សាជីវកម្មពិភពលោក

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្មពិភពលោកធ្លាក់ចុះជាលើកដំបូងនៅត្រីមាសទី១ឆ្នាំនេះ?


តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្មពិភពលោកមានការធ្លាក់ចុះជាលើកដំបូងយ៉ាងដូច្នេះ? ប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្មជាច្រើននៅលើពិភពលោកបានធ្លាក់ចុះជាលើកដំបូងនៅត្រីមាសទី១ឆ្នាំនេះ ខណៈដែលព្យុះវិបត្តិសេដ្ឋកិច្ចនៅប្រទេសចិន កំពុងបោកបក់នៅពាសពេញឧស្សាហកម្មរបស់ខ្លួនរាប់ចាប់តាំងពីសារធាតុគីមីរហូតដល់ដែក និង គ្រឿងម៉ាស៊ីនផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
សាជីវកម្មពិភពលោក
ដោយ

បើផ្អែកលើលទ្ធផលប្រាក់ចំណូល និងការព្យាកររបស់ក្រុមហ៊ុនវិភាគ QUICK FactSet និងប្រភពផ្សេងទៀតបានបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន​ប្រហែលជាង២ម៉ឺន ដែលបានជួញដូរជាសាធារណៈ រួមទាំងនៅសហរដ្ឋអាម៉េរិក ជប៉ុន ចិន និងអឺរ៉ុប​​ផងដែរ បានធ្លាក់ចុះ៦% នៅត្រីមាសទី១ឆ្នាំនេះ ពោលគឺធ្លាក់ចុះមកនៅត្រឹមតែជាង ១ពាន់ពាន់លានដុល្លារ (១ទ្រីលានដុល្លារ) ប៉ុណ្ណោះ។

ក្នុងនោះដែរ ក្រុមហ៊ុនចិន​​ជាច្រើនបានធ្លាក់ចុះប្រាក់ចំណេញសុទ្ធប្រហែល១០% នៅត្រីមាសទី១ឆ្នាំនេះ។ វិស័យធនាគារដែលរកបានប្រាក់ចំណេញប្រហែល៤០% នៃប្រាក់ចំណេញសរុបក្នុងចំណោមអាជីវកម្មដែលបានចុះបញ្ជីនៅប្រទេសនេះ បានរងគ្រោះដោយសារការបញ្ចុះអត្រាការប្រាក់ ក្នុងបំណងជួយជំរុញវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិដោះស្រាយមិនចេញនៅឡើយ។

ការលក់ផ្ទះថ្មីនៅក្នុងប្រទេសចិន បានធ្លាក់ចុះប្រហែល៣០% នៅក្នុងត្រីមាសទី១ឆ្នាំនេះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន China Vanke បានធ្លាក់ចូលទៅក្នុងសញ្ញាក្រហម ដែលជាសញ្ញាជួបវិបត្តិគ្រោះថ្នាក់។ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះទីផ្សារអចលនទ្រព្យ ដែលអូសបន្លាយរយៈពេលយូរនេះ កាលពីសប្ដាហ៍មុន ចិនបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងតំបន់អាចទិញភាគហ៊ុនលំនៅឋាន ដែលនៅទំនេរ។

ធនាគារប្រជាជនចិន ក៏បានលុបចោលអត្រាការប្រាក់អប្បបរមាលើកម្ចីទិញផ្ទះផងដែរ ក៏ប៉ុន្តែការទម្លាក់អត្រាការប្រាក់ទាបនេះ អាចធ្វើឱ្យធនាគារចិនមួយចំនួនជួបនឹងផលលំបាកកាន់តែខ្លាំងឡើងថែមទៀត ខណៈដែលបញ្ហាសេដ្ឋកិច្ចនៅប្រទេសចិន កំពុងតែជះឥទ្ធិពលដល់បណ្ដាប្រទេស និងឧស្សាហកម្មផ្សេងៗទៀតក្នុងពិភពលោក៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ស្នើឱ្យជប៉ុនជួយពន្លឿនការលើកកម្ពស់សមត្ថភាពកំពង់ផែក្រុងព្រះសីហនុ ដើម្បីជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យភាគីជប៉ុន ជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់សមត្ថ…

តើមានកត្តាចម្បងអ្វីធ្វើឱ្យអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យកាន់តែជ្រៅ?

ព័ត៌មាន
តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យអាល្លឺម៉ង់ ដែលជាបងធំសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យកាន់តែជ្រៅ? យោងតាមការចុះផ្សាយរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ