ក្រុមហ៊ុន Honda

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda នឹងបិទរោងចក្រនៅចិន?


ស្របពេលឧស្សាហកម្មរថយន្តនៅចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅចិន កាន់តែរីកចម្រើន បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ត Honda ប្រកាសជាចំហរថា ខ្លួននឹងបិទរោងចក្រផលិតរថយន្តនៅរោងចក្រ Accord Sedan នៅក្នុងប្រទេសចិន ដែលមានសមត្ថភាពផលិតប្រមាណ៥ម៉ឺនគ្រឿង ហើយនឹងផ្អាកផលិតកម្មរថយន្តរួមគ្នាជាមួយនឹងក្រុមហ៊ុនចំនួនពីរផ្សេងទៀត ដើម្បីអភិវឌ្ឈន៍បច្ចេកវិទ្យារថយន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំជាច្រើន។
ក្រុមហ៊ុន Honda
ដោយ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Honda Motor នឹងបិទរោងចក្រ Accord Sedan ក្នុងប្រទេសចិន ដើម្បីផ្តោតកម្លាំងផលិត និងពង្រឹងបច្ចេកវិទ្យាលើផលិតកម្មរថយន្តអគ្គិសនី ចំពេលមានការប្រកួតប្រជែងខ្លាំងជាមួយនឹងក្រុមហ៊ុននៅក្នុងស្រុកផ្សេងៗទៀត។ ក្រុមហ៊ុន Honda នឹងបិទប្រតិបត្តិការរោងចក្រផលិតរថយន្តម៉ូដែលនេះ នៅក្នុងប្រទេសចិន ចាប់ពីខែតុលា ខាងមុខតទៅ ខណៈដែលគេដឹងថា ប្រតិបត្តិការផលិតរថយន្តរបស់ក្រុមហ៊ុននេះ អាចផលិតរថយន្តម៉ូដែល Accord Sedan បានចំនួន៥ម៉ឺនគ្រឿង នៅក្នុងមួយឆ្នាំ។

ដោយឡែក កិច្ចសហការលើផលិតកម្មរថយន្តជាមួយនឹងក្រុមហ៊ុនផ្សេងទៀត ដូចជា ក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិន គឺក្រុមហ៊ុន Guangzhou Automobile Group និង ក្រុមហ៊ុន Dongfeng ដែលមានកម្លាំងផលិត២៤ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក៏នឹងផ្អាកផលិតកម្មនៅខែវិច្ឆិកា ខាងមុខផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ បាននិយាយថា ការបិទរបស់ក្រុមហ៊ុន Honda នឹងធ្វើឲ្យផលិតកម្មរថយន្តរបស់ចិន ធ្លាក់ចុះពីជិត១,៥លានគ្រឿង មកត្រឹម១,២លានគ្រឿង នៅក្នុងមួយឆ្នាំ។ នេះគឺជានិន្នាការថ្មីមួយនៃទីផ្សារថយន្តជប៉ុន នៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន Nissan បានបង្ហើបអំពីព័ត៌មានប្រហាក់ប្រហែលនេះកាលពីពេលថ្មីៗកន្លងទៅ។

ទោះបីជាក្រុមហ៊ុន Honda បិទផលិតកម្មរោងចក្រផលិតរថយន្តរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុននៅតែមានគម្រោងបន្តជាមួយនឹងដៃគូនៅក្នុងប្រទេសចិន តាមរយៈការពង្រឹង និងជំរុញផលិតកម្មរថយន្តអគ្គិសនី ដែលមានបច្ចេកវិទ្យាខ្ពស់ដើម្បីប្រជែងនឹងទីផ្សារ។

ក្រុមហ៊ុននេះ បានសន្យាថា នឹងពង្រឹងផលិតកម្មផលិតផលថ្មី ដែលនឹងដំណើរការដោយរោងចក្រផលិតកម្មរថយន្តអគ្គិសនី ដែលកំពុងសាងសង់ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន Guangzhou Automobile Group និងក្រុមហ៊ុន Dongfeng ហើយគ្រោងនឹងចាប់ផ្តើមផលិតនៅរោងចក្រថ្មីទាំងពីរនៅចុងឆ្នាំនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា រំពឹងមានក្រុមហ៊ុនថ្មីចំនួន៦ភ្ជាប់ជើងហោះហើរមកកាន់សៀមរាប នៅត្រឹមដំណាច់ឆ្នាំនេះ តើអ្នកជំនាញមានការយល់ឃើញបែបណា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា នៅចុងឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងទទួលបានការតភ្ជាប់ជើងហោះហើរថ្មីច…

មហាសេដ្ឋីមានបំផុតរបស់ចិនធ្លាក់ចុះទ្រព្យសម្បត្តិរហូតដល់ជាង១៥ពាន់លានដុល្លារត្រឹមរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ

ព័ត៌មាន
មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រទេសចិន គឺលោក ហ្សុង សានសាន (Zhong Shanshan) បានធ្លាក់ចុះទ្រព្យសម្បត្តិសុទ្ធរហូតដល់ជាង១៥ពាន់លានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ