វិស័យពាណិជ្ជកម្ម

ជម្លោះពាណិជ្ជកម្មសកលកាន់តែរីកធំឡើង ខណៈសង្គ្រាមនៅអ៊ុយក្រែនបានឆ្លងផុត២ឆ្នាំ


ក្រោយពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេល២ឆ្នាំរួចមក វាមានសញ្ញាបង្ហាញកាន់តែច្បាស់ឡើងថា សេដ្ឋកិច្ចពិភពលោកកំពុងតែបែកខ្ញែកគ្នាចេញទៅជាប្លុកពីរដាច់ដោយឡែកពីគ្នា និងបានបង្ហាញថា ច្បាប់ពាណិជ្ជកម្មពហុភាគីដែលបានគាំទ្រពាណិជ្ជកម្មអស់រយៈពេលជិត៣០ឆ្នាំមកហើយនោះ ក៏កំពុងតែរងការគំរាមកំហែងផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរួមទាំងនៅមជ្ឈិមបូព៌ា និងការព្រួយបារម្ភពីសន្តិសុខសេដ្ឋកិច្ច កំពុងនាំឱ្យមានទណ្ឌកម្ម ការទប់ស្កាត់ពាណិជ្ជកម្ម និងសញ្ញានៃការបែកបាក់គ្នាកាន់តែខ្លាំងរវាងប្រទេសដែលគាំទ្ររុស្ស៊ី និងប្រទេសដែលគាំទ្រអ៊ុយក្រែន។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីរៀងរាល់ពីរឆ្នាំម្ដងដើម្បីពិភាក្សាពីច្បាប់ពាណិជ្ជកម្មសកលនៅសប្តាហ៍ក្រោយនោះ បានព្រមានជាមុនថា ការបែកបាក់ជាប្លុកប្រជែងគ្នាចំនួន២ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៥% ដោយបានធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍រងការឈឺចាប់ជាងគេបំផុត។

នៅក្នុងសេណារីយ៉ូដ៏ធ្ងន់ធ្ងរនេះ សហរដ្ឋអាមេរិក និងប្រទេសចិនព្រមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួននឹងត្រូវចូលរួមក្នុងសង្រ្គាមពាណិជ្ជកម្មទ្វេភាគី ហើយប្លុកនីមួយៗនឹងកំណត់ច្បាប់ទម្លាប់របស់ពួកគេដោយមិនយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងពហុភាគីអ្វីទៀតឡើយ។

បច្ចុប្បន្នពួកគេនៅមិនទាន់ឈានដល់ចំណុចនោះនៅឡើយទេ ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចរបស់អង្គការ WTO បានបង្ហាញថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក ប្លុកទាំងពីរនេះកំពុងតែឃ្លាតដាច់ចេញពីគ្នាកាន់តែខ្លាំងឡើងៗ។

ក្រុមសេដ្ឋវិទូបាននិយាយក្នុងរបាយការណ៍ថា ពួកគេបានរកឃើញភស្តុតាងដំបូងនៃនិន្នាការឆ្ពោះទៅរកការចងសម្ព័ន្ធកាន់តែខ្លាំងឡើងរវាងរំហូរពាណិជ្ជកម្ម និងទំនាក់ទំនងភូមិសាស្ត្រនយោបាយចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន ដែលជាការបង្ហាញពីសញ្ញាដំបូងនៃការបែកបាក់គ្នានៅក្នុងពាណិជ្ជកម្មពិភពលោក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដូចបច្ចុប្បន្ន កម្ពុជាគួរបង្កើនការទម្លាក់ឥណទាន ឬកាត់បន្ថយ?

ព័ត៌មាន
វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងអំឡុងពេលសេដ្ឋកិច្ចជួបបញ្ហាប្រឈម…

អាម៉េរិកបង្កើនការត្រួតពិនិត្យលើក្រុមហ៊ុនដែកជប៉ុន ក្រោយបារម្ភមានទំនាក់ទំនងជាមួយចិន

ព័ត៌មាន
រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន កំពុងឃ្លាំ និងត្រួតពិនិត្យមើលទំនាក់ទំនងរបស់ក្រុមហ៊ុន Nippon Steel របស់ជប៉ុនទៅនឹងប្រទេសចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ