វៀតណាមស្វែងរកការអនុម័តពីសភាកាត់បន្ថយពន្ធលើប្រេងសាំង

រដ្ឋាភិបាលវៀតណាមស្វែងរកការអនុម័តពីសភា ដើម្បីកាត់បន្ថយពន្ធលើប្រេងសាំងដែលកំពុងកើនខ្ពស់


ស្រប​ពេល​តម្លៃ​ប្រេងសាំង​កំពុង​ហក់​ឡើង​កាន់តែ​ខ្ពស់​ទៅ​ៗ រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បាន​ស្វែងរក​ការ​អនុម័ត​ពី​សភា ដើម្បី​កាត់​បន្ថយពន្ធ​ពាក់កណ្ដាល​នៃ​តម្លៃ​ពន្ធ​លើ​ប្រេងសាំង​នា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​តម្លៃ​ប្រេងសាំង​នៅ​វៀតណាម ក៏​ដូច​ជា​តម្លៃ​ប្រេង​នៅ​ទូ​ទាំង​ពិភពលោក​ទាំងមូល​កំពុង​ហក់​ឡើង​ខ្ពស់​។
វៀតណាមស្វែងរកការអនុម័តពីសភាកាត់បន្ថយពន្ធលើប្រេងសាំង

ជាក់ស្ដែង គិត​តាំងពី​ខែធ្នូ​ចុងឆ្នាំ​២០២១ មក​ដល់​ជិត​ពាក់កណ្ដាល​ខែមីនា​នេះ តម្លៃ​ប្រេងសាំង​នៅ​វៀតណាម​បាន​កើនឡើង​ជាង​៣០% ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ពោល​គឺ​ជិត ៣​ម៉ឺន​ដុ​ង​ក្នុង​មួយ​លី​ត្រ ឬ​ស្មើនឹង​ប្រហែល​៥​ពាន់​៣​រយ​រៀល​ក្នុង​មួយ​លី​ត្រ​។ យ៉ាងណាមិញ រដ្ឋាភិបាល​វៀតណាម​អះអាង​ថា នៅ​ក្រោយ​ពេល​មានការ​កាត់​បន្ថយពន្ធ​លើ​ប្រេងសាំង នោះ​តម្លៃ​ប្រេងសាំង​វៀតណាម អាច​នឹង​ថយ​ចុះ​មក​វិញ​ប្រហែល ៧,៤%​ផង​ដែរ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​វៀតណាម Express ។

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​ដាក់​សំណើ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ឲ្យ​សភា​សម្រេច​អនុម័ត​លើ​ការ​កាត់​បន្ថយពន្ធ​ពាក់កណ្ដាល​នៃ​ពន្ធបរិស្ថាន​លើ​តម្លៃ​ប្រេងសាំង​។ ខណៈ​ដែល ពន្ធ​ប្រភេទ​នេះ​មាន​តម្លៃ​ប្រមាណ ១៧​សេន ក្នុង​សាំង​មួយ​លី​ត្រ​។ សភាជាតិ​វៀតណាម នឹង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ចំពោះ ពន្ធ​លើ​ប្រេងសាំង​នេះ ហើយ​ប្រសិនបើ​សភាព​អនុម័ត​ឲ្យ​មានការ​កាត់​បន្ថយពន្ធ​នេះ​មែន​នោះ វា​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី ១ ខែមេសា​ខាង​មុខ​នេះ​តទៅ​។ ការ​កាត់​បន្ថយពន្ធ​នេះ​នឹង​នឹង​ជួយ​ឲ្យ​តម្លៃ​ប្រេងសាំង​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​ប្រហែល ៥​ពាន់​៣​ររ​រៀល​ក្នុង​មួយ​លី​ត្រ​នោះ នឹង​អាច​ថយ​ចុះ ប្រមាណ ៧,៤% ឬ​ថយ​ចុះ​តម្លៃ​ជិត​៤០០​រៀល​ក្នុង​មួយ​លី​ត្រ​។

តម្លៃ​ប្រេងសាំង​របស់​វៀតណាម ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ចាប់ផ្ដើម​ងើប​ឡើងជា​បន្ដបន្ទាប់​តាំងពី​ខែធ្នូ​ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ​បើ​គិត​ពី​ខែធ្នូ​ឆ្នាំ​មុន​មក​ដល់​ខែមីនា​ឆ្នាំ​នេះ​មានការ​កើនឡើង​ប្រមាណ​៣០% កើន​ពី​តម្លៃ​ប្រមាណ​៤​ពាន់​រៀល​ក្នុង​មួយ​លី​ត្រ មក​ដល់​តម្លៃ​ប្រហែល​៥​ពាន់​៣​រយ​រៀល​ក្នុង​មួយ​លី​ត្រ​។

ផែនការ​កាត់​បន្ថយពន្ធ​លើ​ប្រេងសាំង​ក៏​ដូច​ជា​ប្រេងម៉ាស៊ូត និង​ប្រេងរំអិល​ផ្សេង​ៗ​ទៀត​របស់​វៀតណាម​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នឹង​ត្រូវ​បាត់បង់​ចំណូល​ប្រហែល​ជិត​១​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០២២​។

សូម​បញ្ជាក់​ថា តម្លៃ​ប្រេងសាំង​នៅ​វៀតណាម បច្ចុប្បន្ន​គឺ​មាន​រួម​បញ្ចូល​នូវ​តម្លៃ​ពន្ធ​ក្នុង​នោះ ប្រហែល​៤០% រួម​មាន​ដូច​ជា​ពន្ធ​លើ​ការ​ប្រើប្រាស់​ពិសេស​, ពន្ធ​នាំ​ចូល​, ពន្ធ​អាករ​លើ​តម្លៃបន្ថែម (VAT), និង​ពន្ធបរិស្ថាន និង​ការ​ចំណាយ​នានា​ជាដើម​។

បើ​ធៀប​នឹង​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​តម្លៃ​ប្រេងសាំង​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​មាន​ថ្លៃ​ជាង​ប្រេងសាំង​នៅ​កម្ពុជា​, ម៉ា​ឡេ​ស៊ី​, ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន​ទៅ​ទៀត​។ នេះ​បើ​តាម​ទិន្នន័យ​ស្ថាប័ន​តម្លៃ​ប្រេង​ពិភពលោក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃឧស្ម័នសហរដ្ឋអាមេរិកកើន ២២% នៅពីរសប្តាហ៍ចុងក្រោយនេះ

ព័ត៌មាន
ក្រោយពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែនតម្លៃឧស្ម័ន ឬហ្គាសនៅសហរដ្ឋអាមេរិកបានកើនឡើងថ្លៃជាបន្ដបន្ទាប់ ពោលគិតត្រឹម២សប្ដាហ៍ចុងក្រោយនេះតម្លៃឧស្ម័នបានកើនបន្…

ឥណ្ឌាសម្លឹងឃើញឱកាសទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ខណៈលោកខាងលិចព្យាយាមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី

ព័ត៌មាន
ឥណ្ឌាសម្លឹងឃើញការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ខណៈលោកខាងលិចព្យាយាមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី។ ប្រទេសឥណ្ឌាអាចនឹងទទួលយកការផ្តល់ជូនរបស់រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ