សហភាពអឺរ៉ុប

រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី៖ ការបោះឆ្នោតនៅអឺរ៉ុបទំនងជាពន្យារពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសអូស្ត្រាលី


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដន ហ្វារែល (Don Farrell) បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងសហភាពអឺរ៉ុប មើលទៅទំនងជាមិនអាចសម្រេចបានទេនៅមុនរដូវកាលបោះឆ្នោតនៅតំបន់អឺរ៉ុប នៅឆមាសទីមួយឆ្នាំ២០២៤។ ដូច្នេះ វាអាចនឹងពន្យារពេលកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះរហូតមកដល់ឆមាសទី២ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សហភាពអឺរ៉ុប
ដោយ

ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោក ហ្វារែល បាននិយាយថា ប្រទេសអូស្ត្រាលី នៅតែសាទរក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ក៏ប៉ុន្តែគម្លាតរវាងភាគីទាំងពីរគឺនៅធំពេកក្នុងការសម្រេចបានកិច្ចព្រមព្រៀងណាមួយនៅក្នុងកិច្ចប្រជុំនៅទីក្រុងអូសាកាប្រទេសជប៉ុន កាលពីខែតុលា។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា ភាគីទាំងពីរបានយល់ព្រមបន្តការចរចាគ្នាជាបន្តទៀត ហើយលោក ហ្វារែល បាននិយាយក្នុងបទសម្ភាសមួយថា វាកាន់តែពិបាកព្រោះអឺរ៉ុបឥឡូវនេះបានចូលដល់រដូវកាលនៃការបោះឆ្នោតរបស់ពួកគេ ហើយបើនិយាយឱ្យស្មោះត្រង់គឺថា លោកមិនហ៊ានធានាទេថា ពួកគេនឹងអាចធ្វើរួចរាល់នៅចន្លោះពេលនេះ និងពេលបោះឆ្នោតកើតឡើងនោះឡើយ។

ប្រទេសអូស្ត្រាលី និងសហភាពអឺរ៉ុប បានចរចាគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអស់រយៈពេលជាង៥ឆ្នាំមកហើយ ហើយទោះជាកិច្ចព្រមព្រៀងភាគច្រើនត្រូវបានច្រានចោលក៏ដោយក៏នៅតែមានការខ្វែងគំនិតគ្នានៅក្នុងវិស័យសំខាន់ៗមួយចំនួនដដែល។ រដ្ឋាភិបាលក្រុងកង់បេរ៉ា ចង់បានកូតានាំចេញកាន់តែច្រើនសម្រាប់កសិផលរបស់ខ្លួនរួមទាំងសាច់គោ និងសាច់ចៀមផង ចំណែកសហភាពអឺរ៉ុបទាមទារឱ្យអូស្ត្រាលីដកផលិតផលកំណត់ភូមិសាស្ត្រដូចជាស្រាស និងតៅហ៊ូ (feta) ជាដើម។

ក្រុមអ្នកចរចាអឺរ៉ុប បាននិយាយថា ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលភាគីអូស្ត្រាលី ដើរចេញពីកិច្ចពិភាក្សានៅទីក្រុងអូសាកា ដែលជាការបង្ហាញពីការខ្វែងគំនិតគ្នាជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែមកនេះដោយពួកគេបានអះអាងថា ការទាមទាររបស់លោក ហ្វារែល គឺលើសពីអ្វីដែលបានពិភាក្សាគ្នាកាលពីលើកមុន។

ទោះជាយ៉ាងណាក៏ដោយ ភាគីអូស្ត្រាលី បាននិយាយថា វាច្បាស់ណាស់ថា វានឹងគ្រាន់តែជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ដល់«ទាំងប្រទេសអូស្ត្រាលី និងមិត្តអឺរ៉ុបរបស់អូស្ត្រាលីតែប៉ុណ្ណោះ។

លោក ហ្វារែល បាននិយាយថា សហភាពអឺរ៉ុប គឺសំខាន់ខ្លាំងណាស់ចំពោះយុទ្ធសាស្ត្រធ្វើពិពិធកម្មពាណិជ្ជកម្មរបស់អូស្ត្រាលី ដោយលោកបានបន្ថែមថាប្លុកនេះ គឺជាតំបន់សេដ្ឋកិច្ចដែលមានទំហំទឹកប្រាក់មួយទ្រីលានដុល្លារជាមួយនឹងចំនួនប្រជាជនសរុបជាង៤៥០លាននាក់។

លោក ហ្វារែល បានបន្ថែមថា អូស្រ្តាលីបាននិយាយរួចមកហើយថា វាត្រូវតែជាកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់អូស្ត្រាលី ហើយមកដល់ពេលនេះអូស្ត្រាលីមិនទាន់ឈានដល់ចំណុចនោះនៅឡើយទេក៏ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា វានឹងអាចឈានដល់កម្រិតនោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ថា ប៉ាគីស្ថាននឹងទទួលបានថវិកាសង្គ្រោះ៧០០លានដុល្លារ បន្ទាប់ពីពិនិត្យឡើងវិញដោយជោគជ័យ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកាថា មូលនិធិនេះបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកមួយជាមួយនឹងប្រទ…

តើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់រុស្ស៊ី បានងើបចេញពីទណ្ឌកម្មយ៉ាងណាខ្លះ?

ព័ត៌មាន
តើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់រុស្ស៊ី បានងើបចេញពីទណ្ឌកម្មយ៉ាងណាខ្លះ? វិស័យសំខាន់ៗ ដែលជាចរន្តសេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងតែសម្របខ្លួនទៅតាមស្ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ