ការស្ទុះងើបឡើងវិញជាសកលនៃសេដ្ឋកិច្ចពិភពលោក ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ អះអាងថា នៅតែមានភាពយឺតយ៉ាវជាមួយនឹងការកើនឡើងនៃភាពខុសគ្នាក្នុងតំបន់។ ការព្យាករដែលបានធ្វើដោយឈរលើមូលដ្ឋាននៃរបាយការណ៍របស់ប្រទេសដែលពាក់ព័ន្ធបានអះអាងថា កំណើនសកលលោកនឹងធ្លាក់ចុះពី៣,៥%នៅឆ្នាំ២០២២ មកនៅត្រឹម៣%នៅឆ្នាំ២០២៣ ហើយវានឹងបន្តធ្លាក់ចុះមួយកម្រិតទៀតដល់២,៩%នៅឆ្នាំ២០២៤ ដែលទាបជាងមធ្យមភាគប្រវត្តិសាស្រ្តចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ដែលមានមធ្យមភាគប្រចាំថ្ងៃប្រមាណជា៣,៨%។
ប្រភពដដែលបានអះអាងថា ស្ថានភាពនៃកំណើនរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក គឺសហរដ្ឋអាម៉េរិកក៏ត្រូវបានគេប៉ាន់ប្រមាណពីការធ្លាក់ចុះផងដែរ ពោលគឺធ្លាក់ចុះពី២,១%នៅក្នុងឆ្នាំ២០២២ ដល់១,៥%នៅឆ្នាំ២០២៤ ខណៈដែលអឺរ៉ុបហាក់ទទួលស្ថានភាពវិជ្ជមានបន្តិចក្រោយមានការធ្លាក់ចុះខ្លាំង ពោលគឺពី៣,៣%នៅឆ្នាំ២០២២ មកនៅ០,៧%នៅឆ្នាំ២០២៣ និងឡើងដល់១,២%វិញនៅឆ្នាំ២០២៤។
ការស្ទុះងើបឡើងវិញជាសកលនៃសេដ្ឋកិច្ចពិភពលោក ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ អះអាងថា នៅតែមានភាពយឺតយ៉ាវជាមួយនឹងការកើនឡើងនៃភាពខុសគ្នាក្នុងតំបន់។
ការព្យាករដែលបានធ្វើដោយឈរលើមូលដ្ឋាននៃរបាយការណ៍របស់ប្រទេសដែលពាក់ព័ន្ធបានអះអាងថា កំណើនសកលលោកនឹងធ្លាក់ចុះពី៣,៥%នៅឆ្នាំ២០២២ មកនៅត្រឹម៣%នៅឆ្នាំ២០២៣ ហើយវានឹងបន្តធ្លាក់ចុះមួយកម្រិតទៀតដល់២,៩%នៅឆ្នាំ២០២៤ ដែលទាបជាងមធ្យមភាគប្រវត្តិសាស្រ្តចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ដែលមានមធ្យមភាគប្រចាំថ្ងៃប្រមាណជា៣,៨%។