ហ្វតតេ ឡាយហ្វ៍

ហ្វតតេ ឡាយហ្វ៍ ប្រគល់ពានរង្វាន់ដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ២០២១


ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ កាលពីពេលថ្មីៗបានរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រគល់ពានរង្វាន់ដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ២០២១ និងសន្និបាតប្រចាំឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងទីប្រឹក្សាអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ គ្រប់ជាន់ថ្នាក់សរុបជាង២០០នាក់។
ហ្វតតេ ឡាយហ្វ៍ ប្រគល់ពានរង្វាន់ដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ២០២១

ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំមួយនៅកម្ពុជា មានបេសកកម្មក្នុងការផ្តល់ជូនការប្រឹក្សាហិរញ្ញវត្ថុ និងការសន្សំតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះដល់អតិថិជន។

លោក Alex Lee ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ កត់សម្គាល់ឃើញថាថា ប្រជាជនកម្ពុជាភាគច្រើនមិនសូវបានយល់ដឹងលម្អិតពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិតនោះទេ ហើយបានចាត់ទុកសេវានេះមានភាពស្មុគស្មាញនិងពិបាកយល់។ លោកបានបន្ថែមថា ជាទស្សនៈរបស់ ហ្វតតេ ឡាយហ្វ៍ ធ្វើយ៉ាងណាផ្តល់សេវាកម្មធានារ៉ាប់រងជាមួយភាពសាមញ្ញ ងាយយ​ល់ និងបត់បែនទៅតាមតម្រូវការរបស់អតិជន។ 

ហ្វតតេ ឡាយហ្វ៍ ប្រគល់ពានរង្វាន់ដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ២០២១

«ដោយសារតែផលិតផលរបស់យើងមានភាពសាមញ្ញ ងាយយល់ និងបត់បែននេះហើយធ្វើឱ្យ ហ្វតតេ ឡាយហ្វ៍ ទទួលបានលទ្ធផលគួរជាទីមោទនៈសម្រាប់ឆ្នាំ២០២១។ ជាក់ស្តែង ហ្វតតេ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រារព្ធខួប៣ឆ្នាំនៃការចាប់បដិសន្ធិនិងសន្និបាត ដើម្បីអបអរសាទរសមិទ្ធផលរបស់ខ្លួនក្នុងឆ្នាំ២០២១ ជាពិសេសអបអរសាទរដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមប្រចាំឆ្នាំ២០២១»។ នេះជាការបញ្ជាក់របស់លោក Alex Lee។

ជាមួយគ្នានេះ លោក ជៀប សុភ័ក្រ នាយកប្រតិបត្តិចែកបានគូសបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងអាយុជីវិតមានការគាំទ្រ និងកើនឡើងគួរឱ្យកត់សំគាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងនៅឆ្នាំ២០១៨ បុព្វលាភក្នុងវិស័យនេះមានទំហំប្រមាណ១០០លានដុល្លារតែប៉ុណ្ណោះ បន្ទាប់មកបានកើនដល់ប្រមាណ១៤២លានដុល្លារនៅឆ្នាំ២០១៩។ នៅឆ្នាំ២០២០ បុព្វលាភបានកើនឡើងដល់ប្រមាណ១៥២ លានដុល្លារ មុនកើនឡើងដល់ប្រមាណ១៧០លានដុល្លារនៅឆ្នាំ២០២១។ បើតាមលោក សុភ័ក្រ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានចូលរួមចំណែកចន្លោះពី ១០% ទៅ ២០% នៃកំណើនប្រចាំខែ ក្នុងវិស័យធានារ៉ាប់អាយុជីវិតនៅកម្ពុជា។ 

ហ្វតតេ ឡាយហ្វ៍ ប្រគល់ពានរង្វាន់ដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ២០២១

ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិក ក៏ដូចជាជួយជំរុញប្រតិបត្តិការរបស់ ហ្វតតេ ឡាយហ្វ៍ឲ្យ​កាន់តែមានភាពប្រកួតប្រជែង និងល្អប្រសើរបន្ថែមទៀត ថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងឈរលំដាប់លេខរៀងទី៥នៅកម្ពុជាមួយនេះបានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ២០២១ នៅផ្សារទំនើបអ៊ីអន២កាលពីពេលថ្មីៗ។ ក្នុងនោះប្រធានអាជីវកម្មឆ្នើមបានទៅលើលោក ឆយ គីម ស្រេន និងទីប្រឹក្សាឆ្នើមបានទៅលើលោកស្រី លុយ សារឿត។

សូមបញ្ជាក់ផងដែរថា ហ្វតតេឡាយហ៍្វ បានដំណើរការសហគ្រិនធានារ៉ាប់រងអាយុជីវិត ២ សំខាន់ៗ ដើម្បីជួយដោះស្រាយ ប្រឹក្សាផែនការហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ដែលកម្មវិធីទាំងពីរនោះគឺ កម្មវិធីសហគ្រិន ទីប្រឹក្សាពេញម៉ោង I-Max និងសហគ្រិន ថ្នាក់ដឹកនាំពេញម៉ោង Be A Leader ក្នុងទិសដៅដើម្បីអភិវឌ្ឍជំនាញ សមត្ថភាព ប្រាក់ចំណូល ព្រមទាំងលើកកម្ពស់វិជ្ជាជីវៈធានារ៉ាប់រងក្នុងប្រទេសកម្ពុជា។

ហ្វតតេ ឡាយហ្វ៍ ប្រគល់ពានរង្វាន់ដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ២០២១

សម្រាប់ឆ្នាំ២០២២ នេះ គោលដៅរបស់ ហ្វតតេ ឡាយហ្វ៍ នឹងជ្រើសរើសអ្នកដឹកនាំទីប្រឹក្សាពេញម៉ោងប្រមាណ២៥០នាក់ និងទីប្រឹក្សាអាយុជីវិតក្រៅម៉ោងជាច្រើនរយនាក់ទៀត។ ថ្នាក់ដឹកនាំឬទីប្រឹក្សាអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការបណ្តុះបណ្តាលជំនាញ ចំណេះដឹងហិរញ្ញវត្ថុ ការងារបច្ចេកទេសផ្សេងៗ ការលក់ជាមួយអតិថិជន រួមជាមួយផលប្រយោជន៍ហិរញ្ញវត្ថុដ៏ល្អប្រសើរ ពិសេសបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងគ្រួសាររបស់ប្រជាជនកម្ពុជាតាមរយៈការពន្យល់ណែនាំ និងរៀបចំផែនការសន្សំជូនពួកគេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានប្រកាសគម្រោង ដឹ អាណាចក្រ បើកលក់មុនសម្ពោធហើយ ! រើសទីតាំងល្អៗ ជាមួយការផ្តល់ជូនយ៉ាងពិសេសបំផុត!

ព័ត៌មាន
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានប្រកាសគម្រោង ដឹ អាណាចក្រ បើកលក់មុនសម្ពោធហើយ សម្រាប់ដំណាក់កាលទ…

ត្រូវការបញ្ចូលលុយទូរសព្ទមែនទេ? មានអេស៊ីលីដាម៉ូបាលនៅជាមួយ គឺអស់បញ្ហា!

ព័ត៌មាន
នៅពេលដែលោកអ្នកអស់លុយទូរស័ព្ទ ឬក៏ចង់បញ្ចូលលុយទូរស័ព្ទ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅទិញកាតទូរស័ព្ទ ឬក៏ទិញបានហើយត្រូវកោសកាតន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ