ឥណ្ឌា-រុស្ស៊ី-អឺរ៉ុង

ឥណ្ឌាកំពុងស្ថិតក្នុងក្រសែភ្នែករុស្ស៊ី និងអឺរ៉ុបសម្រាប់ជាច្រកពាណិជ្ជកម្មថ្មី ដើម្បីបញ្ចៀសទណ្ឌកម្មរបស់បស្ចិមលោក


ខណៈពេលដែលសង្គ្រាមនៅតែអូសបន្លាយមិនដឹងពេលណាចប់ រុស្ស៊ីនិងសម្ព័ន្ធមិត្តអ៊ីរ៉ង់កំពុងធ្វើការរួមគ្នាលើច្រករបៀងដឹកជញ្ជូនថ្មីមួយដែលនឹងបែរចេញពីអឺរ៉ុប និងបញ្ចៀសទណ្ឌកម្មពីប្លុកមួយនេះ។ ប្រទេសដែលរងទណ្ឌកម្មដូចគ្នានេះ កំពុងសម្លឹងឃើញឥណ្ឌាជាដៃគូ ដែលអាចទុកចិត្តបាន។ ទីក្រុងញូដេលី ដែលពីដើមរៀងមកត្រូវបានគេមើលឃើញថា បានរក្សាជំហរឈរលើបន្ទាត់កណ្តាលរវាងជម្លោះអឺរ៉ុប និងរុស្ស៊ី ពិសេសជុំវិញការដាក់ទណ្ឌកម្មរបស់បស្ចិមលោកទៅលើប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រុស្ស៊ីនិងអឺរ៉ុងមើលឃើញឥណ្ឌាជាប្រទេសនៃឱកាស!

ផែនការនេះ របស់រុស្ស៊ី និងអ៊ីរ៉ង់ ក្នុងការរត់ទៅឱបឥណ្ឌា សម្រាប់ធ្វើជាច្រកពាណិជ្ជកម្មថ្មីនោះ គឺជាចម្លើយមួយ ដើម្បីឆ្លើយតបទៅសហរដ្ឋអាមេរិកវិញថា យុទ្ធសាស្ត្ររបស់វ៉ាស៊ីនតោនដែលកៀងគរសម្ព័ន្ធមិត្តអឺរ៉ុបចង់កាត់ផ្តាច់ទីក្រុងម៉ូស្គូ និងទីក្រុងតេហ៊ីរ៉ង់ ពីខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក រួមទាំងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផ្សេងទៀត គឺមិនអាចទៅរួចដោយងាយឡើយ។

ជាក់ស្តែង បើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបាននិយាយកាលពីពេលថ្មីៗនេះថា ការសាងសង់កំពុងដំណើរហើយសម្រាប់គម្រោងផ្លូវដែកប្រវែង ៣៣០០គីឡូម៉ែត្រ ដែលតភ្ជាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយផ្លូវដែកថ្មីមួយទៀតប្រវែង ៥៦០ គីឡូម៉ែត្រក៏គ្រោងនឹងបើកដំណើរការនៅខែមីនាខាងមុខនេះដែរ។ ក្នុងនោះ ផ្លូវហាយវ៉េប្រមាណ ៦០០០ គីឡូម៉ែត្រក៏កំពុងសាងសង់ដែរ ដោយផ្លូវហាយវ៉េបួនខ្សែផ្សេទៀតនឹងតភ្ជាប់សមុទ្រកាសព្យែន និងឈូងសមុទ្រពែក្ស ទើបតែបានបើកឱ្យដំណើរការនៅចុងឆ្នាំ២០២២កន្លងទៅថ្មីៗ។

ការពិតប្រកែកមិនបាន អ៊ីរ៉ង់កំពុងព្យាយាមបង្កើនសក្តានុពលរបស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនរវាងអាស៊ី រុស្ស៊ី និងអឺរ៉ុប។ ទីក្រុងមូស្គូ ញូដេលី និងទីក្រុងតេហ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០០២ ដោយដាក់ចេញនូវផែនការសម្រាប់ច្រករបៀងដឹកជញ្ជូនអន្តរជាតិពីជើងទៅត្បូងដែលនឹងតភ្ជាប់ឥណ្ឌា និងរុស្ស៊ី តាមរយៈអ៊ីរ៉ង់ និងប្រទេសអាហ្សឺបៃហ្សង់ ដោយឆ្លងកាត់ព្រែកជីកស៊ុយអេ។

សម្រាប់រុស្ស៊ី ច្រករបៀងនេះនឹងផ្តល់ច្រកនាំចេញដ៏សំខាន់មួយទៅកាន់អាស៊ីខាងត្បូង ដោយមិនចាំបាច់ឆ្លងកាត់អឺរ៉ុប។ គួរជម្រាបដែរថា នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ក្នុងខែកក្កដា ប្រធានាធិបតីអ៊ឺរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី(Ebrahim Raisi) បានយល់ព្រមក្នុងការបញ្ចប់ការតភ្ជាប់ផ្លូវដែកឈ្មោះ រ៉ាស អាស្តារ៉ា (Rasht-Astara) នៅភាគខាងជើងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកនៃគម្រោងផ្លូវដែលបានស្នើឡើងដោយក្រុងម៉ូស្គូ។

ក្រសួងថាមពលប្រេងរបស់អ៊ឺរ៉ង់បានឲ្យដឹងកាលពីខែកញ្ញា ឆ្នាំមុនថា ខ្លួននឹងនាំចូលឧស្ម័នធម្មជាតិរុស្ស៊ី ៩លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយឆ្លងកាត់ប្រទេសអាហ្សឺបៃហ្សង់ (Azerbaijan)។ ក្រុមហ៊ុនប្រេងជាតិរបស់ប្រទេសអ៊ីរ៉ង់ និងក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ដែលគ្រប់គ្រងដោយរដ្ឋ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកាលពីឆ្នាំមុន ដែលមានតម្លៃ ៤០ពាន់លានដុល្លារផងដែរ។

ដោយឡែក ក៏មានអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីខែវិច្ឆិកាកន្លងទៅដែរ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍កំពង់ផែចាបាហា (Chabahar) នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលនឹងតភ្ជាប់ប្រទេសឥណ្ឌាជាមួយនឹងច្រករបៀងដែលនៅសេសសល់។

ជាមួយគ្នានេះ ទីក្រុងតេហ៊ីរ៉ង់ និងក្រុងម៉ូស្គូលើកឡើងថា ផ្លូវដឹកជញ្ចូនដែលតភ្ជាប់ពីកំពង់ផែ ចាបាហា ទៅប្រទេសឥណ្ឌានេះនឹងផ្តល់ប្រយោជន៍ដល់ទីក្រុងញូដេលីទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ ហើយវានឹងបើកលទ្ធភាពនៃការធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយប្រទេសអាស៊ីកណ្តាល ដែលសម្បូរទៅដោយធនធាន ក៏ដូចជាគោលដៅបន្ថែមទៀតរបស់ឥណ្ឌាក្នុងការអភិវឌ្ឍជម្រើសសម្រាប់ការតភ្ជាប់ខ្សែក្រវាត់ និងផ្លូវរវាងប្រទេសចិន និងកំពង់ផែរបស់ប៉ាគីស្ថានផងដែរ៕




អត្ថបទបន្ទាប់


ក្រុមសេដ្ឋវិទូ និងមន្ត្រីធំៗ៖ អឺរ៉ុបអាចបញ្ចៀសមហន្តរាយថាមពលនារដូវរងាបានមួយពេលមែន ប៉ុន្ដែនៅមិនទាន់ឆ្លងផុតវិបត្តិនៅឡើយទេ

ព័ត៌មាន
ក្រុមសេដ្ឋវិទូ និងមន្ត្រីនៃបណ្តាប្រទេសនៅអឺរ៉ុបបាននិយាយថា អឺរ៉ុបបានគេចផុតពីវិបត្តិថាមពលក្នុងរដូវរងារនេះ ដោយសារអាកាសធាតុហាក់មិនសូវត្រជា…

Tesla បន្តជះលុយ៧០០លានដុល្លារ វិនិយោគលើរោងចក្រផលិតខ្នាតយក្សនៅអាមេរិក ទោះការលក់ធ្លាក់ក៏ដោយ

ព័ត៌មាន
ក្រុមហ៊ុនរថយន្ត Tesla បានដាក់ស្នើសុំពង្រីករោងចក្រខ្នាតយក្សរបស់ខ្លួននៅរដ្ឋតិចសាស់ ជាមួយទុនវិនិយោគបន្ថែមប្រមាណ ៧៧៥លានដុល្លារ ដែលនេះជាការពង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ