កម្មករធ្វើកូដកម្ម

ក្រុមហ៊ុន ហ្វត ស្នើឱ្យកម្មកររថយន្តបញ្ចប់ការធ្វើកូដកម្ម ដ្បិតបារម្ភការវិនិយោគ


នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor លោក ប៊ីល ហ្វត បានអំពាវនាវឱ្យកម្មកររថយន្តធ្វើការរួមគ្នា ដើម្បីបញ្ចប់កូដកម្មដែលបានអូសបន្លាយរយៈពេលមួយខែមកនេះ ដ្បិតវាអាចធ្វើឱ្យក្រុមហ៊ុននេះ គ្មានលទ្ធភាពក្នុងការវិនិយោគនាពេលអនាគត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
កម្មករធ្វើកូដកម្ម
ដោយ

នៅក្នុងសុន្ទរកថាដ៏កម្រមួយនៅក្នុងកិច្ចពិភាក្សាស្ដីពីកិច្ចសន្យាមួយនៅទីក្រុង Dearborn រដ្ឋ Michigan ក្រុមហ៊ុន Ford បាននិយាយថា ថ្លៃពលកម្មខ្ពស់អាចដាក់កម្រិតលើការចំណាយរបស់ក្រុមហ៊ុននេះ ទៅលើការអភិវឌ្ឍយានយន្តថ្មី និងការវិនិយោគនៅក្នុងរោងចក្រផលិតកម្ម។

លោក ហិនរី ហ្វត ជាស្ថាបនិកក្រុមហ៊ុន ហ្វត បាននិយាយថា វាគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ ហើយបើសិនពួកគេចាញ់ គឺពួកគេនឹងចាញ់ការប្រកួតនេះ ហើយអាម៉េរិក ក៏ចាញ់ហើយមិនតែប៉ុណ្ណោះការងារជាច្រើនក៏នឹងត្រូវបាត់បង់ដែរ។

លោក ហិនរី ហ្វត បាននិយាយថា ក្រុមហ៊ុននេះបង្កើតរថយន្តកាន់តែច្រើននៅអាម៉េរិក និងមានបុគ្គលិករបស់សហជីពកម្មកររថយន្ត (UAW) ច្រើនជាងក្រុមហ៊ុនណាៗទាំងអស់ ដែលបានបង្កើនការចំណាយរបស់ខ្លួននៅក្នុងឧស្សាហកម្មដ៏មានការប្រកួតប្រជែងខ្លាំងបំផុងមួយនេះ។

ក្រុមហ៊ុន ហ្វត មានកម្មកររបស់សហជីពកម្មកររថយន្តចំនួនជិត៦ម៉ឺននាក់ ហើយក្រុមហ៊ុន ជីអឹម មានកម្មករដូចគ្នានេះចំនួនជិត៥ម៉ឺននាក់ ខណៈដែលក្រុមហ៊ុន ស្តេឡេនទីស មានកម្មករជាង៤ម៉ឺននាក់។ ក្រុមហ៊ុន ហ្វត បាននិយាយថា ដៃគូប្រកួតប្រជែងរបស់ក្រុមហ៊ុននេះជាច្រើនបានផ្លាស់ប្តូរការងារទៅប្រទេសម៉ិកស៊ិក ចំណែកក្រុមហ៊ុន ហ្វត វិញបានបន្ថែមការងារនៅសហរដ្ឋអាម៉េ​រិក។

ក្រុមហ៊ុន ហ្វត គឺស្ទើរតែជាប់គាំងផលិតកម្មទៅហើយដោយសារតែសហជីពកម្មកររថយន្តបានធ្វើកូដកម្មទាមទារការដំឡើងប្រាក់ឈ្នួល និងកាត់បន្ថយម៉ោងការងារកាលពីថ្ងៃទី១៥ ខែកញ្ញា។

កាលពីសប្តាហ៍មុនសមាជិកសហជីពចំនួនជិត៩ពាន់នាក់ បានធ្វើកូដកម្មនៅរោងចក្រដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Ford ដែលផ្ដល់ផលចំណេញច្រើនបំផុតនៅលើពិភពលោក គឺរោងចក្រ Kentucky Truck Plant នៅទីក្រុងល្វីសវីល (Louisville)។ លោក ហ្វត បាននិយាយថា ប្រសិនបើវានៅតែបន្តបែបនេះទៀត វានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាម៉េ​រិក និងបំផ្លាញសហគមន៍មូលដ្ឋាន។

លោក ប៊ីល ហ្វត ជាសមាជិកគ្រួសារទី៤ ដែលដឹកនាំក្រុមហ៊ុនមានអាយុ១២០ឆ្នាំនេះ បាននិយាយថា លោកបានឃើញប្រទេសដទៃទៀតបាត់បង់ឧស្សាហកម្មរថយន្តរបស់ពួកគេ និងបាត់បង់មូលដ្ឋានផលិតកម្មរបស់ពួកគេទាំងអស់ ហើយថាការផលិតរបស់អាម៉េ​រិកខ្លាំង គឺសំខាន់សម្រាប់សន្តិសុខជាតិ។

ដូច្នេះហើយលោក ប៊ីល ហ្វត បាននិយាយថា ពួកគេត្រូវរួមគ្នា ដើម្បីបញ្ចប់ការចរចារដ៏តឹងតែងមួយនេះ ក៏ដូចជាបញ្ចប់កូដកម្មផងដែរដើម្បីឱ្យពួកគេអាចកសាងរួមគ្នានូវអនាគតដ៏ភ្លឺស្វាង ហើយលោក ប៊ីល ហ្វត នៅតែជឿថា ឧស្សាហកម្មរថយន្តគឺជាកម្លាំងដ៏សំខាន់ជារៀងរហូតនៅសហរដ្ឋអាម៉េ​រិក ហើយពួកគេនឹងបន្តនៅទីនោះនៅពេលអាម៉េរិកត្រូវការពួកគេខ្លាំងបំផុត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់៖ មិនមានហាមឃាត់អ្នករត់តាក់ស៊ី និងកង់បី នៅព្រលានយន្តហោះសៀមរាបថ្មីទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញមកពន្យល់អំពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្…

ភ្ញៀវទេសចរចិន បាត់បង់ទំនុកចិត្តលើប្រទេសថៃ ក្រោយមានការបាញ់ប្រហារ

ព័ត៌មាន
ម្ចាស់សណ្ឋាគារ និងសហគ្រិនទេសចរណ៍ នៅទីក្រុងឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រងកាំភ្លើង ដើម្បីធានាសុវត្ថិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ