សម្ដេចបានមានប្រសាសន៍ការរឹតត្បិតកាត់បន្ថយចំណាយនេះ
គឺអនុវត្តចំពោះគ្រប់ក្រសួងស្ថាប័នរដ្ឋ និងរួមទាំងមូលនិធិឃុំសង្កាត់
ក៏ប៉ះពាល់ដែរ។ ប៉ុន្តែ ចំពោះគម្រោងសាងសង់ផ្លូវថ្នល់ស្ពាន ដែលបាននិងកំពុងដំណើរការការដ្ឋានសាងសង់
គឺនៅប្រព្រឹត្តទៅតាមធម្មតា។
បន្ថែមលើនេះ
សម្ដេចតេជោក៏បានស្នើឲ្យមន្ត្រីក្រសួងស្ថាប័នរដ្ឋកាត់បន្ថយបេសកកម្មចុះទៅតាមមូលដ្ឋាន
ដោយត្រូវបន្ថយការធ្វើដំណើរនិងការចំណាយបេសកកម្ម។
គួរបញ្ជាក់ថា
នៅមុននេះ ប្រមុខរដ្ឋាភិបាលបានប្រកាសបម្រុងថវិកាជាតិដល់ទៅ
២ពាន់លានដុល្លារអាមេរិក សម្រាប់ដោះស្រាយផលប៉ះពាល់មកលើសេដ្ឋកិច្ចប្រទេស
ពីការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។