វិស័យពាណិជ្ជកម្ម

អ្នកជំនាញរំពឹងវត្តមានរបស់លោក វ៉ាង យី ជួយទាក់ទាញអ្នកវិនិយោគ និងទេសចរចិនមកកាន់កម្ពុជាបន្ថែមទៀត


ប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧។ តាមរយៈវត្តមានរបស់ប្រមុខការទូតចិនមកកម្ពុជានេះ អ្នកជំនាញសេដ្ឋកិច្ចរំពឹងថានឹងអាចផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ពិសេសជួយទាក់ទាញអ្នកវិនិយោគ និងទេសចរចិនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះវត្តមានរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការជួយជំរុញការអភិវឌ្ឍ​ សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈវត្តមានរបស់ប្រមុខការទូតជាន់ខ្ពស់របស់ចិនរូបនេះ វានឹងបង្កើនទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគ និងទេសចរចិនឱ្យមកសម្លឹងឱកាសវិនិយោគ និងកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ លើសពីនេះ វានឹងជួយជំរុញការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលផ្តួចផ្តើមដោយលោកប្រធានាធិបតី ស៊ី ជិតពីង នៅកម្ពុជាបន្ថែមទៀត។

​បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជាលោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជានៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ លោក វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្តី្រ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧ផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជានេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន និងជាផ្នែកមួយជួយពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាបើកការបោះឆ្នោតសកលដ៏ធំបំផុតក្នុងពិភពលោក ដើម្បីជ្រើសរើសសមាជិកសភា

ព័ត៌មាន
ប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ បានចាប់ផ្តើមបើកយុទ្ធនាការបោះឆ្នោតសកលរបស់ខ្លួន ដើម្បីជ្រើសរើសសមាជិកសភា។ នេះគឺជាការបោះឆ្នោតដ៏ធំបំផុតនៅក្នុងពិភពល…

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing គ្រោងនាំឡានហោះមកកាន់តំបន់អាស៊ី នៅឆ្នាំ២០៣០

ព័ត៌មាន
លោក ថូត ស៊ីត្រុន (Todd Citron) ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Boeing បានទម្លាយប្រាប់សារព័ត៌មាន Nikkei Asia នៅថ្ងៃសុក្រ ទី១៩ ខែមេសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ