ព្រែកជីកហ្វូណនតេជោ

កម្ពុជា បានត្រៀមសេណារីយ៉ូ ចំនួន៣ ក្នុងការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ កើតឡើងដោយមិនចាំបាច់ពឹងបរទេស


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាបានត្រៀមសេណារីយ៉ូ ចំនួន៣ ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលកំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋកម្ពុជា។ តាមរយៈសេណារីយ៉ូនេះ សម្តេចធិបតី អះអាងថា បើទោះបីគ្មានការចូលរួមវិនិយោគពីបរទេស ក៏កម្ពុជាអាចធ្វើឱ្យគម្រោងប្រវត្តិសាស្ត្រមួយនេះលេចចេញជារូបរាងបានដែរ។ ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា រាជរដ្ឋាភិបាលគ្មានគម្រោងប្រមូលមូលនិធិពីប្រជាពលរដ្ឋសម្រាប់សាងសង់គម្រោងព្រែកជីកនោះទេ។
ព្រែកជីកហ្វូណនតេជោ
ដោយ

នាពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង៥ពាន់នាក់ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារ និងញត្តិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចធិបតីបានចាត់ទុកការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគម្រោងនេះ គឺការរួមចំណែក និងផ្តល់កម្លាំងចិត្តដ៏មហិមាសម្រាប់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យគម្រោងនេះ លេចចេញជារូបរាង។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលអះអាងថា រាជរដ្ឋាភិបាលគ្មានគម្រោង ឬផែនការប្រមូលមូលនិធិពីប្រជាពលរដ្ឋ សម្រាប់អភិវឌ្ឍន៍គម្រោងនេះនោះទេ។

​ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញានឹងធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ លេចចេញជារូបរាងនាពេលអនាគត។ ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាបានត្រៀមសេណារីយ៉ូចំនួន៣ក្នុងអភិវឌ្ឍ​គម្រោងនេះ ពោល​ទោះបីមិនមានការចូលរួមវិនិយោគពីបរទេស ក៏កម្ពុជាអាចធ្វើឱ្យគម្រោងជាប្រវត្តិសាស្ត្រនេះ អាចកើតឡើងបានដោយខ្លួនឯងដែរ។ ទោះបីប្រមុខរាជរដ្ឋាភិបាលមិនទាន់បង្ហាញលម្អិតនូវសេណារីយ៉ូទាំង៣នោះយ៉ាងណាក៏ដោយ ប៉ុន្តែសម្តេចធិបតី បានបង្ហាញក្តីរំពឹងថា សម្តេចនឹងមានឱកាសជិះកាណូតកម្សាន្តលើព្រែកជីកហ្វូណនតេជោនេះ នាពេលខាងមុខ ហើយការដ្ឋានសាងសង់ព្រែកជីកនេះ គឺអាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ឬយ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៥ខាងមុខ​។

​សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»ដែលតភ្ជាប់ពីទន្លេបាសាក់ ទៅកំពង់ផែ សមុទ្រ ខេត្តកែប មានចម្ងាយ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារ ជាមួយរយៈពេលសាងសង់៤ឆ្នាំ។ គម្រោងនេះនឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាម បានប្រមាណ៦៩គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែ ខេត្តកំពត។ ជាពិសេសវាអាចជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានចន្លោះពី២០ទៅ៣០%ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលបានជាង៨លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៤

ព័ត៌មាន
នៅត្រីមាសទី១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណូលសរុបជាង៨លានដុល្លារកើនឡើង៧% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្រុមអ្…

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានទូកុងតឺន័រឆ្លងកាត់ជាង២១ម៉ឺនទូ នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជាង២៣%

ព័ត៌មាន
ចរាចរទូកុងតឺន័រចេញ ចូល នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានកំណើនជាង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ