សមាគមសហព័ន្ឋអ្នកវិនិយោគកម្ពុជា

សមាគមធំៗចំនួន៦រួមបញ្ចូលគ្នាបង្កើតសមាគមតែមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ


សមាគមធំៗចំនួន៦នៅកម្ពុជា បានសហការរួមបញ្ចូលគ្នាបង្កើតជាសមាគមសហព័ន្ឋអ្នកវិនិយោគកម្ពុជា (CCIA) ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាតំណាង CCIA អះអាងថា ការបង្កើតសមាគមសហព័ន្ឋអ្នកវិនិយោគកម្ពុជានេះឡើង គឺដើម្បីរួមគ្នាជំរុញកំណើនអាជីវកម្ម និងបង្កើនឱកាសវិនិយោគក្នុងប្រទេសកម្ពុជាឱ្យកាន់តែរើកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈវត្តមានរបស់សមាគមថ្មីនេះ វានឹងរួមចំណែកជួយជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជា ពិសេសវិស័យកា
តើសមាគមសហព័ន្ឋអ្នកវិនិយោគកម្ពុជា ជួយជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគកម្ពុជាយ៉ាងណា?

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានគូសបញ្ជាក់ឱ្យដឹងថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាត្រូវបានបង្កើតឡើងក្រោមការច្របាច់បញ្ចូលគ្នារវាងសមាគមធំៗចំនួន៦ សំដៅរួមចំណែកជួយលើកកម្ពស់ការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ បើតាមការគូសបញ្ជាក់របស់អ្នកជំនួញរូបនេះគោលបំណងនៃការច្របាច់បញ្ជូលគ្នា គឺដើម្បីជំរុញកំណើនអាជីវកម្ម ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ព្រោះថាសមាគមមួយចំនួននៅក្នុងសមាគមសហព័ន្ឋអ្នកវិនិយោគកម្ពុជា ដូចជាសមាគមពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា សមាគមធុរកិច្ចចិនស៊ីឈ័នឆុងឈីងនៅកម្ពុជា និងក្លឹបសឹង្ហបុរីនៅកម្ពុជាជាដើមសុទ្ធសឹងតែមានបណ្តាញទំនាក់ទំនងជាមួយវិនិយោគិនពីបណ្តាប្រទេសផ្សេងៗជាច្រើន ដែលអាចធ្វើឲ្យកម្ពុជាមានកម្លាំង និងសក្កានុពលកាន់តែធំក្នុងការទាក់ទាញ និងទទួលអ្នកវិនិយោគទាំងនោះមកកម្ពុជា។

សមាគមទាំង៦ដែលបានរួមបញ្ចូលគ្នាខាងលើរួមមាន សមាគមស្បែកជើងកម្ពុជា (CFA) សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) សមាគមធុរកិច្ចចិនស៊ីឈ័នឆុងឈីងនៅកម្ពុជា (CYZSH) សមាគមពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងក្លឹបសឹង្ហបុរីនៅកម្ពុជា (SCC)។

បើតាមការអះអាងរបស់អ្នកឧកញ៉ា លី ឃុនថៃ សមាគមនេះអាចទាក់ទាញវិនិយោគិនបានគ្រប់វិស័យ ពោលគឺទាំងវិស័យអចលនទ្រព្យ និងសំណង់ វិស័យធនាគារ និងហិរញ្ញវត្ថុ វិស័យរោងចក្រផលិតកម្ម វិស័យ SME និងវិស័យផ្សេងៗទៀតជាច្រើន។ កត្តានេះបានធ្វើឲ្យអ្នកឧកញ៉ា លី ឃុនថៃ រំពឹងថា តាមរយៈសមាគមនេះវានឹងជួយជំរុញការនាំចេញទំនិញរបស់កម្ពុជាទៅកាន់អន្តរជាតិ ពិសេសលើវិស័យកាត់ដេរ និងវាយនភណ្ឌឲ្យមានការកើនឡើងបន្ថែមទៀត ដ្បិតថាសមាជិកទាំងអស់របស់សមាគមសហព័ន្ឋអ្នកវិនិយោគកម្ពុជា កំពុងតែខិតខំប្រឹងប្រែងក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនផងដែរ។

យ៉ាងណាមិញ អ្នកឧកញ៉ា លី ឃុនថៃ អះអាងថា ការរួមបញ្ចូលគ្នារវាងសមាគមទាំង៦នេះ វានឹងធ្វើឱ្យសមាជិកនៃសមាគមនីមួយៗ កាន់តែមានទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និត ជួយចែករំលែកបទពិសោធន៍ និងព័ត៌មានឱ្យគ្នាទៅវិញទៅមកកាន់តែទូលំទូលាយ មានភាពងាយស្រួល និងឆាប់រហ័សផងដែរ។ លើសពីនេះការចំណាយផ្សេងៗមួយចំនួន ក៏ត្រូវបានកាត់បន្ថយផងដែរ ពោលគឺប្រសិនជាសមាគមណាមួយត្រូវធ្វើសិក្ខាសាលាអ្វីមួយនោះ ការចំណាយតែឯកឯង គឺត្រូវចំណាយច្រើន ក៏ប៉ុន្តែក្រោយការរួមបញ្ជូលគ្នានេះ ការចំណយក៏ត្រូវបានបែងចែកជា៦ចំណែក ដែលបានជួយសម្រួលដល់ការចំណាយរបស់សមាគមនីមួយៗផងដែរ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យទេសចរណ៍នៅតែជួបបញ្ហាប្រឈមមួយចំនួន ទោះភ្ញៀវទេសចរមានកំណើនខ្លាំងក៏ដោយ

ព័ត៌មាន
ទោះបីសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពច្បាស់លាស់ និងបានជះឥទ្ធិពលមួយចំនួនដល់វិស័យទេសចរណ៍ពិភពលោករួមទាំងកម្ពុជាក្តី ក៏ប៉ុន្តែបើយោងតាមរបាយកា…

ក្រុម ហ៊ុនបច្ចេកវិទ្យា អាមេរិក មីក្រុង ដែលចិនហាមឃាត់ នឹងវិនិយោគ ៨២៥ លាន ដុល្លារ ផលិត បន្ទះ ឈីប នៅ ឥណ្ឌា

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក មីក្រុង (Micron) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួននឹងវិនិយោគទុន ចំនួន ៨២៥ លានដុល្លារ នៅក្នុងប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ