ៍នៅអ៊ឺរ៉ុប

អឺរ៉ុបនឹងបើកឲ្យពលរដ្ឋធ្វើដំណើរកម្សាន្ដក្នុងតំបន់ឡើងវិញហើយនៅរដូវក្ដៅនេះ


អឺរ៉ុបមានជំនឿចិត្តខ្ពស់ ក្នុងការបើកឲ្យមានការធ្វើដំណើរកម្សាន្ដក្នុងតំបន់អឺរ៉ុបនៅរដូវក្ដៅនេះ។ គណៈកម្មការអឺរ៉ុប រំពឹងថា នឹងបញ្ចប់ការងារដែលនៅសេសសល់ ទាក់ទងនឹងការផ្ដល់លិខិតបញ្ជាក់កូវីដ-១៩ ក្នុងពេលឆាប់ៗនេះ ដើម្បីអាចអនុញ្ញាតឲ្យពលរដ្ឋក្នុងតំបន់អឺរ៉ុបធ្វើដំណើរកាន់តែងាយស្រួលក្នុងឱកាសឈប់សម្រាកនៅរដូវក្ដៅនេះ ពោលគឺអាចធ្វើដំណើរឆ្លងកាត់ប្រទេសទាំង២៧ ដែលជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អឺរ៉ុប ដែលត្រូវបានផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters។
ទេសចរមកលេងនៅប៉មតួអេសហ្វែល ប្រទេសក្នុងបារាំង នារដូវក្តៅ
ដោយ

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ លិខិតបញ្ជាក់​កូ​វី​ដ​-១៩ នឹង​ត្រូវ​អឺរ៉ុប​អនុម័ត​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ដើម្បី​បើក​ឲ្យ​មានការ​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ឡើង​វិញ​។ លិខិតបញ្ជាក់​កូ​វី​ដ​-១៩ សម្រាប់​ការ​ធ្វើ​ដំណើរ​នេះ គឺ​នឹង​អនុញ្ញាត​សម្រាប់ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​រួច​, អ្នកជា​សះស្បើយ​ពី​កូ​វី​ដ​-១៩ និង​អ្នក​ដែល​មាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​កូ​វី​ដ​-១៩ អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប ដែល​កន្លង​មក​ធ្លាប់តែ​មានការ​រឹតត្បិត​កា​ធ្វើ​ដំណើរ​តឹង​រឹង និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​តំបន់​នេះ​យ៉ាង​គំហុក​នៅ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ​។

អនុប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​និយាយ​ថា ការ​បើក​ឲ្យ​មានការ​ធ្វើ​ដំណើរ​ឡើង​វិញ​នេះ គឺជា​កិច្ចការ​អាទិភាព ដែល​អឺរ៉ុប​ត្រូវធ្វើ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន ហើយ​កិច្ចការ​ទាក់ទង​នឹង​ការ​ធ្វើ​លិខិតបញ្ជាក់​កូ​វី​ដ​-១៩ សម្រាប់​ការ​ធ្វើ​ដំណើរ​នេះ នឹង​បញ្ចប់​នៅ​មុន​ថ្ងៃ​ឈប់​សម្រាក​នា​រដូវក្ដៅ​នេះ​។ អឺរ៉ុប​ក៏​សង្ឃឹមថា ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ក្នុង​តំបន់​របស់​ខ្លួន​នឹង​សម្រេច​បាន​ពេញលេញ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ​។

ថ្មី​ៗ​នេះ អឺរ៉ុប​ក៏​បាន​ដាក់​ចេញ​នូវ​គម្រោង​សាកល្បង​នៅ​តាម​ប្រទេស​មួយ​ចំនួន សម្រាប់​រយៈពេល​២​ស​ប្ដា​ហ៍ ដើម្បី​តេស្ដ​មើល​ពី​ដំណើរការ​នៃ​បច្ចេកវិទ្យា សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​នៅ​ពេល​ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ សហភាព​អឺរ៉ុប​ក៏​កំពុងធ្វើការ​ងារ​យ៉ាង​ជិត​ស្និទ្ធ ជាមួយនឹង​អា​មេ​រិ​ក អង្គការ​សុខភាព​ពិភពលោក និង អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មានការ​អនុញ្ញាត​ប្រើប្រាស់​លិខិតបញ្ជាក់​កូ​វី​ដ​-១៩ របស់​អ្នកដំណើរ អាច​ប្រើប្រាស់​បាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ពោល​គឺ​អាច​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ចូល​មក​ក្នុង​ទឹកដី​សហភាព​អឺរ៉ុប​បាន​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​សហភាព​អឺរ៉ុប​កំពុង​ព​ន្លឿ​ន​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ខ្លាំង​ណាស់​ដែរ ដោយ​បច្ចុប្បន្ន​អឺរ៉ុប​មានការ​ចាក់​វ៉ាក់សាំង​បាន ២០០​លាន​ដូ​ស​ហើយ ខណៈ​ដែល​អត្រា​ឆ្លង​ក៏​កំពុង​មានការ​ធ្លាក់​ចុះ​ដែរ​។ ទន្ទឹម​គ្នា​នេះ តំបន់​អឺរ៉ុប ក៏​កំពុង​បើក​ដំណើរការ​ឡើង​វិញ​នូវ​ទីក្រុង និង ឆ្នេរសមុទ្រ​មួយ​ចំនួន​ដែល​កំពុង​បង្កើន​នូវ​ក្ដី​សង្ឃឹម​កាន់តែ​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៅ​រដូវក្ដៅ​នេះ​។

មន្ត្រីជាន់ខ្ពស់​គណៈកម្មការ​អឺរ៉ុប បាន​និយាយ​ថា ការ​បើក​ឲ្យ​មានការ​ធ្វើ​ដំណើរ​ឡើង​វិញ មិនមែន​សំខាន់​តែ​សម្រាប់​ប្រទេស ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្ដែ វា​គឺ​សំខាន់​សម្រាប់​តំបន់​អឺរ៉ុប​ទាំងមូល ហើយ​វា គឺជា​សញ្ញា​បង្ហាញ​ពី​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ការ​ចល័ត​បន្លាស់​ទី​នៅ​ក្នុង​សហភាព​អឺរ៉ុប​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO៖ កូវីដ-១៩បំប្លែងខ្លួននៅឥណ្ឌាឆ្លងរាលដាលដល់ ៤០ប្រទេសហើយ

ព័ត៌មាន
មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីនៅឥណ្ឌាបានរីករាលដាលឆ្លងដល់ជាង ៤០ប្រទេសក្នុងពិភពលោកហើយ។ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ប្រភេទវីរុសប…

ប្រតិបត្តិករទេសចរស្នើរដ្ឋាភិបាល ជួយសម្រួលនីតិវិធីក្នុងការទទួលភ្ញៀវទេសចរតាមកប៉ាល់

ព័ត៌មាន
ក្រុមប្រតិបត្តិករទេសចរកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួលនីតិវិធីក្នុងការទទួលភ្ញៀវទេសចរបរទេសតាមកប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ